ខ្លោចចិត្ត! មិនខ្វល់ពីជីវិតរបស់មនុស្ស ពេទ្យខេត្តកំពង់ស្ពឺ មិនព្រមឲ្យដឹកអ្នករបួសធ្ងន់បន្តទៅភ្នំពេញភ្លាមៗទេ ដោយរងចាំឯកសាររហូតដល់អ្នករបួសស្លាប់


ខ្លោចចិត្ត! មិនខ្វល់ពីជីវិតរបស់មនុស្ស ពេទ្យខេត្តកំពង់ស្ពឺ មិនព្រមឲ្យដឹកអ្នករបួសធ្ងន់បន្តទៅភ្នំពេញភ្លាមៗទេ ដោយរងចាំឯកសាររហូតដល់អ្នករបួសស្លាប់
-----------------------------------------------------------------------
•••រាជធានីភ្នំពេញ ៖ បេីតាម ការបង្ហោះលេីបណ្ដាញសង្គមរបស់ក្រុមការងារ កញ្ញា កាច្រឹប Inter មានអត្ថនយទាំងស្រុងថា ៖ ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំង ដែលបងស្រីមិនអាចសង្គ្រោះបាន ក៏ដោយសារតែពេទ្យខេត្តកំពង់ស្ពឺ ដែរ ដែលមិនអោយយកបងស្រីបន្តទៅភ្នំពេញភ្លាម ភ្លាមរងចាំឯកសារ ដែលមិនខ្វល់ពីជីវិតរបស់មនុស្ស ដោយគ្រូពេទ្យដឹងដែលថាបងស្រី ត្រូវធ្ងន់ណាស់ ទុក រហូត ហួសពេលបែបនេះ ឯកសារសំខាន់ជាងជីវិតមនុស្សទៅទៀតមែនទេ?
ខ្ញុំនៅកន្លែងកើតហេតុខំស្រែកអង្វរ អស់លោកបងប្រុស ប្រុសអើយសូមមេត្តាចូលមកជួយទាញបងស្រី និងអ្នកដែលជាប់នៅក្នុងឡានផង តែពួកគាត់បានត្រឹមតែឈរអោនដៃមើល ចាំឡានពេទ្យមកទទួលយកអ្នករងគ្រោះ 3នាក់ ចាំយ៉ាងយូរ ដល់ពេលមកឡានតែមួយដឹកបានតែមនុស្សម្នាក់ទៀត តើធ្វើយ៉ាងម៉េចទៅ? បើធ្ងន់ដូចគ្នា ចឹងមានតែដាក់អ្នករងគ្រោះម្នាក់ ហើយបងស្រីពួកខ្ញុំចូលទៅអង្គុយអោបគាត់ក្នុងឡានពេទ្យរហូតដល់ពេទ្យខេត្ត ពេទ្យខេត្តប្រាប់ថាគាត់ធ្ងន់ណាស់ត្រូវបន្តមកភ្នំពេញ តែហេតុអីមិនព្រមយកឡាន មកដឹកគាត់បន្តទៅភ្នំពេញហេតុអីនៅចាំ អីទៅ ពេទ្យថានៅចាំគ្រួសារមកធ្វើឯកសារដើម្បីចេញពីពេទ្យ ខ្ញុំថាគ្រួសារគាត់នៅឆ្ងាយណាស់លោកគ្រូ ចឹងត្រូវធ្វើម៉េច ពួកខ្ញុំសូមធានាបានអត់ ដំបូងថាមិនបានដល់ហើយ ពួកខ្ញុំក៏ចាំទៀត រហូតដល់បងប្រុសក៏ត្រូវស្លាប់នៅមន្ទីរពេទ្យខេត្ត លឺដូចនេះពួកខ្ញុំក៏ស្រែកថាលោកគ្រូពេទ្យសូមអោយបងស្រីដឹកទៅ ភ្នំពេញទុកនៅធ្វើអីទៀតទៅ ឯកសារសូមចាំបំពេញនៅភំ្នពេញបានអត់  ពេលនោះ ក្រុមកាងារ កាច្រឹប inter ក៏បានទៅបំពេញអោយហើយបានអោយគាត់ចេញទៅភ្នំពេញ ទៅដល់មន្ទីរពេទ្យកាល់ម៉ែត គ្រូពេទ្យបានសួរថាហេតុអីក៏ទុគាត់យូរយ៉ាងនេះ របួសគាត់ធ្ងន់ណាស់ ពួកខ្ញុំថាគេរងចាំគ្រួសារបងស្រីរងគ្រោះមកបំពេញឯកសារលោកគ្រូពេទ្យកាល់ម៉ែតបានស្រែកថាចាំឯកសារអីជួយមនុស្សសិនទៅ តោះយកគាត់ចូលក្នុងបន្ទប់សង្គ្រោះបន្ទាប់ តែដោយសារតែគាត់កាន់តែធ្ងន់មានសង្ឃឹមតែ20% ទើបគ្រួសារបងស្រីបន្តយកបងស្រីទៅប្រទេសវៀនណាម តែដោយសារតែវាយឺតពេលបាត់ទៅហើយបងស្រីក៏បានស្លាប់បាត់បង់ជីវិតទៅសូមបងស្រីទៅអោយបានសុខផងចុះ តាម Facebook របស់បងស្រី មុំសូមបព្ជាាក់ថា យេីងខ្ញុំជាក្រុមគ្រួសាររបស់ម្ចាស់អាខោន Ãh Môm Jejê សូមជំរាបជូនដល់មិត្តភ័ក្រគាត់ទាំងអស់ អោយបានជ្រាបថាគាត់បានទទួលមរណៈភាពហេីយកាលពីម៉ោង ប្រហែល ៦ៈ៣០នាទីល្ងាច ថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០១៧ ដោយគ្រោះថ្មាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ ខណៈដែលគាត់ធ្វេីដំណេីរពីភ្នំពេញទៅខេត្ត ព្រះសុីហនុកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៧នេះ។