ឆ្នាំនេះស្ថាបនិក បុណ្យភូមិ គឺ ក្រុមភ្លើងគប់ និងស្ថានីយ៍វិទ្យុABC បានរៀបចំ បុណ្យភូមិ លើកទី៤
ដោយប្រារព្ធឡើងរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។
នៅក្នុងពិធីបុណ្យភូមិនោះដែរ គឺមានកម្មវិធីសប្បាយជាច្រើន ដូចជាល្បែងប្រជាប្រិយ វាយក្អម ការរាំកម្សាន្ត និងមានទីកន្លែងសម្រាប់ក្រុមយុវវ័យថតរូបលេងកម្សាន្តផងដែរ ។
ពិសេសជាងនេះទៅទៀត និងមានការដាក់ តាំងលក់ ផលិតផលជាច្រើន មានអាវប្រភេទជាក្រមា អាវយឺត និងនំចំណីជាច្រើន ភាគច្រើនជារបស់ខ្មែរ ។ល។
កុំភ្លេចទៅលេងបុណ្យភូមិទាំងអស់គ្នាណា៎!
Bonn Phum will be celebrated on April, 7-9 2017 at Toul Krosang pagoda.
ស្ថាបនិក បុណ្យភូមិ គឹ ក្រុមភ្លើងគប់ និង ស្ថានីយ៍វិទ្យុABC បានរៀបចំប្រារព្ធធ្វើឡើង ជាលើកទី៤ បុណ្យភូមិ ទំរង់បុរាណ ដោយមានរយៈពេល៣ថ្ងៃដដែល ចាប់តាំងពីថ្ងៃទី០៧,០៨,០៩ មេសា ២០១៧ នេះ នៅវត្តទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល!