ខឹឹងសុំលុយម្ដាយ ២០០០រៀលមិនបាន បុរសម្នាក់ សម្រេចចិត្តខ្ទាស់គន្លឹះ ដុតផ្ទះចោល ប៉ងសម្លាប់ខ្លួន (មានវិដេអូ)


➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧
ខេត្តកណ្តាល៖ បុរសម្នាក់ ខឹងសុំម្តាយ ២.០០០រៀល មិនបាន សម្រេចចិត្តដាក់គន្លឹះផ្ទះដុតចោលប៉ងសម្លាប់ខ្លួន ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១៦:០០នាទីថ្ងៃទី ១៤ ខែសីហា​ ឆ្នាំ២០១៧នេះ នៅភូមិដីឥដ្ឋ​កោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

តាមប្រភពសមត្ថកិច្ចបានអោយដឹងថា ជនបង្ក មាន ឈ្មោះ មាស សារ៉ាក់ ភេទប្រុស អាយុ២២ឆ្នាំ បានសុំលុយម្តាយរបស់ខ្លួនឈ្មោះអ៊ុំ សឿនចំនួន២,០០០៛ មិនអោយក៏ខ្ទាស់គន្លិះដុតសម្លាប់ខ្លួនឯង តែបានបងទៅជួយទាន់ពេល ក៏ឆេះតែផ្ទះជីដូនខ្លួនឯងឈ្មោះយាវ ស៊ន ភេទស្រី អាយុ៨១ឆ្នាំ មានទីលំនៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលធ្វើពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារក្រាលក្តារ ៥.៥ម៉ែត្រគុណនឹង ៧.៥ម៉ែត្រ ឆេះទាំងស្រុង។

ហើយបានឆេះរាលទៅដល់ផ្ទះឈ្មោះសៀង ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ នៅជិតគ្នាដែលធ្វើពីឈើប្រក់ស័ង្កសី ឆេះអស់ជញ្ជាំងមួយចំហៀង៩.៥ម៉ែត្រ។ ចំពោះករណីនេះកំលាំងអគ្គីភ័យស្រុកកៀនស្វាយ ដឹកនាំដោយលោកអធិការ ប៉ា សំអិត បានជួយអន្តរាគមន៍ពន្លត់ទាន់ពេល ហើយបានចាប់ជនបង្កមកអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

ទស្សនាវិដេអូខាងក្រោម





➤ពិភពចែករំលែក World Share - Blogger Network Social News Update ⇧