រដ្ឋបាលខណ្ឌមានជ័យ ព្រមទាំងសមាជិក ថ្នាក់ដឹកនាំ និងយុវជនសង្កាត់បឹងទំពន់ ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ស្ទឹងមានជ័យ ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ចាក់អង្រែក្រោម ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ចាក់អង្រែលេី ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ទាំងអស់ សូមធ្វេីការបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយព័ត៍មាន មិនច្បាស់ការ បំភ្លៃការពិត របស់ Account Facebook ដែលមានឈ្មោះថា "ពត៌មាន សម្រាប់ខ្មែរ" បានផ្សព្វផ្សាយចោទថា (ជនបង្កដែលបើកឡានបុកប្រជាពលរដ្ឋស្លាប់កាលពីថ្ងៃប៉ុន្មានថ្ងៃមុន និងរូបក្នុងរង្វង់មូលជាមនុស្សតែមួយ)។
រដ្ឋបាលខណ្ឌមានជ័យ សូមបញ្ជាក់អោយច្បាស់ថា រូបក្នុងរង្វង់មូលនេះ គឺឈ្មោះ ឡុង ង៉ែត ជាអភិបាលរងខណ្ឌមានជ័យ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យដោយបច្ចុប្បន្ន លោកតែងតែជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ក្នុងខណ្ឌមានជ័យ ក៏ដូចជាការងារមនុស្សធម៌យ៉ាងច្រើន ក្នុងខណ្ឌមានជ័យ និងការងារមនុស្សធម៌ក្នុងសង្គមជាច្រេីនទៀតផង ។
រដ្ឋបាលខណ្ឌមានជ័យ បានប្រាប់បន្ថែមទៀតថា ៖ អ្នកដែលប្រេីប្រាស់និងម្ចាស់ Account Facebook ដែលមានឈ្មោះថា "ពត៌មាន សម្រាប់ខ្មែរ" ហេតុតែចង់កេងចំណេញនយោបាយ សុខចិត្ត ផ្សព្វផ្សាយព័ត៍មាន មិនច្បាស់ការ បំភ្លៃការពិត ទាំងស្រុងតែម្ដង...
សូមប្រជាពលរដ្ឋ ជួយពិចារណានូវទង្វើអគតិនេះចុះ តើខំបំភ្លៃការពិតដើម្បីអ្វី?
ចេញផ្សាយ − 30.03.2017
ជាចុងក្រោយ រដ្ឋបាលខណ្ឌមានជ័យ ព្រមទាំងសមាជិក ថ្នាក់ដឹកនាំនិងយុវជនសង្កាត់បឹងទំពន់ ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ស្ទឹងមានជ័យ ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ចាក់អង្រែក្រោម ថ្នាក់ដឹកនាំនិងយុវជនសង្កាត់ចាក់អង្រែលេី ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យ ទាំងអស់ សូមសមត្ថកិច្ច ជួយស្រាវជ្រាវស្វែងរក ម្ចាស់ Account Facebook ដែលមានឈ្មោះថា "ពត៌មាន សម្រាប់ខ្មែរ" នេះ មកទទួលខុសត្រូវចំពោះមុខច្បាប់ផង។