យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Love SE បានបង្ហោះសារ និងរូបភាព កាលពីថ្ងៃត្រង់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នេះ ដោយរូបគាត់បានផ្ញើរឡាននៅចំណតផ្សារធំថ្មី ពេលគាត់ត្រឡប់មកយកឡានវិញ គាត់ក៏ហុច លុយថ្លៃផ្ញើរឡានទៅតាមតម្លៃដែលគេដាក់នៅលើបដាផ្សព្វផ្សាយ គឺថ្លៃផ្ញើរឡានមួយលើក ៥០០រៀល ស្រាប់តែសន្តិសុខនៅចំណតឡាន បានហុចលុយឲ្យវិញ ហើយនិយាយថា ទាំងមុខខឹងថា មិនបាច់ទេ។ សូមអានការរៀបរាប់របស់លោក Love SE ដែលបានសរសេរទាំងសុ្រងថា៖ ក្តៅៗ នៅផ្សារថ្មី ដាក់ផ្លាករថយន្តៈ ៥០០៛
ពេលខ្ញុំចេញមកវិញហុចអោយអ្នកយកលុយឡាន៥០០៛ ស្រាប់តែពេលនោះគេបោះអោយវិញ គេថា “មិនបាច់ទេ(មុខខឹង)” ខ្ញុំក៏មិនតបហើយចេញមកចង់ប្រាប់បងៗនៅកនែ្លងយកលុយ និងថា “បើគេមិនដាក់ ផ្លាកចឹងទេពួកបងឯងនឹង ទារគេតាមចិត្ត ហើយមួយទៀតកុំមើលងាយលុយខ្លាំពេក ពួកបងឯកនិង ក៏មិនមាន ម៉ានដែរ ប្រាំរយអាចយកទៅទិញរបស់ញាំបានរឺធ្វើអ្វីផ្សេងបាន”
ផ្តាំទៅថាៈ បើធ្វើមិនកើតរឺមិនចង់ធ្វើដាក់ពាក្យឈប់ទៅ មិនខ្វះអ្នកជំនាន់ក្រោយធ្វើទេប្រយត្ន័ធ្លាក់ខ្លួន ក្រ រហាម ដើរសុំគេ១០០៛ គេអោយ៥០០៛អត់យក
សំណាងណាស់សល់៥០០៛
ផ្តាំទៅថាៈ បើធ្វើមិនកើតរឺមិនចង់ធ្វើដាក់ពាក្យឈប់ទៅ មិនខ្វះអ្នកជំនាន់ក្រោយធ្វើទេប្រយត្ន័ធ្លាក់ខ្លួន ក្រ រហាម ដើរសុំគេ១០០៛ គេអោយ៥០០៛អត់យក
សំណាងណាស់សល់៥០០៛
បញ្ជាក់៖ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧ នេះ មានគណនីហ្វេសប៊ុក ឈ្មោះ អ៊ាង គារវៈ គាត់បានបង្ហោះសារ ដោយភ្ជាប់ជាមួយរូបភាពពីតម្លៃផ្ញើរ កង់ ម៉ូតូ ឡាន នៅផ្សារអូរឬស្សី ដែលបានយកតម្លៃផ្ញើរ លើសតម្លៃកំណត់ ដែលបានផ្សព្វផ្សាយលើបដាធំៗ (លេខផ្សេង យកតម្លៃផ្សេង) ដោយសរសេរថា៖ មុននេះចេញពីកន្លែងផ្ញើម៉ូតូជាន់ឡៅតឿ ផ្សារអូរឫស្សី ត្រូវមាត់អ្នកហែកសំបុត្រលេង គាត់ស្រែកដាក់ខ្ញុំថា «ក្រោយៗ ថ្ងៃសៅរ៍ និងអាទិត្យ ផ្ញើរម៉ូតូមួយ១០០០៛ (ខ្ញុំហុចលុយឲ្យ៥០០៛) កុំគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនពេក» ។ ខ្ញុំក៏សួរទៅវិញថា អូហ៍ឥឡូវគេឡើងថ្លៃ១០០០៛វិញហើយ (កាលមុនធ្លាប់ទារខ្ញុំ១០០០៛ ខ្ញុំឲ្យ តែខ្ញុំគិតថាក្រែងលោចៅហ្វាយក្រុងថ្មីឡើងមក យកតែ៣០០៛ដូចតម្លៃសរសេរលើបដាធំៗនោះវិញ) ។
ខ្ញុំឲ្យលុយលើស២០០៛ គាត់ថាខ្ញុំគិតពីប្រយោជន៍ផ្ទាល់ខ្លួន ? ចុះអា២០០៛ហ្នឹងស្អី ? ខ្ញុំដែលទារអាប់មកវិញទេ ? ចុះកាលណាទើបអារឿងលេខផ្សេង យកតម្លៃផ្សេងហ្នឹងវាចប់ ? បើថាមិនកើតទេ សរសេរដាក់ថា១០០០៛តែម្ដងទៅ នាំលំបាកប្រកែកគ្នា ។
ត្រូវការប៉ុន្មានរយឆ្នាំទៀតអស់លោកទើស
ខ្លាំងបានតែក្នុងFacebook
រឿងដដែលៗតែអស់លោកដោះអត់ចេញ
រូបយកពីគេទេ អត់បានថ្មីទេ
ក្រែងដេញថ្លៃថាគិតតែ៣០០៛?
ត្រូវការប៉ុន្មានរយឆ្នាំទៀតអស់លោកទើស
ខ្លាំងបានតែក្នុងFacebook
រឿងដដែលៗតែអស់លោកដោះអត់ចេញ
រូបយកពីគេទេ អត់បានថ្មីទេ
ក្រែងដេញថ្លៃថាគិតតែ៣០០៛?
មតិខ្លះរបស់អ្នកលេងហ្វេសប៊ុក ដែលបានឃើញការបង្ហោះសារនិងរូបភាពខាងលើ៖ កំហុសអ្នកណា មិនកាន់ជើងអ្នករកស៊ីផ្ញើម៉ូតូទេ តែបើយក៣០០រ តាមក្រសួងមែន រកតែអំបិលហូបមិនបានផង ការ៉ាស់ម៉ូតូមួយ ត្រូវបានឈ្មួញទី២ ទី៣ ទិញតៗគ្នា តូតម្លៃថ្លៃឡើងដល់រាប់ម៉ឺនក្នុងមួយឆ្នាំៗ។ បើនិយាយទៅ មិនដឹងថាគួរបន្ទោសអ្នកណា ងាប់តែអារាស្ត្រតូចតាចហ្នឹង។
សៀវភៅបន្ទុកគឺធ្វើចំពោះម្ចាស់កិច្ចសន្យាផ្ទាល់ ប៉ុន្តែយកលើសសៀវភៅបន្ទុកដូចនេះ ដោយសារឈ្មួញទី២ ទី៣ទិញតៗគ្នាពីកន្លែងតម្លៃ១០០៛ ឡើងដល់ ១០.០០០$ លោកអាចប្ដឹងទៅក្រសួងសេដ្ឋកិច្ច បានក្នុងម៉ោងធ្វើការ…. ជិតបោះឆ្នោតអីចឹង កន្លែងណារញ៉េរញ៉ៃ នឹងដកសៀវភៅបន្ទុក លុបកិច្ចសន្យាចោល…។
បើដាក់តម្លៃ2000៛ ខ្ញុំក៏ព្រមអោយតាមតម្លៃហើយមិនខឹងទៀត តែក្ដៅចិត្តអាដាក់300រ យក1000រ ហ្នឹងមង បើចឹងអាដែលមិនប្រកាច់ដាក់1000៛មងទៅ។
បើគេដាក់១០០០៛ ប្រាកដណាស់ ខ្ញុំប្រាកដជាឲ្យ១០០០៛។ ប៉ុន្តែក្នុងសំបុត្រដាក់ ៣០០៛ ចុះម្ដេចមកទារ១០០០៛? ពេលប្រជាជនឲ្យ៣០០៛ ទៅតាមតម្លៃដែលបានសរសេរនៅក្នុងសំបុត្រ ម្ដេចប្រជាជនជាអ្នកខុសទៅវិញ? ខ្ញុំពិតជាមិនយល់ទេ..។ ដដែលៗ ផ្សារណាក៏ដូចផ្សារណាដែរ គ្មានអនុវត្តន៍ដូចក្នុងសៀវភៅបន្ទុកទេ ។ សាកទូរស័ព្ទតាមលេខនៅលើផ្ទាំងហ្នុងសាកមើលទៅ វាសុំរំខានយើងអោយទៅគណកម្មការផ្សារ អោយដាក់ពាក្យបណ្តឹង ហៅទៅជួបដោះស្រាយវែងអន្លាយដូចទន្លេ អាម៉ាហ្សូនហើយ បើមិនជឿកសាកមើលទៅ? ខ្ញុំធ្លាប់សាកល្បងហើយ គឺវាធ្វើអោយយើងខាតពេលជាមួយពួកវាទាំងកន្លែងផ្ញើម៉ូតូនិងខាងផ្សារ សុទ្ធតែគ្នាវាទេ បើមិនអ៊ីចឹងវារកស៊ីជាមួយគ្នាមិនបានទេ ឈប់ឆ្ងល់ទៅណា ៕

បើបងប្អូនអ្នកលេងហ្វេសប៊ុក ចង់ចូលរួមផ្តល់យោបល ចំពោះការបង្ហោះសារ របស់អាខោនហ្វេសប៊ុក ខាងលើ សូមខលមិន ដោយក្តីរីករាយ សូមអរគុណ៕ (ប្រភព៖ FB អ៊ាង គារវៈ)
ប្រភពពី ជង្រុកព័ត៏មាន