ភ្នំពេញៈបុរសជាអ្នករត់ម៉ូតូឌុបដូចគ្នាបានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ឈានដល់ការវាយតប់គ្នារហូតដល់បែកក្បាល អ្នករងរបួសចូលពេទ្យ អ្នកទៀតត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ចាប់វ៉ៃខ្នោះ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០ និង ៤០ នាទីយប់ថ្ងៃ៩រោច ខែ មិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវ នឹងថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៧ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបនិងម្នាក់ទៀតជាអ្នរត់ម៉ូតូកង់បីបានផឹកស៊ីជាមួយគ្នាហើយស្រវឹងស្រាទាំង២នាក់ស្រាប់តែបុរសដែលជាអ្នករត់ម៉ូតូឌុបបានសុំបុរសដែលជាអ្នករត់ម៉ូតូកង់បីទៅផ្ទះមុនដោយប្រាប់ថារូបខ្លួនស្រវឹងហើយទើបឈានដល់ការវាយតប់គ្នារហូតដល់បុរសដែលជាអ្នករត់ម៉ូតូកង់បីយកច្រវ៉ាក់សោរមកវាយបុរសដែលជាអ្នករត់ម៉ូតូឌុបបែកក្បាលហូរឈាម បណ្ដោលអោយអ្នករងរបួសចូលពេទ្យ និងអ្នកទៀតត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ។
ក្រោយពេលកើតហេតុជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕