លោក ប៊ុន រឿន ក្រុមការងារខណ្ឌជ្រោយចង្វារ នឹងក្រុមគ្រួសារ ពិតជាមានកិត្តិយសណាស់ បានធ្វេីជាតំណាង ក្នុងការទទួលគំនូរថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា


រាជធានីរាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧នេះ នៅរង្វង់មូលព្រហ្មមុខបួន លោកប៊ុន រឿន និងអ្នកនាង អារីយ៉ា ក្រុមការងារខណ្ឌជ្រោយចង្វារ សូមថ្លែងអំណរអរគុណបងប្រុស សាន្ត ប៊ុនធឿន វិចិត្រករដៃឯក សម្រែកបេះដូងគុណធម៍ ចំពោះថ្នាក់ដឹកនាំ ដែលបានសង្រ្គោះជាតិ ប្រជាជន ពិតប្រាកដគឺ សម្ដេចតេជោ ហ៊ុនសែន រួមនឹងថ្នាក់ដឹកនាំគណបក្សប្រជាជន ជួយពិត មិនចេះតែថា មិនដែលសន្យា អ្នកធ្វេីពិតប្រាកដ !!!

ក្នុងឱកាសនោះដែរ លោក ប៊ុន រឿន ក្រុមការងារខណ្ឌជ្រោយចង្វារ នឹងក្រុមគ្រួសារ ពិតជាមានភព្វ័សំណាងនឹងកិត្តិយសណាស់ និងសម្ដែងការត្រេកអរយ៉ាងខ្លាំង ដោយបានធ្វេីជាតំណាង មកទទួលគំនូររបស់ថ្នាក់ដឹកនាំកំពូល ដែលជាឪពុកម្ដាយទីពីរ ហេីយក៏ជាស្ថាបនិក សន្តិភាព នឹង ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ។

នេះជាគំនូរស្រស់ស្អាតគ្មានពីរ គូរដោយបេះដូងពោរពេញដោយ មនោសញ្ចេតនា ស្រលាញ់ពេញចិត្ត ដែកជាស្នាដៃរបស់លោក សាន្ត ប៊ុនធឿន ក្នុងន័យដឹងគុណ ចំពោះថ្នាក់ដឹកនាំ ដ៏ល្អ របស់ប្រទេសជាតិខ្លួន ។

ក្នុងនាមជាក្រុមការងារខណ្ឌជ្រោយចង្វារ លោកប៊ុន រឿន និងក្រុមគ្រួសារ បានបន្ថែមទៀតថា ៖ ក្រុមគ្រួសាររបស់លោកពិតជាគោរពស្រលាញ់ បំរេី ការពារ យ៉ាងស្មោះស្មគ្រ័ ចំពោះសម្ដេចតេជោ ហ៊ុនសែន សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ នឹងចៅៗ ខ្លាំងណាស់ ៕