ក្រុមយុវជន ស.ស.យ.ក សង្កាត់ចាក់អង្រែក្រោម នាំយកបច័្ចយ ទៅចូលរួមបុណ្យសពក្មេងដ៏អភព្វ័ម្នាក់ អាយុ១ខួបជាង ដែលត្រូវឡានកូរ៉េដឹកដីកិនស្លាប់!​ (មានវិដេអូ)

ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ចាក់អង្រែក្រោម នាំយកបច័្ចយទៅចូលរួមបុណ្យសពកូនប្រុសពៅលោកស្រី ប៉ែន ចាន់ថេត ជាប្រជាពលរដ្ឋរស់នៅ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានជួបគ្រោះថ្នាក់ ដល់ជីវិតកាលព្រឹកមិញនេះ។​បច្ច័យសរុបចំនួន៥០ម៉ឺនរៀល ក្រោមការឧបត្ថម្ភពីលោក ជា សុខៃ ចៅសង្កាត់រង សង្កាត់ចាក់អង្រែក្រោម និងលោក សេង ឈុនហេង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងភរិយា និងក្រុមការងារយុវជនសង្កាត់ចាក់អង្រែក្រោម លោក អាន ហ៊ុយ មេភូមិទួលរកា៣។​
យេីងទាំងអស់គ្នាជាសមាជិកយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារយុវជនសង្កាត់ចាក់អង្រែចាក់អង្រែក្រោមទាំងអស់ គ្មានអ្វីអាចជួយបាន ក្រៅតែពីការចូលរួមសោកស្ដាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយប្អូនស្រីព្រមទាំងក្រុមគ្រួសារ ដែលបានបាត់បង់កូនប្រុស ដ៏អភព្វ័ម្នាក់នេះផង។

សូមបញ្ជាក់ថា ក្មេងប្រុសអាយុ១ខួបកន្លះម្នាក់ បានរត់ចូលក្រោមរថយន្តកូរ៉េដឹកដី១គ្រឿង បណ្ដាលឲ្យកិនស្លាប់ភ្លាមៗ នៅត្រង់ចំណុចផ្ទះលេខ១៧២៩ តាមផ្លូវលំ ស្ថិតនៅភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ។ ក្មេងប្រុសរងគ្រោះ មានឈ្មោះ ហ៊ឹម លីហួរ អាយុ១ឆ្នាំកន្លះ មានឪពុកឈ្មោះ ផុច ចាន់រតនា អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ និងម្ដាយឈ្មោះ ប៉ែន ចាន់ថេត អាយុ២៥ឆ្នាំ មុខរបរលក់ដូរនៅផ្សារ រស់នៅផ្ទះកើតហេតុខាងលើ។ ចំណែកអ្នកបើករថយន្តបង្កមានឈ្មោះ ថេង វុត្ថា អាយុ៤២ឆ្នាំ មុខរបរបើករថយន្តដឹក កំទេចថ្ម និងអាចម៍ដីលក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បណ្ដោះអាសន្នដើម្បីចាត់ការតាមនីតិវិធី។

បើតាមសំដី ឪពុក-ម្ដាយ ក្មេងប្រុសរងគ្រោះ បាននិយាយទាំងទឹកភ្នែកថា គាត់មានកូនប្រុស២នាក់ កូនប្រុសដែលស្លាប់នេះជាកូនពៅ មានអាយុ១ឆ្នាំកន្លះ ដោយជារៀងរាល់ថ្ងៃ តែងតែផ្ញើឲ្យនៅជាមួយម្ដាយបង្កើត (យាយក្មេងរងគ្រោះ) ឲ្យមើលថែទាំ ហើយនៅព្រឹកនេះម្ដាយគាត់បានទិញដីចាក់នៅរោងចក្ររនោង។ គាត់បានបន្ដទៀតថា ដោយម្ដាយរបស់គាត់រវល់នៅចង្ក្រានបាយ ទុកចៅប្រុសរត់លេង ក៏ត្រូវរថយន្តកូរ៉េដែលចាក់ដីឲ្យនោះកិនបណ្ដាលឲ្យស្លាប់ ទើបគាត់ និងអ្នកជិតខាងជួយទូរស័ព្ទ ប្រាប់ទើបគាត់ ពេលមកដល់ផ្ទះមើលកូនប្រុសទប់ទឹកភ្នែកមិនជាប់ទេ ដោយមិនដឹងថាត្រូវនិយាយយ៉ាងម៉េច។

តាមដំណើររឿង មុនពេលកើតហេតុ ម្ចាស់រថយន្តបង្កបានដឹកអាចម៍ដី ពីតាខ្មៅ ហើយសួរស្រ្តីម្នាក់ថា ទិញអាចម៍ដីដែលឫទេ ស្រីម្នាក់នោះក៏បានសួរថាថ្លៃប៉ុន្មាន ម្ចាស់រថយន្តបានប្រាប់ថា លក់តែ២ម៉ឺនរៀលទេ ហើយស្រ្ដីរូបនោះក៏ឲ្យគាត់ចាក់ដី រួចក៏បើករថយន្តបើកដាក់អែបខាង មិនទាន់និងចាក់ដីផង ក៏មានក្មេងប្រុសម្នាក់រត់ ចូលក្រោមរថយន្តកង់មុខផ្នែកខាងឆ្វេង ដោយមើលមិនឃើញ បានកិនបណ្ដាលឲ្យស្លាប់ភ្លាមៗតែម្ដង។​
បច្ចុប្បន្នអ្នកបេីកបររថយន្ត​បង្កហេតុត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួនដើម្បីបញ្ជួលទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យចាត់ការតាមនិតិវិធីច្បាប់ចរាចរណ៍ ៕


ទស្សនាវិដេអូខាងក្រោម



ពិភពចែករំលែក World Share - Blogger Network Social News Update