Update ពេជ្រ អាវីហ្សា ប្រកាសទទួលខុសត្រូវ ក្នុងហេតុការណ៍បេីករថយន្តបុកម៉ូតូ នៅមុខបៀលប្រាយ យប់មិញ

បើទោះជាអះអាងថា អ្នកជិះម៉ូតូToday បើកជ្រេ ហើយមកបុករថយន្តរបស់កញ្ញា បណ្ដាលឲ្យរបួសធ្ងន់ខ្លួនឯងក៍ដោយ ក៍តារាសម្ដែងពេជ្រ អាវីហ្សា បានអះអាងទទូលខុសត្រូវទាំងស្រុង។ ហេតុការណ៍បុកគ្នា បានកើតមានឡើងនៅយប់រំលងអធ្រាតុ ចូលថ្ងៃទី២៤ មីនា នៅលើបណ្ដោយផ្លូវសុធារសន៍ ជិតប៉ុស្តិ៍ទន្លេបាសាក់។ អាវីហ្សា និយាយថា បើទោះជាកញ្ញា ចេញពីកម្មវិធីនៅក្លិប៥៥ ហើយបានទទួលទានស្រាតិចតួច ក៍កញ្ញានៅមានស្មារតីគ្រប់គ្រាន់ក្នុងការបើកបរ។ ប៉ុន្តែបណ្ដាលមកពីអ្នកជិះម៉ូតូToday ឌុបគ្នាទាំងពីរជិះវ៉ា ហើយជ្រេវ៉ាក់អើនឹងរថយន្តរបស់ខ្លួន ទើបបណ្ដាលឲ្យបុកគ្នាពេញទំហឹង។ កញ្ញាថា ខ្លួនញាំស្រា តែអត់មានស្រវាំង រហូតបណ្ដាលឲ្យបាត់បង់សា្មរតីនោះទេ ខណ:ដែលនាងបានអះអាងថា អ្នកបើកម៉ូតូឯណោះទេ ដែលជិះមិនត្រង់ផ្លូវ ហើយកាច់ចុះកាច់ឡើង រេមកបុករថយន្ដនាងពេញទំហឹង។ យ៉ាងណាមិញ នាងថាខ្លួននឹងទទួលខុសត្រូវ និងថាជារឿងសោកស្ដាយបំផុត ដែលបណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់។ អាវីហ្សា និយាយថា គ្រាន់តែបុកគ្នាភ្លាម នាងឈប់រថយន្តភ្លាម ដោយមិនរត់នោះទេ បើទោះជាក្នុងពេលនោះ គឺនាងចង់រត់ ក៍អាចរត់រួច។ នាងថារថយន្តអូសម៉ូតូក្រោយពេកបុកភ្លាម គឺដោយសារនាងភ័យ ហើយចាប់ហ្វ្រាំងមិនបានភ្លាមៗ។ នាងសម្ដែងអារម្មណ៍តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថា អ្នកជិះម៉ូតូរងរបួសធ្ងន់។ នាងថាខ្លួននឹងផ្ដល់សំណង និងទទួលដោះស្រាយលើរឿងដែលបានកើតឡើងទាំងអស់ ដែលខុសពីអ្នកបុកម៉ូតូផ្សេងទៀត ដែលសម្អាងថា ម៉ូតូជាអ្នកជិះចូលឡាន គឺប្រឹងជជែកតវ៉ា។ កញ្ញាមិនដឹងថា អ្នកជិះម៉ូតូស្រវឹងយ៉ាងណានោះទេ ក្នុងពេលមុនការបុកគ្នា គឺម៉ូតូនោះជិះវ៉ា និងកាច់ចង្កូតចុះឡើង ហើយក៍បុកចូលឡានរបស់នាង។  បើទោះជាការបញ្ជាក់ឡើងជាចម្លើយរបស់នាងតែម្ខាង តែគេចាប់អារម្មណ៍ថា ការបកស្រាយរបស់គឺសមហេតុផល ដោយសារតែពេលបុកភ្លាម នាងបានឈប់រថយន្ដ ហើយពេលអ្នកកាសែតទៅសម្ភាសន៍ភ្លាមៗ នាងអត់មានអាការ:ស្រវឹង។ នាងថាខ្លួនមិនខ្វល់រឿងម៉ូតូខុស ឬត្រូវនោះទេ តែអ្វីដែលនាងព្រួយបារម្ភ គឺសុវត្ថិភាពរបស់អ្នករងរបួសទៅវិញទេ។ នេះជាការទទួលខុសត្រូវមួយកម្រ ខណ:ដែលសាក្សីច្រើននាក់ ក៍អះអាងថាម៉ូតូជាអ្នកបើករេ ហើយបុកចូលរថយន្ត ពេលវ៉ាក់អើគា្ន។ នាងត្រូវគេឃើញទ្រហោយំក្នុងពេលឃាត់ខ្លួន នៅសង្កាត់ទន្លេបាសាក់ ដោយអះអាងថា នាងសោកស្ដាយណាស់ ដែលធ្វើមនុស្ស២នាក់រងរបួសធ្ងន់ ដោយសារខ្លួន។ ពិភពចែករំលែក