ប្លន់យកម៉ូតូបានសម្រេចទៀតហើយនៅខណ្ឌដូនពេញ... តើគួរធ្វើមេចបើប្លន់និងឆក់ស្ទើរាល់ថ្ងៃយ៉ាងនេះ…?
រាជធានីភ្នំពេញ ៖ គូរសង្សា ១គូរនាំគ្នាមកអង្គុយលេងនៅមាត់ទន្លេត្រូវជនសង្ស័យ១ក្រុម មានគ្នា៣នាក់មកគំរាមហើយបានប្លន់យកម៉ូតូឌ្រីមសងសេ១២៥ មួយគ្រឿងបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោល ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១២និង២៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ជួរម៉ាត់ទន្លេ ទល់មុខភោជនីដ្ឋានRiverhouse ក្នុងសង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ ដា រ៉ូ ភេទប្រុសអាយុ២៣ឆ្នាំ ជាបុគ្គលិកអង្កា ស្នាក់នៅស្រុកស្អាង ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ សេង លីណា ភេទស្រីអាយុ២៤ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនមួយកន្លែង ស្នាក់នៅម្ដុំបឹងសាឡាង ។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនោះម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅពាក់ស្លាកលេខតាកែវ1E-4102 ។
តាមសម្ដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់ទើបតែចេញមកពីញាំអាហារនៅកោះពេជ្យរួចក៏នាំគ្នាមកអង្គុយលេងនៅជួរម៉ាត់ទន្លេទល់មុខភោជនីដ្ឋានRiverhouseដែលជាកន្លែងកើតហេតុនិងទុកម៉ូតូជិតខ្លួន ។ ប្រភពបានបន្តថា ពេលដែលកំពុងតែអង្គុយលេងស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ដើរមកជិតហើយគំរាមវាយប្លន់យកម៉ូតូរបស់ខ្លួនដោយមានភិតភ័យខ្លាំងពេកខ្លួនក៏ដើរចេញហើយជនសង្ស័យក៏យកម៉ូតូរបស់ជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយមិនរំខានដល់ដំនេករបស់សមត្ថកិច្ចឡើយ ។គួរំលឹកផងដែរថា នៅជួរមាត់ទន្លេនេះគឺតែងតែមានករណីឆក់ប្លន់ជាញឹកញាប់។
ក្រោយពីកើតហេតុជនរងគ្រោះបានត្រឹមតែឈរសោកស្ដាយ និង នាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលផ្សារកណ្ដាលទី១ ដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវចាប់ជនសង្ស័យមកកាត់ទោសតាមផ្លូវច្បាប់ តែប៉ុណ្ណោះ ។ សូមបញ្ជាក់ផងថា ចោរប្លន់ផ្អើលពេញប៉ុស្តិ៍ ផ្សារកណ្ដាលទី១បែជា មន្ត្រីប៉ូលិសដេកធ្វើមិនដឹង ៕