លោកសូវ ប៊ុនទ្រី អ្នកស្នងរូបលោកតាព្រះចៅ នៅព្រែកប្រា ខណ្ឌច្បារអំពៅ ថ្លែងអំណរគុណសប្បុរសជន និងបានចែកអំណោយជូនបងប្អូនគ្រួសារក្រីក្រជាង ២៣០គ្រួសារដូចរាល់ឆ្នាំ!​


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក សូវ ប៊ុនទ្រី ដែលអ្នករស់នៅច្បារអំពៅ ព្រែកប្រា ស្គាល់យ៉ាងច្បាស់ថា ជាមនុស្សចិត្តធម៍ និងជាអ្នកស្នងរូបនិងលោកតាម្ចាស់ស្រុក (ព្រះចៅ) បានចែកទានដល់បងប្អូនប្រជាពលរដ្ឋក្រីក្រដូចរាល់ឆ្នាំចឹង នៅវិហារលោកតាម្ចាស់ស្រុក (លោកតាព្រះចៅ) ដែលស្ថិតនៅភូមិតាង៉ូវ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដែលឆ្នាំនេះមានអ្នកក្រីក្រជាង២៣០គ្រួសារ ដែលបានមកទទួលយកអំណោយនេះ។
[លោក សូវ ប៊ុនទ្រី អ្នកស្នងរូប និងជាម្ចាស់វិហារលោកតាព្រះចៅ]
បេីតាមលោក Scoopyboy Coco ប្រាប់អោយដោយដឹងថា នៅក្នុងមួយគ្រួសារទទួលបាន ៖ អង្ករ ១០គីឡូ, ទឹកស៉ីអ៉ីវ ១ដប, ទឹកត្រី ១ដប, ប៊ីចេង ១កញ្ចប់, ប្រេងកូឡា ១ប្រអប់, ទឹកសុទ្ធ ២ដប, មី ១០កញ្ចប់ (ល) និងមាននំប័ុង ជាច្រេីនផ្សេងៗទៀត។​

បន្ទាប់ពីជូនដំណឹងថា វិហារលោកតាម្ចាស់ស្រុក (ព្រះចៅ)
សូមជម្រាបជូនដំណឹងដល់បងប្អូន ញាតិ្តមិត្តទាំងអស់អោយបានជ្រាបថា នៅថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដែលត្រូវនឹងថ្ងៃទី២៣ខែ០៧(ចិន) យេីងខ្ញុំនឹងមានរៀបចំសែនឲ្យព្រលឹងខ្មោចអនាថា នឹងចែកទានជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដូចរាល់ឆ្នាំ ហេីយបេីបងប្អូនណាមានបំណងចាប់មគ្គផលជាអង្ករ និងគ្រឿងបរិភោគផ្សេងៗ ដេីម្បីចែកទានជូនឲ្យគ្រួសារអ្នកក្រីក្រ សូមទាក់ទងទៅកាន់ លោក សូវ ប៊ុនទ្រី 098 3456 97


លោក សូវ ប៊ុនទ្រី ក៏សូមជូនបុណ្យដល់ឯកឧត្តម ម៉ក់ ជីតូ និងក្រុមគ្រួសារដែលបានឧបត្ថម្ភថវិការ១លានរៀល និងជូនបុណ្យដល់ម្ចាស់ទានទាំងអស់គ្នា អោយទទួលបាននៅផលបុណ្យដែលបានសាងនៅថ្ងៃនេះផង។ សូមអោយកើតមានសេចក្តីសុខចំរើនរុងរឿងតរៀងទៅផង🙏 សូមអរគុណនឹងអរព្រះគុណ🙏 ធ្វើនៅវិហារលោកតាព្រះចៅ ភ្នំពេញ(ព្រែកប្រាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧) 

ខាងក្រោមនេះជាការឈ្មោះម្ចាស់ទានដែលបានជួយឧបត្ថម្ភ ៖

ដោយ AhBoYz