ស្នងការប៉ូលីសខេត្តកណ្ដាល សរសើរ K01 ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សីលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀល តែបើមានទៀតបែបអាចហើយ!​


[ពិភពចែករំលែក]
តាមដានរឿងរ៉ាវរបស់លោក K01 បន្តទៀត
ក្រោយពីបានចូលខ្លួនបំភ្លឺ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោក ឃឿន សុឡា ហៅ K01 នេះត្រូវបានលោកពូ អៀវ ចំរេីន ស្នងការប៉ូលីសខេត្តកណ្ដាល បន្ថែមថា ៖ គ្រាន់តែកាតចាងហ្វាងកាសែតនៅស្រុកខ្មែរដាក់ម៉ាកាបូបម្ចាស់ថ្លៃអើយ ចឹងតើបានជាផ្សាយផ្ទាល់ និយាយផ្ទាល់... អត់ខ្វល់ពីវិជ្ជាជីវះ សិលធម៍ ហើយអត់ជំពាក់អ្នកណាមួយរៀលយ៉ាងដូច្នេះម្ចាស់ថ្ងៃ ។ តែមិនអីទេជេរតុលាការ អយ្យការខេត្តកណ្តាល លើកនេះបានលោកអត់ឪនឲ្យម្តងគ្រាន់តែ សន្យាមិនមានកំហុសលើកក្រោយទៀតទេ....តែបើមានទៀតបែបអាច......ហើយ..៕

នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ លោក ឃឿន សុឡា ហៅ K01 ចាងហ្វាងសារព័ត៌មានកម្លាំងមនុស្សធម៌ បានទទួលស្គាល់កំហុសខ្លួននៅក្នុងការផ្សាយផ្ទាល់ (Live វីដេអូ) អំពីការចុះអនុវត្តសាលដីការបស់តុលាការ នៅស្រុកស្អាង ខេត្តកណ្ដាល កាលពីកន្លងទៅ ដែលធ្វើឱ្យសាធារណជនជាច្រើនមានការយល់ច្រឡំ និងស្តីបន្ទោសលើសមត្ថកិច្ច ជុំវិញករណីតុលាការចុះអនុវត្ត​សាលក្រម​នោះ។ ដោយសមាសភាពចូលរួម
-លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី
-លោកព្រះរាជអាជ្ញារង ទិន សុចិត្រា
-លោក ស្នងការរង រឿន ណារ៉ា
-លោក ឡាក់ ម៉េងធី នាយ.ការិយាល័យ
ជាលទ្ធផល ៖ ការឆ្លើយបំភ្លឺ លោក ឃឿន សុឡា ហៅ K01 ដូចខាងក្រោម៖
នៅថ្ងៃទី០៨.០៩.២០១៧ វេលាម៉ោង ៩ព្រឹក ខ្លួនបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថា ៖ តុលាការ ខេត្តកណ្ដាលនិង អាជ្ញាធរ ស្រុកស្អាង បានចុះអនុវត្ដ សាលដីកាតុលាការ ហើយបានវាយកំទេចផ្ទះប្រជាពលរដ្ឋទៀតផង ។ បន្ទាប់មកខ្លួន រួមនិងសមាជិកមួយចំនួនទៀត បានជិះម៉ូតូចេញពីស្ថានីយ៍ ផ្សាយ នៅភូមិព្រែកកំពឹស បានធ្វើការឡាយផ្ទាល់ រហូតដល់ចំណុចកើតហេតុ ភូមិទួលក្រសាំង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។ ពេលទៅដល់បានសម្ភាសន៍ជាមួយ ភាគីចាញ់ក្ដី និង បានជេរអាជ្ញាធរមូលដ្ឋាន ជេរតុលាការ អាជ្ញាសាលាចៅក្រម ក្រឡាបញ្ជី ពិតប្រាកដមែន ដោយសារ ខ្លួន ពិតជាបានប្រើប្រាស់ពាក្យសំដី មិនសមគួរ ជេរប៉ៈពាល់ដល់ ស្ថាប័នអយ្យការ តុលាការអាជ្ញាធរ មូលដ្ឋាន និង កងកម្លាំងប្រដាប់អាវុធ ដែលបានចូលរួមអនុវត្តដោយមិនបានក្ដាប់បានសាច់រឿង ច្បាស់លាស់ និងដឹងប្រភព មិនច្បាស់ការ ឭតាមគេថា ហើយ មានការខឹងផង ក៏បាន live ជាវីដេអូ បង្ហោះផ្ទាល់លើ page facebook ចែកជូនជាសាធារណៈ ។

ក្រោយយល់ដឹងពីកំហុស របស់ខ្លួន យល់ព្រមទទួលស្គាល់កំហុសដោយមិនមានការបង្ខិតបង្ខំ បានស្ម័គ្រចិត្ត សន្យាជាលាយលក្ខអក្សរចំពោះមុខសមត្ថកិច្ច ថា ឈប់ប្រព្រឹត្តអំពើខុសឆ្គង ធ្វើឲ្យប៉ៈពាល់ដល់ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរ ដែលមានការពាក់ព័ន្ធ បើមានអនុវត្តផ្ទុយ ពីការសន្យាខាងលើ សុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ។
ក្រោយបញ្ចប់ ការសាកសួរ បំភ្លឺ ដោយបានការឯកភាព ពីលោក ព្រះរាជអាជ្ញា សមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បានអនុញ្ញាតឲ្យលោកឃឿន សុឡា ហៅ k01 វិលត្រឡប់ទៅលំនៅដ្ឋាន វិញ។​