លោកបានសរសេរប្រាប់រឿងរ៉ាវថា៖ម៉ោងជិត១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ទី១៨ ខែមិនា ឆ្នាំ២០១៧ ធ្វើដំណើរកាត់ក្នុងព្រៃចំការដូងប្រេងត្រង់ម្តុំអូឆែបប្រណាក ប្រហែល២គីឡូម៉ែត្រទៀតដល់បេនរុឺម៉កក្នុងចន្លោះ ១៦៩ ទៅ១៧០ គីឡូម៉ែត្រពីភ្នំពេញ (RN4)បានជួបស្ត្រីម្នាក់ដៃម្ខាងបីកូនអាយុ២ខែ ដៃម្ខាងទៀតដឹកដៃកូនអាយុ១៥ខែ នឹងកូនអាយុ៥ឆ្នាំមួយទៀតដើតាមក្រោយដូចនាងបណ្តាចារ្យ ក្នុងរឿងអីចឹង ឈរយំកណ្តាលព្រៃនិយាយថាប្តីបើកលុយបានហើយរត់ចោលបាត់ ដល់ស្រាវជ្រាវទៅទើបដឹងថាប្តីឈ្នោះចែម ជាកម្មករប្រមូលផលផ្លែដូងប្រេងស្រវឹងមិនសូវលោះថ្ងៃទេ ក្រោយពីបាន ដឹកយក មកផ្តល់ម្ហូបអាហារបាយទឹកសម្លៀកបំពាក់ នឹង លុយកាក់មួយចំនួនរួចហើយនៅពេលនេះកំពង់តែចាត់មនុស្សអោយតាមរក ព្រះអង្គចែម អោយមកទទួលយកប្រពន្ធកូនទៅវិញ ៕