[ពិភពចែករំលែក - World Share]
(R.I.P) សូមចូលរួមរំលែកទុក្ខចំពោះផង ឪពុកបង្កើតលោក ព្រំ សាន អ្នកការសែតកូនចៅចិន (កូនកាត់ខ្មែរ-ចិន) ជើងចាស់ ជាង៣០ឆ្នាំ និងជាអនុប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន នៃក្រសួងព័ត៌មាន ដែលឪពុកគាត់បានទទួលមរណៈភាពហេីយ នេះបេីយោងតាម Account Facebook "Prum San" កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧នេះថា "ឪពុកខ្ញុំផុតដង្ហើម នៅវេលាម៉ោង៣,១៥នាទីទៀបភ្លឺ នៃថ្ងៃប្រជុំបិណ្ឌ ទី១៩ ខែកញ្ញា ឆ្នាំ២០១៧ នៅលំនៅដ្ឋានគាត់ផ្ទាល់ ផ្ទះលេខ ៤២អឺ០ ផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចុះពីស្ពានច្បារអំពៅចម្ងាយ១០០មែត្រ។ សពឪពុកខ្ញុំនឹងត្រូវហែទៅបញ្ចុះ នៅវេលាម៉ោង៧,០០ព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧ នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឰ ខេត្តកណ្តាល។
បុណ្យ៧ថ្ងៃ+១០០ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃច័ន្ទទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហស្ថានខាងលើដដែល។
ដំណឹងនេះ ចាត់ទុកជាការអញ្ជើញ ញាតិ មិត្ត និងបងប្អូនជិតឆ្ងាយទាំងអស់ ដែលមានបំណងមកចូលរួម
សូមឲ្យវិញ្ញាណក្ខន្ធលោកតាបានទៅកាន់ឋានសុគតិភព ដោយស្ងប់សុខ!
លេខទូរស័ព្ទទាក់ទង : ០១២៩១៩៩០០ / ០៨៦៩១១៤០៤
ពិភពចែករំលែក