អាណោចអាធ័មបំផុត! បុគ្គលិកអគ្គិសនីម្នាក់ឡេីងតភ្លេីងខុសបច្ចេកទេសឆក់ស្លាប់លេីបង្គោលភ្លេីង
ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុគ្គលិកអគ្គិសនីខេត្តម្នាក់ ខណៈកំពុងឡើងតខ្សែភ្លើងលើបង្គោលនោះ ស្រាប់តែខុសបច្ចេកទេសបណ្តាលឱ្យឆក់ខ្លួនឯងស្លាប់ភ្លាមៗ នៅជាប់បង្គោលភ្លើង កើតឡើងកាលពីវេលាម៉ោង០៩ព្រឹកថ្ងៃទី១៣ មីនា ស្ថិតក្នុងភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះជា សុខ អាយុ៥១ឆ្នាំ ជាបុគ្គលិកអគ្គិសនី មានទីលំនៅក្នុងភូមិសំរោងធំ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។ ក្រោយហេតុការណ៍ដ៏រន្ធត់នេះ សពជនរងគ្រោះ ត្រូវបានកម្លាំងនគរបាលរួមទាំងប្រជាពលរដ្ឋនាំគ្នាជួយយកសពចុះមកក្រោម ដើម្បីប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕ ទាំងស្រុងពី : កោះសន្តិភាព