ត្រូវយកចិត្តទុកដាក់ចំពោះកូនផង! ក្មេងស្រីដែលប្រទះឃើញដើរតែ​ឯងនៅផ្លូវ៦០ម៉ែត្រ ចាក់អង្រែក្រោម ត្រូវម្ដាយទៅយកត្រលប់ទៅផ្ទះវិញហើយ!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ត្រូវបានបងប្អូនលក់ដូរនិងប្រជាពលរដ្ឋដើរហាត់ប្រាណនៅតាមផ្លូវ៦០ម៉ែត្រប្រទះឃើញ ដោយសួរនាំទៅ មិនសូវនិយាយស្ដីអ្វីច្រើនទេ ពួកគាត់ក៏បានទាក់ទងទៅកាន់វិទ្យុABC ជួយផ្សាយរកឪពុកម្ដាយនិងសាច់ញាតិផង នៅវេលាម៉ោងជាង០៣រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ។


ប្រភពពីបងប្អូនដែលប្រទះឃើញបានប្រាប់អោយដឹងថា ក្រោយពីផ្ដល់ព័ត៏មានទៅកាន់វិទ្យុABC រួចហើយ ម៉ោង៥រសៀលថ្ងៃដដែលនេះឃើញ ក្រុមការងារABC មកដល់កន្លែងប្រទះឃើញ បម្រុងនាំក្មេងស្រីនោះទៅស្នាក់នៅវិទ្យុសិន ដើម្បីប្រកាសស្វែងរកសាច់ញាតិ តែពេលដែលកំពុងផ្សាយផ្ទាល់នៅកន្លែងប្រទះឃើញ ក៏មានសាច់ញាតិទាក់ទងថា គាត់ជាម្ដាយចេញមកយកក្មេងស្រីនោះហើយ ហើយក៏រងចាំមើលសិនថាជាម្ដាយក្មេងស្រីពិតប្រាកដឬអត់ ។


បន្ទាប់ពីរងចាំជាង៣០នាទី ស្ត្រីម្នាក់វ័យជាង៤០ឆ្នាំជិះម៉ូតូជាមួយប្អូនប្រុសម្នាក់ មកដល់កន្លែងដែលប្រទះឃើញ ស្រាប់តែក្មេងស្រី អាយុ១២ឆ្នាំរូបនោះ ក្រលេកឃើញ ស្ទុះរត់ទៅអោបម្ដាយហើយស្រែកយំតែម្ដង។ អ្នកដែលប្រទះឃើញក៏មានអារម្មណ៍ត្រេកអរនិងរំភើប នៅពេលឃើញម្ដាយនិងកូនគេរកឃើញគ្នាវិញ ។ អ្នកប្រទះឃើញទាំងអស់គ្នាក៏បានសាកសួរប្អូនស្រីបន្ថែមថា នេះជាម្ដាយរបស់ប្អូនពិតមែន ? ប្អូនស្រីក៏ឆ្លើយថា ចា! ដោយសារខ្លាចពុំច្បាស់លាស់ ប្រជាការពារខណ្ឌមានជ័យដែលនៅជិតនោះស្រាប់ក៏នាំទៅសាលាខណ្ឌមានជ័យ ដើម្បីធ្វើលិខិតស្នាមនិងផ្ដិតមេដៃទទួលក្មេងស្រីខាងលើនេះវិញហើយ​ ដើម្បីទុកជាកំណត់ហេតុ។ បច្ចុប្បន្នក្មេងស្រីវ័យ១២ឆ្នាំខាងលើ ត្រូវបានម្ដាយនាំត្រលប់ទៅផ្ទះវិញហើយ៕


➤ពិភពចែករំលែក World Share - Blogger Network Social News Update