អភិបាលខណ្ឌមានជ័យ ចុះដោះស្រាយ បញ្ហាស្ទះលូ ជន់លិចផ្ទះប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម (មានវិដេអូ)


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារ រស់នៅភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដោយមានការស្នើរសុំជាច្រេីនលេីក ដល់អាជា្ញធរមូលដ្ឋាន សុំឲ្យជួយដោះស្រាយបញ្ហាស្ទះលូទឹកស្អុយ ដែលតាមការអាំងអាងថាមូលហេតុបង្កឡើងដោយក្រុមហ៊ុនឯកជនមួយ បានចាក់ដីធ្វើរបង សាងសង់រោងចក្រ លុបលូរំដោះទឹក ដែលបង្កឲ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋនោះ ទេីបនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានចុះទៅពិនិត្យមេីលទីតាំងខាងលេីដោយផ្ទាល់ ដេីម្បីជាការសួរសុខទុក្ខប្រជាពលរដ្ឋ។


ក្នុងការចុះសួរសុខទុក្ខដោយផ្ទាល់នោះក៏មានការសំណូមពរពីប្រជាពលរដ្ឋ លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ ក៏បានឯកភាពតាមការសំណូមពររបស់ប្រជាពលរដ្ឋគឺមាន ៣ចំនុចដូចជា ៖
១ រ៉ុករកមូលហេតុនិងកន្លែងដែលបង្កអោយមានការស្ទះលូ
២ ស្ដារលូដែលស្ទះនោះចេញ
៣, ធ្វើដេហ្គែលលូរំដោះទឹកថ្មី ។



ក្នុងឪកាសនោះប្រជាពលរដ្ឋពិតជាសប្បាយរីករាយជាខ្លាំង ដែលបានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានចុះសួរសុខទុក្ខនឹងយល់ព្រមតាមសំណូមពររបស់ពួកគាត់ ហើយលោកអភិបាល មានប្រសាសន៍ថា លោកមិនដែលទុកអោយប្រជាពលរដ្ឋជួបការលំបាកឡើយ មិនថាប្រជាពលរដ្ឋរស់នៅក្នុងភូមិណាទេ អោយតែស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ គឺលោកអភិបាល នឹងចុះសួរសុខទុក្ខ ព្រមទាំងអភិវឌ្ឍន៏មិនអោយប្រជាពលរដ្ឋជួបការលំបាក ដោយប្រការណាមួយឡើយ ។
ទស្សនាវិដេអូខាងក្រោម
   

➤ពិភពចែករំលែក World Share - Blogger Network Social News Update