យោងតាមគណនីហ្វេសប៊ុក បងស្រី ឈ្មោះ ស៊ុនលី ម៉ាក់កូនហៀង បានបង្ហោះសារ រូបភាព និងវិដេអូ តាមទាន់ប្តី របស់បងស្រី មានសហាយស្មន់ លួចលាក់ និងមានកូនឥតខានស្លា ទៀត ហើយប្តីបងស្រី ធ្វើបាបមនុស្សស្រីជាច្រើននាក់មកហើយ ដែលគ្នារកមុខឪពុកមិនឃើញ ហើយបើមើលនៅក្នុងខលមិន បានអោយដឹងផងដែរថា ប្តីបងស្រីធ្លាប់ជាគ្រូបង្រៀនផងដែរ។ ក្នុងនោះបងស្រីបានសរសេរសារយ៉ាងដូច្នេះថា៖ "30.07.2017 ថែទាំស្រីសាហាយស្មន់លួចលាក់នឹងកូនឥតខាន់ស្លារបស់លោកប្តីអោយបានល្អណា ឱស្រីល្អឯកជូនទាំងខ្លួនfree ទាំងកូនអោយលោកប្តីខ្ញុំទៀត លោកប្តីអើយច្រើននាក់ហើយដែលលោកប្តីធ្វើបាបគេ កូនលោកប្តីក៍ច្រើននាក់ហើយដែរ ដែលគ្នារកមុខឪពុកមិនឃើញ អូនទទួលស្គាល់កូនៗលួចលាក់របស់លោកប្តីបន្តរទៀតអត់បានទេ សូមឈប់ត្រឹមស្រីងប់ងុលឆ្ងាញ់ខ្លាញ់ប្តីគេ ម្នាក់នេះទៅហើយក៍សូមជូនពរកូនៗរបស់លោកប្តីធំឡើងកុំឲជួបគូរជីវិតដែលមានចរិកថោកទាបអត់កេរ្តិ៍ខ្មាស់ជាប់ដានពីរឪរបស់វានេះអីអគុណអ្នកដែលបានចូលរួមចំនែកសាងភាពឈឺអោយខ្ញុំ ជូនពរអោយជួបរឿងដូចខ្ញុំដែរណា"
ទស្សនាវិដេអូខាងក្រោម
ខាងក្រោមនេះគឺជាការឆ្លើយតបទៅនឹងការបង្ហោះសារខាងលើ ដែលបានសរសេរថា៖ ចេះតែទ្រាំបានហើយបងស្រី បើខ្ញុំវិញទ្រាំមិនបានទេ ប្រុសណាក៏ចេះខូុុចដែរ តែបើបណ្តោយបានចិត្តណាស់ខឹងជំនួសណាស់បងស្រី ខ្លះដឹងថាគេមានប្រពន្ធហើយក៏នៅតែតោងទៀត! សូមសសើរបងដែលមិនប្រើអំពើហឹង្សា,អាណិតតែក្មេងដែលកើតមកមិនដឹងអីបែរជាមានឳពុកធុននេះទៅវិញ.ជិវិតត្រូវតែតស៊ូកុំចុះចាញ់,ស៊ូៗៗៗ អត់ដឹងថាត្រូវបញ្ចេញមតិថាម៉ិចទេបង!!ដល់តែហួសហេតុចឹងពេក!! គ្មានស្រីណាទទួលយកបានឡើយ!!មានតែជូនពរសូមអោយស្រ្តីជាប្រពន្ធដើមទាំងអស់លើលោកកុំអោយជួបរឿងហេតុចឹងអោយសោះ អាណិតមនុស្សស្រីទាំងសងខាងក្លាយជាជនរងគ្រោះ ដោយសារមនុស្សប្រុសខ្វះការគិតពិចារណា លួងលោមកុហកគ្រប់បែបយ៉ាងដោយមិនទទួលខុសត្រូវ ហេីយត្រូវគេជេរពួកគាត់ជាស្រ្តីដូចគ្នាដោយឥតគិតថាមូលហេតុអ្វី ការឈឺចាប់ពួកគាត់កំរិតណា បេីឈប់បានក៏ឈប់ទៅអស់លោកប្រុស ៗ អាណិតកូនគេកូនយេីង ហេីយបេីសិននារីរងគ្រោះនោះត្រូវជាបងប្អូនយេីងវិញមានអារម្មណ៏បែបណាពេលដែលជាថតបង្ហោះជាសាធារណះ ទាំងដែលពួកគាត់សុទ្ធតែជាជនរងគ្រោះទាំងសងខាង បន្ទាប់មកគេនាំគ្នាជេរគាត់ជាស្រ្តីដូចគ្នា ដែលកំហុសគឺបុរសជាអ្នកសាង បញ្ហាជាច្រេីនកេីតឡេីងតែគ្មានដំណោះស្រាយ មានតែការជាន់ពន្លិច ជនរងគ្រោះនៅកម្ពុជាភាគច្រេីនគឺជាស្រ្តី៕