ជនសង្ស័យម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារម្ដង រួចមកហើយនោះ ត្រូវបាននាយប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដឹកនាំកម្លាំង សហការជាមួយពលរដ្ឋ ឃាត់ខ្លួនបន្ទាប់ពីលួចចឆ្កឹះសោបន្ទប់ជួល (មានវិដេអូ)



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យ៣ សហការជាមួយប្រជាពលរដ្ឋឃាត់ខ្លួន ពាក់ព័ន្ធករណីលួចឆ្កឹះសោបន្ទប់កាលពីវេលាម៉ោង ៩និង ៤០ នាទីព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ក្រុម៤ ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក ឯម ភារី នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ បានប្រាប់ឲ្យដឹងថា ជនសង្ស័លើត្រូវកម្លាំងរបលោកឃាត់ខ្លួនមានឈ្មោះ ប៊ុន រិទ្ធ អាយុ២១ ឆ្នាំ មុខរបរ ជួសជុលទូរស័ព្ទ ស្នាក់នៅភូមិកើតហេតុ (ធ្លាប់ជាប់ពន្ធនាគារម្ដង រួចមកហើយ) ។

ចំណែកបន្ទប់ជនរងគ្រោះមានឈ្មោះ អឿ សូនី អាយុ២៥ឆ្នាំមុខរបរសិត្សស្នាក់នៅបន្ទប់ជួលខាងលើ។

មុនពេលកើតហេតុជនរងគ្រោះបានចាក់សោបន្ទប់រួចចេញទៅរៀនបាត់ លុះដល់ម៉ោង៧ និង ៤០នាទីថ្ងៃដដែល ក៏លេចមុខជនសង្ស័យបានដើរមកហើយនៅក្នុងដៃមានដែកលួសមួយកំណាត់មកធ្វើសកម្មភាពឆ្កឹះសោបន្ទប់ជនរងគ្រោះ ដើម្បីចូលលួចទ្រព្យសម្បត្ដិនៅក្នុងបន្ទប់ ដោយចៃដន្យនោះក៏មានបុរសម្នាក់ឈ្មោះ វណ្ណ មាន ជាអ្នកជួលបន្ទប់ទល់មុខបន្ទប់ជនរងគ្រោះបានឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពឆ្កឹះសោក៏បានស្រែកឆោឡោនាំគ្នាចេញចាប់ ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ៣ កំពុងតែល្បាតនៅក្បែរកន្លែងកើតហេតុក៏បានចុះទៅជួយអន្ដរាគមន៍ឃារ់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីសាកសួរបន្ដ ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួន បណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ៣ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យចាត់ការតាមនីតីវិធី ៕ 
ទស្សនាវិដេអូខាងក្រោម :