យើងម្នាក់ៗភ្លេចគិតថា ការអភ័យទោសវាប្រសើរជាងការសងសឹកគ្នាទៅវិញទៅមក គ្រប់គ្នាកើតមកជាមួយកំហុសឆ្គងដោយជៀសមិនផុតឡើយ!

៚ការអភ័យទោស និងការសងសឹក៚

យើងម្នាក់ៗភ្លេចគិតថា ការអភ័យទោសវាប្រសើរជាងការសងសឹកគ្នាទៅវិញទៅមក គ្រប់គ្នាកើតមកជាមួយកំហុសឆ្គងដោយចៀសមិនផុតឡើយ។ 


កំហុសបង្កើតឡើងតែមួយប៉ព្រិចភ្នែកទេ បើយើងជ្រើសយកការអភ័យទោស វាក៏រលាយក្នុងមួយប៉ព្រិចភ្នែកវិញដូចគ្នា តែបើយើងជ្រើសយកការសងសឹកគ្នាវិញ វានឹងបន្តរហូតដល់ថ្ងៃចុងក្រោយនៃជីវិតយើង។ អ្នកធ្វើកំហុសក៏មិនសប្បាយចិត្ត ឯអ្នកដែលមិនព្រមលើកលែងទោស កាន់តែមានទុក្ខច្រើនឡើងថែមទៀត។ នៅពេលដែលយើងចំណាយពេលចាប់កំហុសពីមនុស្សម្នាក់ យើងនឹងមិនដែលមើលឃើញពីគុណសម្បត្តិរបស់គេឡើយ បើទោះបីជាការពិតគេខំធ្វើល្អច្រើនប៉ុនណាក៏ដោយ។  


បើដឹងថាការរស់នៅជាមួយគំនុំសងសឹក គឺការយកខ្លួនទៅដេកឱបភ្លើង ហេតុអ្វីមិនរស់នៅជាមួយសេចក្ដីស្រលាញ់ ការយោគយល់ និងការចែករំលែករឿងល្អៗជាមួយគ្នាទៅ? ចែករំលែកក្ដីស្រលាញ់ ត្រូវផ្ដើមពីយើងទៅ <3 


៚ដកស្រង់ពី ៖ សៀវភៅជីវិត