បែកកង់ធ្លាក់អ្នកជិះពីក្រោយ ត្រូវឡានសាំយ៉ុងបើកមក​ពីក្រោយ បុកកិន​ក្មេង​២នាក់ អូស​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ស្លាប់យ៉ាងអាណោចអាធម៍


[ពិភពចែករំលែក]
ខេត្ត​ព្រះ​សីហ​នុ ​៖​ នៅ​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ​២០១៧  នៅ​វេលា​ម៉ោង​១២.១០​នាទី​ លើ​ផ្លូវជាតិ​លេខ​៣​ ចន្លោះ​គីឡូម៉ែត្រ​ ១៩០-១៩១​ ស្ថិត​នៅ​ក្នុងភូមិ​ទួល​ ឃុំ​ទឹកល្អក់​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍  មួយ​កើតឡើង​ រវាង​ ម៉ូតូ​ 1១គ្រឿង​ម៉ាក​ HONDA​ C១២៥  ពណ៌​ខ្មៅ​ពាក់​ផ្លា​ក​លេខ តាកែវ​១K-១៩៤១​ ជិះ​គ្នា​៤នាក់​ស្រី​ ១នាក់​ មាន​ទិស​ដៅ​ពី​កំពត​ មក​ ខេត្ត​ព្រះ​សីហ​នុ​ ដល់​ចំណុច​ខាងលើ​ ម៉ូតូ​បែក​កង់​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​ រួច​ធ្លាក់​អ្នក​រួម​ដំណើរ​ ពីលើ​ម៉ូតូ​ចំនួន​៣​នាក់​ស្រី​១នាក់​ បណ្ដាល​ឲ្យ​ រថយន្ត​១គ្រឿង​ម៉ាក​ SSANGYONG​ពណ៌​លឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AG-២៨៩០​ ដែល​បើក​ពីក្រោយ​ កិន​ក្មេង​ប្រុស​ និង​ ក្មេង​ស្រី​ អូស​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក​ ។​
គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ ស្លាប់​ក្មេង​ប្រុស​ម្នាក់​ នៅ​ នឹង​ កន្លែង​កើតហេតុ​ដោយ​អូស​ទៅ​ជាមួយ​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ និង​រង​របួសធ្ងន់​ក្មេង​ស្រី​1​នាក់ បញ្ជូន​ទៅ​សង្គ្រោះ ទៅគ្លីនិក​លិ​គឹ​ម​ឌី​វាល​រេញ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ ​កំពុង​ចាត់ចែង​ ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ភាគី​ទាំង​សងខាង​ ៕