រាជធានីភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ មានហេតុការណ៍គ្រោះថ្នាក់ដ៏គួររន្ធត់មួយ ដោយមានរថយន្តមួយគ្រឿងម៉ាក Camry ឆ្លាម ពាក់ស្លាកលេខ ភ្នំពេញ 2M-2245 បានបើកបញ្ច្រាស់តាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់បាត់បង់ជិវិត និងជាច្រើននាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុប្រជាពលរដ្ឋនៅម្តុំមានការខឹងសម្បារយ៉ាងខ្លាំង ហើយបានព្រួតគ្នាវាយកំទេចរថយន្តនោះចោល និងចាប់អ្នកបើកបរវាយម្នាក់មួយដៃមួយជើងរហូតដល់សល់ចង្ហើមចង្រិត។ យោងតាមការរាយការណ៍បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧ នេះ ជនបង្កកំពុងសន្លប់ស្តូកស្តឹងមិនដឹងខ្លួននៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហើយតាមការបញ្ចាក់របស់គ្រូពេទ្យបានឲ្យដឹងថា ស្ថានភាពរបស់ជនបង្កធ្ងន់ធ្ងរខ្លាំងណាស់ ដោយសារតែបែកលលាដ៏ក្បាល ឈាមកកក្នុងខួរក្បាល និងផ្នែកជាច្រើនទៀត។ មានសំណួរជាច្រើនបានចោទសួរថា ប្រសិនបើជនបង្កស្លាប់បាត់បង់ជិវិត តើអ្នកនរណាជាអ្នកសងសំណងដល់ជនរងគ្រោះ? ចងសងអ្វី? បេីគេស្លាប់បាត់ហេីយ!