ធំក្លិនថ្នាំ កម្មករ​កម្មការិនី ជិត១០០នាក់ ដួលសន្លប់ នៅស្រុកបាទី!


[ពិភពចែករំលែក - World Share]
ខេត្តតាកែវ៖ កាលពីព្រឹកថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៧ មានកម្មករកម្មការិនីរោងចក្រ ប្រមាណជិត ១០០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ ដោយសារតែពុលក្លិនថ្នាំនៅក្នុងរោងចក្រ។

លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីបានអោយដឹងថា នៅវេលាម៉ោង ជាង១០ព្រឹកថ្ងៃទី ០៦ ធ្នូ ២០១៧នេះ មានកម្មកររោងចក្រកម្មកររោងចក្រជិត១០០នាក់ ដួលសន្លប់ ត្រូវបានដឹក យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកនិងតាមគ្លីនិកនិង មណ្ឌលសុខភាពឃុំ ។
ដោយករណីមានកម្មករ កម្មការិនីដួលសន្លប់នេះគឺបណ្តាលមកពីពុលក្លិនថ្នាំ នៅក្នុងរោងចក្រ ធ្វើអោយកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់ នៅក្នុងរោងចក្រដេឌី តូយូស៊ីម៉ា ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងមឿង ឃុំពុតសរ ស្រុកបាទី ខេត្តតាកែវ ។
លោកអធិការបានបន្តថា ករណីនេះដែរសមត្ថកិច្ចកំពុងញាប់ដៃញប់ជើងក្នុងការនាំយកជនរងគ្រោះ ដែលដួលសន្លប់នៅក្នុងរោងចក្រ មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកហើយ ។ កម្មករ កម្មការីនីជិត ១០០នាក់បាន ដួលសន្លប់ហើយត្រូវសមត្ថកិច្ចហៅរថយន្តរបស់មន្ទីពេទ្យបង្អែកស្រុក មក ដឹកយកមកសង្គ្រោះនៅតាមមន្ទីរពេទ្យបង្អែកស្រុក និងនៅតាមគ្លីនិកនិងមណ្ឌលសុខភាពឃុំ លោកអធិការនគរបាលស្រុកបានបន្តទៀតថាករណីកម្មករដួលសន្លប់នេះគឺបណ្តាលមកពីពុលក្លិននៅក្នុងរោងចក្រជាច្រើនថ្ងែមកហើយចំណែកខាងថៅកែរោងចក្រវិញមិនបានយកចិត្តទុកដាក់នៅពេលដែលកម្មករកម្មការិនីនៅក្នុងរោចក្រប្រាប់ឡើយទុករហូតដល់មានការដួលសន្លប់នេះកើតឡើងទាល់តែបាន ធ្វើអោយកម្មករជាច្រើននាក់បានដួលសន្លប់ជាបន្តបន្ទាប់៕