អភិបាលខណ្ឌមានជ័យ ឆ្លៀតចុះសួរសុខទុក្ខពលរដ្ឋ នៅសង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពរ​ពីប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងគិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ទំនេរពីការងារលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ក៏បានឆ្លៀតពេលចុះ សួរសុខទុក្ខពលរដ្ឋនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោមទាំងយប់ ដើម្បីប្រមូលផ្តុំ ទុក្ខលំបាក និងសំណូមពរ​របស់ ប្រជាពលរដ្ឋ ធ្វើការដោះស្រាយ និងពង្រីកវិសាលភាព គិតគូរ អំពីការបញ្ចុះតម្លៃទឹក-ភ្លើង នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧នេះ។

ទន្ទឹមគ្នាទៅនឹងការដាក់ចេញគោលនយោបាយលើកទឹកចិត្ត និងយន្តការបង្កើនចំណូលជូន កម្មករ-កម្មការិនី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំជាប្រចាំដល់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជា រដ្ឋបាលថ្នាក់ក្រោមជាតិដទៃទៀត ឱ្យយកចិត្តទុកដាក់ កាត់បន្ថយ ការចំណាយរបស់បងប្អូនកម្មករ-កម្មការិនី តាមរយៈយន្តការផ្តល់សេវាពិនិត្យព្យាបាលជំងឺនៅតាមមន្ទីរពេទ្យដោយឥតគិតថ្លៃ ការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈ ដោយមិនបង់ប្រាក់ និងការតភ្ជាប់បណ្ដាញទឹកស្អាត-អគ្គិសនីដល់បន្ទប់ជួលស្នាក់នៅរបស់ពួកគាត់។

ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកយុទ្ធនាការចុះតបណ្ដាញទឹកស្អាត-អគ្គិសនីជូនបងប្អូនកម្មករ-កម្មការិនី ដោយសម្រេចបានលទ្ធផលជាវិជ្ជមាន។

ស្របតាមអនុសាសន៍ដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេ​ញ នៅយប់ថ្ងៃ ព្រហស្បត្តិ៍ ទី១១រោច​ ខែមិគសិរ ឆ្នាំរកា នព្វសក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី​​១៤ ខែធ្នូ គ.ស ២០១៧ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ ឆ្លៀតពេលទំនេរពីការងារ ក៏បានឆ្លៀតពេលចុះសួរសុខទុក្ខពលរដ្ឋ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ អមដំណើរដោយលោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ លោកជាសុខៃ ចៅសង្កាត់ចាក់អង្រែក្រោម​ លោកមេប៉ុស្តិ៍ មន្ត្រីរាជការ លោកមេភូមិ អនុប្រធានភូមិ និងប្រធានក្រុមយុវជនសសយក ផងដែរ។

លោកអភិបាលខណ្ឌមានជ័យបានអោយដឹងថា ការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនេះ គឺដើម្បីប្រមូលផ្តុំទុក្ខលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យកមកធ្វើការដោះស្រាយ និងបានដឹកនាំ ជំរុញបន្ថែមការអនុវត្តការងារនេះ និងពង្រីកវិសាលភាព គិតគូរផងដែរអំពីការបញ្ចុះតម្លៃទឹក-ភ្លើង ដែលត្រូវលក់ជូនបងប្អូនអាជីវករ តាមបណ្ដាផ្សាររដ្ឋ ទាំងអស់ក្នុងខណ្ឌមានជ័យ ដោយសហការយ៉ាងជិតស្និត ជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងអគ្គិសនីកម្ពុជាផងដែរ៕ 


➤ពិភពចែករំលែក World Share - Blogger Network Social News Update 



➤ពិភពចែករំលែក World Share - Blogger Network Social News Update