គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន នៅផ្លូវជាតិលេខ២


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧:០០យប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ គណបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង លោកវិរះសេនីយ៍ទោល ណិប វិបូ អធិការរងខណ្ឌមានជ័យ ទទួលផែនសណ្តាប់ធ្នាប់ លោកវិរះសេនីយ៍ត្រី នូ ទូច អធិការរងខណ្ឌមានជ័យ លោកអនុសេនីយ៍ឯក យូ ថៃ មេបញ្ជាការងអាវុធហត្ថខណ្ឌមានជ័យ ព្រមទាំងលោកមេបុស្តិ៍ នាយរងប៉ុស្តិ៍ នាយចំណង់ ពលបាលឯក ប្រជាការពារខណ្ឌ និងមន្រ្តីការិយាល័យខណ្ឌ បានចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀនខុសច្បាប់ ដេីម្បីពង្រឹងសន្តិសុខ ក្នុងមូលដ្ឋានខណ្ឌមានជ័យ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចទល់មុខ ប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែក្រោម និងសាលាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យភ្នំពេញ។


នៅក្នុងលទ្ធផលនៃការត្រួត ពិនិត្យរកអាវុធជាតិផ្ទុះមានដូចជា :
- រថយន្តគ្រប់ប្រភេទត្រូវឆ្លងកាត់មាន ចំនួនសរុប ៧១ គ្រឿង ។
- រថយន្តត្រូវបកកញ្ចក់ខ្មៅ ១គ្រឿង។
- ម៉ូតូគ្រប់ប្រភេទដែលត្រូវបាន ឆ្លង កាត់មានចំនួន ១០៩ គ្រឿង ។
- ម៉ូតូគ្មានស្លាកលេខ  (គ្មាន) ។
- អាវុធជាតិផ្ទុះឆ្លងកាត់ (គ្មាន) ។


ដោយមានកម្លាំងសរុបចូលរួមដូចជា ៖
- កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សរុបចំនួន ១៤នាក់ ។
- កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ សរុបចំនួន ០៧នាក់ ។
- កម្លាំងប្រជាការពារសាលាខណ្ឌមានជ័យ និង កម្លាំងសង្កាត់ ១៤នាក់ ។
- សរុបទាំងអស់ ៣៥នាក់ ។


សូមបញ្ជាក់ថាការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះត្រូវបានបញ្ចប់នៅវេលាម៉ោង៩នាទីយប់ នាថ្ងៃខែឆ្នាំដដែល។
ក្រោយបញ្ចប់ការត្រួតពិនិត្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឩបត្ថម្ភថវិកាចំនួន ២០មុឺនដល់កងកម្លាំងផងដែរ ។ AhBoYz