សូមចងចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ ដោយក្ដីគោរពពីABC
គ្រប់គ្នាដឹង គ្រប់គ្នាលឺ គ្រប់គ្នាឃេីញ គ្រប់គ្នារន្ធត់ ចំពោះមនុស្សស្លាប់និងពិការរាល់ថ្ងៃដោយគ្រោះថ្នាក់ចរាចរនៅតាមផ្លូវ ផ្លូវមួយៗឆ្អាបដោយឈាម ពេញដោយសម្លេងស្រែកថ្ងូរដោយភាពឈឺចាប់ ពេញដោយសម្លេងទ្រហោយំនៃជនរងគ្រោះនិងសាច់ញាតិរបស់គេ តែមនុស្សមួយចំនួននៅតែមិនព្រមភ្ញាក់រលឹកគោរពច្បាប់ គោរព ភ្លេីងចរាចរ គោរពជីវិតគ្នាដែលបញ្ជាយានយន្តតាមផ្លូវ នៅតែព្យាយាមល្មេីស សប្បាយចិត្តរឺនៅពេលបុកគេស្លាប់ សប្បាយចិត្តរឺនៅពេលធ្វេីអោយគេបាត់បង់សាច់ញាតិជាទីស្រលាញ់ ទាំងឡាន ទាំងម៉ូតូ ទាំងអ្នកថ្មេីរជេីង ទាំងគេទាំងយេីង ទាំងប្រទេសទាំងមូល គោរពជីវិតគ្នាទៅវិញទៅមកបានទេ? ចេះតំរង់ជួរបានទេ ? អោយក្តីអនុគ្រោះអោយគ្នាតាមដងផ្លូវបានទេ? កុំរំលោភគន្លងរបស់គេបានទេ? គោរពច្បាប់ចរាចរ ភ្លេីង ផ្លាក បានអត់? យេីងស្លាប់ច្រេីនហេីយ យេីងខាតធនធានមនុស្សច្រេីនហេីយ ចាប់ពីឆ្នាំ2017ទៅ សុំឈប់បន្តអោយមានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរទៀតទៅ កូនស្ទាវជិះម៉ូតូ ជិះឡាន មេត្តាកុុះធ្វេីបាបចិត្តម្តាយឪពុកទៀតទៅ គាត់ទ្រាំអត់បានទេនៅពេលបាត់បង់យេីងទៅ ទៅរៀនច្បាប់ចរាចរ ពាក់មួកសុវត្តិភាព និងកុំជិះលឿន ស្តាប់ចាស់ៗខ្លះទៅ ចង់អោយបន្តស្លាប់ដល់ពេលណាទៀត? មិនទាន់គ្រប់មែន? វាមិនមែនដោយសារទំនាយ រឺថ្ងៃត្រូវស្លាប់របស់នរណាម្នាក់ដែលគេកំនត់មកទេ បេីទាំងអស់គ្នាគោរពជីវិតគ្នា គោរពច្បាប់ទាំងអស់គ្នា នោះគឺដូចយេីងបានជួយសង្គ្រោះជីវិងគ្នាទៅវិញទៅមក ព្រោះនៅតាមដងផ្លូវ អ្នកបេីកបរប្រេីជីវិតរួមគ្នា ដូចនេះសូមកុំបណ្តោយអោយជីវិតយេីងគ្រប់គ្នាបាត់បង់តទៅទៀតនៅលេីផ្លូវថ្នល់ គ្រោះថ្នាក់ដូចរាល់ថ្ងៃច្រេីនពេកហេីយ ស្លាប់ពិការច្រេីនពេកហេីយ ។ ដោយសេចក្ដីគោរពពីABC
ពាក្យចុងក្រោយសំរាប់អ្នកបេីកបរ ~ ចាំថាមនុស្សជាទីស្រលាញ់របស់អ្នកកំពុងរងចាំផ្លូវអ្នកនៅផ្ទះ សូមបន្ថយល្បឿន និងគោរពច្បាប់ចរាចរ