ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង២១:៥០នាទីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ មានកើតករណីរំលោភសេពសន្ថវៈបានសម្រេច ចំនួន១លើក ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅចំណុច (រោងចាំស្រូវទួលសង្កែ) ស្ថិតក្នុងភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនសង្ស័យឈ្មោះ ហេង បញ្ញា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ អ.ស.ណ អាយុ១២ឆ្នាំ រស់នៅភូមិជើងទឹក ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយមើលទូរទស្សន៍នៅផ្ទះឈ្មោះ ប៉ុល ឡា ភេទប្រុស អាយុ៣៥ឆ្នាំ (ជាប់ផ្ទះជនរងគ្រោះ) ពេលនោះ ជនសង្សយ័បានប្រើល្បិចលួងលោមថា ខ្លួនភ្លេចឌុយទូរសព្ទនៅរោងចាំស្រូវទួលសង្កែ ដោយអោយជនរងគ្រោះជូនទៅជួយរក ហើយជនរងគ្រោះនិងជនសង្ស័យក៏បានជិះម៉ូតូទៅកន្លែងកើតហេតុ គាប់ជួនឱកាសល្អ ជនសង្ស័យក៏បានរំលោភជនរងគ្រោះបានសម្រេចតែម្តង ។
បន្ទាប់ពីធ្វើសកម្មភាពរួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ ។ សូមបញ្ជាក់ថា ឪពុកម្តាយជនរងគ្រោះទៅធ្វើកម្មករនៅភ្នំពេញ ដោយទុកឲ្យជនរងគ្រោះនៅផ្ទះតែពីរនាក់និងជីដូន ។ បច្ចុប្បន្ន កម្លាំងជំនាញបានកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕