ខេត្តតាកែវ ៖ ទឹកចិត្តដ៏ប្រពៃថ្លៃថ្លាគួរអោយគោរព របស់ម្ចាស់ដើម បុណ្យអភិសេក និងឆ្លងចេតីយ៍ បានដាក់ល្ខោនបាសាក់ សម្ដែងជូនអ្នកភូមិទស្សនា ៣យប់៣ថ្ងៃ ២៧, ២៨, ២៩ ខែធ្នូ ២០១៧នេះ ដោយមានកន្រ្តក់វិល សេះវិល គប់ប៉េងប៉ោង -ល- នៅវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ!
យើងខ្ញុំទាំងអស់គ្នាត្រូវជាបង ភរិយា និងបុត្រ ព្រមទាំងចៅៗ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្ដើម ប្រារព្ធ ពិធីបុណ្យអភិសេក និងឆ្លងចេតីយ៍ ដើម្បីឧទ្ទិស មហាកុសលជូនដល់វិញ្ញាណក្ខន្ធ ឧបាសក ស្រស់ រុណ ឧបាសិកា សួស សាលី និងឧបាសក លឹម កៅ ព្រមទាំងញាតិមិត្តទាំងប្រាំពីរសន្ដាន។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពអញ្ជើញ សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក-លោកស្រី អ្នកនាងកញ្ញា ព្រមទាំងភ្ញៀវកិត្តិយស ញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាអញ្ជើញចូលរួម ចាប់មគ្គផល ក្នុងកម្មវិធីបុណ្យយើងខ្ញុំខាងលើនេះ ឱ្យបានអធិកអធម និងអនុមោទនាយកផលានិសង្ឃ តាមកម្លាំងសទ្ធារជ្រះថ្លារៀងៗខ្លួន។
~កម្មវិធីបុណ្យ~
[ថ្ងៃទី១] | ថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស ២០១៧ - វេលាម៉ោង ០២:៣០នាទីរសៀល | ជួបជុំឯកឧត្តម លោកជំទាវ ព្រមទាំងក្រុមញាតិមិត្ត ប្រារព្ធពិធីក្រុងពាលី ។
- វេលាម៉ោង ០៣:០០នាទីរសៀល | បទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត ។
- វេលាម៉ោង ០៤:០០នាទីល្ងាច | និមន្តព្រះសង្ឃ សំដែងព្រះធម៌ទេសនា ។
- វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុគន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រផងដែរ។
- វេលាម៉ោង ០៦:៣០នាទីព្រឹក | ប្រគេនយាគូរចំពោះព្រះសង្ឃ ។
- វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ | វេរភត្តាហារ ប្រគេនចំពោះព្រះសង្ឃ ។
- វេលាម៉ោង ០២:០០នាទថ្ងៃរសៀល | និមន្តព្រះសង្ឃ សំដែងព្រះធម៌ទេសនា ។
- វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រផងដែរ។
[ថ្ងៃទី៣] | ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ គ.ស ២០១៧
- វេលាម៉ោង ០៦:៣០នាទីព្រឹក ប្រគេនយាគូរចំពោះព្រះសង្ឃ ។
- វេលាម៉ោង ១២:០០នាទីថ្ងៃត្រង់ | វេរភត្តាហារ ប្រគេនចំពោះព្រះសង្ឃ ។
- វេលាម៉ោង ០២:០០នាទីរសៀល | ធ្វើបទនមស្សការ សមាទានសីល និមន្ដព្រះសង្ឃ ចម្រើនព្រះបរិត្ត និង សំដែងព្រះធម៌ទេសនា ។
- វេលាម៉ោង ០៤:០០នាទីល្ងាច | ពិធីបញ្ចុះអធិធាតុ
- វេលាម៉ោង ០៥:០០នាទីល្ងាច | អញ្ជើញភ្ញៀវពិសារភោជនីអាហារ និងមានក្រុមសិល្បះល្ខោនបាសាក់ ភី សុន្ធី សំដែងជូនទស្សនាដល់រំលងអាធ្រាត្រនៃថ្ងៃចុងក្រោយផងដែរ។
អ្នកផ្ដើមបុណ្យ
លោក សូរ សីហា និងលោកស្រី ស្រស់ មុំ ត្រូវជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះលោក សូរ សីហា និងលោកស្រី ស្រស់ មុំ ត្រូវជាកូនបង្កើត កូនប្រសារ ព្រមទាំងចៅៗ ទាំងអស់ ជាពិសេសលោកស្រី សូរ សីហៈ ព្រមទាំងបុត្រី និងបងប្អូនកូនក្មួយ នឹងចែកទាន ជូនចំពោះលោកតា លោកយាយ ដោយសណ្ដានចិត្ត ជ្រះថ្លាក្នុងការធ្វើបុណ្យផងដែរ។
សូមបញ្ជាក់ថា | កម្មវិធីបុណ្យប្រារព្ធធ្វើឡើងចំនួន៣ថ្ងៃ៣យប់ ២៧, ២៨, ២៩ ធ្នូនេះ នៅវត្តត្រពាំងគង ស្ថិតក្នុងភូមិត្រាំសសរ ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។