ប្រទេសមានច្បាប់ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្រ្តីវ័យចំណាស់ម្នាក់ត្រូវបានគេសង្ស័យថា (លួចទ្រព្យសម្បត្តិអ្នកដទៃ) នៅក្នុងបរិវេណផ្សារ១៣ មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ ដំបង ខេត្តបាត់ដំបង។
ទិដ្ឋភាពនៃការវាយសំពង ដោយទារុណ្ឌ ពីម្ចាស់ទ្រព្យបានទទួលរងនូវព្យសនកម្មយ៉ាងជាក់ស្តែងតាមរយៈរូបភាពវីដេអូដែលបានបង្ហោះក្នុងបណ្តាញសង្គម សកម្មភាពបែបនេះតម្រូវឲ្យអ្នកបង្កការវាយដំមានពិរុទ្ឋភាពក្នុងបទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងយ៉ាងប្រាកដ ។
មកដល់ ពេលនេះ នគរបាលក្រុងបាត់ដំបងកំពុងចាត់ វិធានការ ស្រាវជ្រាវរកការពិតហើយ សង្ឃឹមថាយុត្តិធម៌ពិតជា មានសម្រាប់មនុស្សទូទៅក្នុងប្រទេសដែលមានច្បាប់។ ខណៈនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យបានជ្រាបថា ក្នុងករណីលោក លោកស្រី បង្កនូវបទល្មើសណាមួយដែលមានចែងក្នុងច្បាប់ជាធរមាន នោះលោក លោកស្រីគប្បីទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាក់ជាពុំខាន ៕
រូបភាពFB ក្រុមការងារប្រតិកម្មរហ័ស By kosal!