រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ០២:៣៥នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ដោយ មានការឯកភាពពីលោក វង្ស ប៊ុនវិសុត្ស ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងមានការចូលរួមពី លោក ហួរ ម៉េងវ៉ាង អធិការរងខណ្ឌមានជ័យ និងលោក យុទ្ធ នី មេបញ្ជាការងអាវុធហត្ថខណ្ឌមានជ័យ លោក សួស សារិន ចៅសង្កាត់រងទី២ សង្កាត់បឹងទំពន់ទី១ និង មន្រ្តីប្រធានការិយាល័យ លោក មេភូមិ ពាក់ពន្ធ័ រួមទាំងកំលាំងចម្រុះ ជំនាញ ជាច្រេីននាក់ទៀត បានចុះត្រួតពិនិត្យ ហាងបញ្ចាំម៉ូតូមួយកន្លែង ស្ថិតក្នុងភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងនោះមានម៉ូតូ ២០គ្រឿង ឡានចំនួន ២គ្រឿង សុទ្ធតែមានឯកសារត្រឹមត្រូវ តាមប្រភេទឡាន និងម៉ូតូគ្រប់ចំនួន ។
បេីតាមប្រសាសន៍របស់លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានបញ្ជាក់ថា កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យបានចុះពិនិត្យទីតាំង ហាងបញ្ចាំទាំងអស់ សរុប ៥ទីតាំង មាននៅក្នុងសង្កាត់បឹងទំពន់ទី១ និង សង្កាត់ស្ទឹងមានជ័យទី៣ និង ទី២ រកឃេីញម៉ូតូសរុបចំនួន ១៩០គ្រឿង និង ឡានសរុបចំនួន ២គ្រឿងសុទ្ធតែមានឯកសារ ត្រឹមត្រូវតាមច្បាប់ដេីម ។ សូមអរគុណ!