រំលោភទៀតហេីយ! សពក្មេងស្រីម្នាក់ដែលត្រូវគេរំលោភសម្លាប់ចោល នៅទីតាំងផ្សេង ហើយយកមកផ្លុងចោលក្នុងប្រឡាយនេះប្រហែល៣-៤ថ្ងៃមុនហើមស្អុយរហូតដល់ដង្កូវចោះ

ក្រុងព្រះសីហនុ-សាកសពស្ត្រីវយ័ក្មេងម្នាក់ដែលមានសភាពហើមស្អុយរហូតដល់ដង្កូវចោះទៅហេីយនោះ មានរុំដោយកំរាលពូកពណ៌សស្តើង ទំនងជាមានអ្នកយកមកផ្លុងទម្លាក់ចោល ត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយ ជាប់បណ្តោយផ្លូវកៅស៊ូ ពីស្លាកប៉ាណូអាឡាំងឌឺឡុង ឆ្ពោះទៅឆ្នេរអូរត្រេះ ស្ថិតក្នុង សង្កាត់៤ ក្រុងព្រះសីហនុ វេលាម៉ោង២រសៀលថ្ងៃ១៣ ខែមីនា ឆ្នាំ២០១៧នេះ   ក្នុងនោះសមត្ថកិច្ចចម្រុះនិងមន្ត្រីផ្នែកបច្ចេក ដោយមានការចូលរួមពីលោកវិជ្ជបណ្ឌិត សែ ជូសិទ្ឋិជោតិអនុប្រធានមន្ទីរសុខាភិបាលខេត្ត ដែលចុះទៅត្រួតពិនិត្យ ជាក់ស្តែងបានបញ្ជាក់ថា សាកសពនេះ គឺភេទស្រី ជនជាតិខ្មែរ អាយុប្រហែល ១៥-១៦ឆ្នាំ និងតាមការសន្និដ្ឋានជាបឋមថា សាកសពស្លាប់ដោយករណី ឃាតកម្ម រំលោភសម្លាប់ នៅទីតាំងផ្សេង ហើយយកមកផ្លុងចោលក្នុងប្រឡាយនេះប្រហែល៣-៤ថ្ងៃមុន។ បច្ចុប្បន្នសមត្ថកិច្ចគ្រប់ផ្នែកកំពុង ស្រាវជ្រាវស្វែងរកអត្តសញ្ញាណជនរងគ្រោះនិងអ្នកពាក់ពន្ធ័លេីឃាតកម្មនេះ ៕