−−−−−−−−−−−−−−−−−−−−−ប្រភព ៖ Lifehack ប្រែសម្រួល៖ ផេង ផលធិតា ផ្សាយបន្តដោយ ៖ ពិភពចែករំលែក
ស្នេហាដំបូងនៅតែពិសេស ហើយពិបាកនឹងបំភ្លេច ក៏ដោយសារតែហេតុផលនេះដែរ
អ្នកណាក៏មានស្នេហាគ្រាដំបូងដែរ គ្រាន់តែមិនប្រាកដថាវាជោគជ័យឬក៏អត់ ព្រោះអ្វីៗក៏យើងមិនអាចមើលឃើញ ប៉ុន្តែអ្វីដែលសំខាន់នោះគឺពាក្យថា «ស្នេហាដំបូង» វាស្ដាប់ទៅនៅតែពិសេស ហើយមានមនុស្សមួយចំនួននៅតែចងចាំវា ក៏ព្រោះតែ៖
ស្នេហាដំបូងគឺមានឥទ្ធិពលខ្លាំង៖ អារម្មណ៍ដែលអ្នកស្រឡាញ់មនុស្សម្នាក់ដំបូង គឺជាអារម្មណ៍ដែលមានកម្លាំងខ្លាំងបំផុត ព្រោះវាជាពេលដែលអ្នកស្គាល់ពាក្យថាស្រឡាញ់លើកទី១ ដូច្នេះហើយពេលនោះគឺជាពេលដែលពិសេសបំផុតសម្រាប់អ្នក។
ការបែកបាក់ស្នេហាដំបូងមានឥទ្ធិពលខ្លាំងមកលើអ្នក៖ ៖ ស្នេហាទីមួយគឺគ្របដណ្ដប់លើអារម្មណ៍ និង ទឹកចិត្តអ្នកខ្លាំង ដូច្នេះពេលដែលបែកគ្នាប្រាកដជាអាចមានការប៉ះពាល់ខ្លាំងលើទឹកចិត្តអ្នក ហើយក៏ពិបាកនឹងបំភ្លេចដែរ។
ស្នេហាដំបូងគឺមានការចងចាំច្រើន៖ មិនប្រាកដថាវាជាការចងចាំល្អឬអាក្រក់នោះទេ តែវាប្រាកដជាដកជាប់ក្នុងខួរក្បាលរបស់អ្នក ភាពផ្អែមល្ហែម អារម្មណ៍រំភើប ការខកចិត្ត ការឈឺចាប់ដែលមាននៅពេលនោះសុទ្ធតែជាអារម្មណ៍ដំបូងដែលអ្នកទទួលបាន ដូច្នេះវាពិតជាពិបាកនឹងបំភ្លេចណាស់។
រូបតំណាង
ស្នេហាដំបូងគឺជាស្នេហាដ៏ស្លូតត្រង់មួយ៖ ភាគច្រើនស្នេហាដំបូងគឺជាការស្រឡាញ់ដោយស្មោះត្រង់ និងជាអារម្មណ៍ពិត កើតចេញពីចិត្ត មិនមែនកើតឡើងដោយការការស្អប់ ការខឹង ឬក៏មានចិត្តចង់ធ្វើបាបនោះទេ។
ស្នេហាដំបូងបានផ្លាស់ប្ដូរអ្នក៖ ស្នេហាដំបូងបានផ្លាស់ប្ដូរអ្នក ពេលខ្លះវាអាចផ្លាស់ប្ដូរអ្នកពីអាក្រក់ទៅល្អ ហើយខ្លះទៀតពីល្អទៅអាក្រក់ ទៅតាមទំហំដែលវាមានមកលើអ្នក។ វាបានបង្រៀនអ្នកឲ្យស្គាល់រឿងជាច្រើន ហើយកែប្រែអ្នកឲ្យទៅជាមនុស្សម្នាក់ផ្សេងទៀត។
ស្នេហាដំបូងគឺតំណាងឲ្យភាពយុវវ័យរបស់អ្នក៖ សួរខ្លួនឯងមើលថាពេលដែលមានស្នេហ៍គ្រាដំបូងនៅពេលណា? ភាគច្រើនទៅហើយដែលមានស្នេហាទី១នៅពេលដែលខ្លួនជាយុវវ័យ មិនទាន់មានគំនិតចាស់ទុំ។
ស្នេហាដំបូងគឺជាជាស្នេហាដែលមានតែម្ដងប៉ុណ្ណោះ៖ អ្នកមិនអាចនិយាយថាស្នេហាដំបូងអ្នកមានលើកទី២នោះទេ ដូច្នេះហើយទើបពាក្យថាស្នេហ៍ដំបូងនៅតែពិសេស ហើយគ្រប់គ្នាសុទ្ធតែមានស្នេហាដំបូង។
អាចនិយាយបានថាអ្នកអាចនឹងចងចាំស្នេហាដំបូងរបស់អ្នក ប៉ុន្តែមិនអាចនិយាយថាអ្នកនៅតែត្រូវការវានោះទេ ព្រោះវាគ្រាន់តែជាអតីតកាលមួយប៉ុណ្ណោះ។