[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ ៣ថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរនៅទូទាំងប្រទេសកើតឡើងចំនួន ៥២លើក បណ្តាលឲ្យមនុស្ស ២៦នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងនោះមាននារី៤នាក់ និងរបួសធ្ងន់ស្រាល ៩០នាក់។ បើធៀបនឹងឆ្នាំ២០១៦ ចំនួនគ្រោះថ្នាក់ចរាចរកើនឡើង១០ ខណៈចំនួនអ្នកស្លាប់ និងរបួសកើន ៣១នាក់។
គ្រោះថ្នាក់ចរាចរ ៥២លើកនេះ បណ្តាលឲ្យម៉ូតូខូច ៧៣គ្រឿង,
រថយន្តតូច ២២គ្រឿង, រថយន្តធំ ១គ្រឿង យានយន្តផ្សេងៗ ១គ្រឿង។
យោងតាមរបាយការណ៍បូកសរុបគ្រោះថ្នាក់ចរាចរអំឡុងបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃចុងក្រោយរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងនៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧នេះថា កត្តាដែលនាំឲ្យកើនមាន គ្រោះថ្នាក់ចរាចរពីថ្ងៃទី១៩ ដល់ ២១ ខែកញ្ញា ឆ្នាំ២០១៧នេះ រួមមាន៖ -ល្បឿនលឿន ១៣លើក, -ស្រវឹង ៨លើក, -ប្រជែង ៥លើក, -មិនគោរពសិទ្ធិ ៩លើក, -មិនប្រកាន់ស្តាំ ៧លើក, -បត់គ្រោះថ្នាក់ ៩លើក, -កត្តាយានយន្ត ១លើក។
របាយការណ៍បន្តថា ខេត្តដែលកើតមានគ្រោះថ្នាក់ចរាចរណ៍មានដូចខាងក្រោម
-ខេត្តព្រៃវែង ៤លើក ស្លាប់ ៧នាក់ របួស ៦នាក់,
-ខេត្តកំពង់ស្ពឺ ២លើក ស្លាប់ ៤នាក់,
-ខេត្តកណ្តាល ៤លើក ស្លាប់ ៤នាក់,
-ខេត្តកំពង់ចាម ៦លើក ស្លាប់ ៣នាក់ របួស ៧នាក់,
-ខេត្តកំពង់ធំ ៣លើក ស្លាប់ ២នាក់ របួស ៣នាក់,
-ខេត្តតាកែវ ៣លើក ស្លាប់ ១នាក់ របួស ៦នាក់
-ខេត្តព្រះសីហនុ ២លើក ស្លាប់ ១នាក់ របួស ៣នាក់៕
[ពិភពចែករំលែក]