ចង់​បានលាភសំណាង​ ស្រីៗ ត្រូវ​អង្គុយ​​លើលិង្គយក្សដ៏ធំឆ្នៃអំពីឈើ និងយកដៃស្ទាបអង្អែល!

ជនជាតិ​ជប៉ុន​មាន​ជំនឿ​ថា ​ស្ត្រី​នឹង​មានសំណាង​ល្អ សមបំណង​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ប្រសិនបើ​មានឱកាស​បាន​តុបតែង​ឈុត​កូនក្រមុំ​ឡើង​ទៅ​អង្គុយ​នៅ​លើ​រូបសំណាក​លិង្គ​ដ៏​ធំ​ច្នៃ​ពី​ឈើ​ដើរ​ដង្ហែ​នៅ​ជុំវិញ​ទីក្រុង ។ ថ្ងៃអាទិត្យ​ទី​២ ក្នុង​ខែមីនា​ ជា​រៀង​រាល់​ឆ្នាំ​ក្រុង​Nagaoka ​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​ទាក់ទិន​នឹង​លិង្គ ឬ​ហៅ​ថា ​ពិធីបុណ្យ​«Hodare Festival» ។  ពិធីបុណ្យ​នោះ​គេ​ដឹក ឬ​សែង​រូបសំណាក​លិង្គ​យក្ស​ប្រវែង​២,១​ម៉ែត្រ ដង្ហែ​នៅ​លើ​ដងផ្លូវ​ជុំវិញ​ក្រុង ។ រូបសំណាក​លិង្គ ត្រូវ​គេ​ចាត់​ទុក​ថា ​ជា​និមិត្តរូប​នៃ​សំណាងល្អ ពិសេស​គឺ​ស្ត្រី​ដែល​ទើប​រៀប​ការ​ក្នុង​រយៈពេល​១២​ខែ ប្រសិនបើ​បាន​តុបតែង​ឈុត​ជា​កូនក្រមុំ​តាម​ទំនៀមទម្លាប់​ឡើង​អង្គុយ​ពាក់​កៀវ​លើ​រូប​លិង្គ​ចូលរួម​ក្នុង​ពិធី​ដង្ហែ​ក្បួន​នឹង​មាន​លាភ​សំណាង​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​មាន​សេចក្តីសុខ ។  មហាជន​ដែល​ចូលរួម​ក្នុង​ពិធី​តែងតែ​យកដៃ​ស្ទាបអង្អែល​រូបសំណាក​លិង្គ​យក្ស ដើម្បី​មាន​លាភ​សំណាងល្អ ធ្វើ​ឱ្យ​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ និង​ស្នេហា​មាន​សេចក្តីសុខ​ជា​និច្ច​និរន្តរ៍ ។ ពិធីបុណ្យ​របស់​ជប៉ុន​នោះ កើត​មាន​តាំងពី​ច្រើន​សតវត្ស​មក​ហើយ បច្ចុប្បន្ន​ក្លាយជា​ពិធីបុណ្យ​មួយ​ទាក់ទាញ​អ្នកទេសចរ​ច្រើន​ចូលរួម​ទស្សនា ៕៚
World Share Posted  Source : Phorn Sophal