ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាដីធ្លី​ ១៧៥គ្រួសារ​ មកពីខេត្តកោះកុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរខណ្ឌមានជ័យ​ 

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២១-០៣-២០១៧នេះ ប្រជាពលរដ្ឋដីធ្លីមកពីខេត្តកោះ​កុងដែលស្នាក់នៅក្នុងវត្តសាមគ្គីរង្ស៊ី ស្ថិតនៅក្រុម៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នោះគឺ ចំនួនប្រជាពលរដ្ឋដីធ្លីបានចំនួន​១៧០នាក់ មកពីស្រុកចំនួន២ ឃុំចំនួន៣ និងភូមិចំនួន៤ដែលដីធ្លី​របស់គាត់មានបញ្ហាដីជាមួយក្រុមហ៊ុនកោះកុងហ៊្សូហ្គ័រ(របស់ឧកញ៉ាលីយ៉ុងផាត់)ដែលមានប្រជាពលរដ្ឋប៉ះពាល់ដីលំនៅដ្ឋាន១៧៥គ្រួសារ ។   ដោយនៅពេលនេះលោក ឌី រ័ត្នខេមរុណ​អភិបាលរងខណ្ឌមានជ័យ ​រួមនិងលោកចៅសង្កាត់ស្ទឹងមានជ័យ បានធ្វើការសម្របសម្រួល អោយពួកគាត់ប្រើប្រាស់ម៉ូតូកង់បីល្អជាងការដើរដង្ហែជាក្បួន ព្រោះអាចធ្វើអោយមានការ ប៉ះ​ពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ ដោយលោកបានជួយឧបត្ថម្ភ​ជាសាច់ប្រាក់ចំនួន២០ម៉ឺនរៀលសំរាប់ជួលម៉ូតូកង់បីក្នុងការធ្វើដំណើរទៅក្រសួង។  ចំណែកក្រុមដីធ្លីកោះកុងបន្ទាប់ពីទទួលការឧបត្ថម្ភជាសាច់ប្រាក់សំរាប់ជួលកង់បីរួច ពួកគាត់បានប្រាប់បន្ត​ថា ចាប់ពីថ្ងៃនេះទៅពួកគាត់និង​ចេញទៅក្រសួងជារៀងរាល់ថ្ងៃ បើមានលុយជួលកង់បីគឺគាត់និងជិះវា តែបើអត់មានលុយទេគឺគាត់ដើរដោយថ្មើរជើងទៅក្រសួង៕  ដកស្រង់ពីលោក ទុយ ម៉ែន  ដោយ ៖ ពិភពចែករំលែក