[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ រងការចោទថា បានប្រព្រឹត្តនូវអំពើអាសទៅលើកូនចៅរបស់ខ្លួនដែលជាជនជាតិចិនដូចគ្នា ហើយត្រូវនាងមកប្តឹងប៉ូលិសឲ្យជួយអន្តរាគមន៍ ប៉ុន្តែខាងប៉ូលិសមិនបានឃាត់ខ្លួនជនបង្ករទេ ដោយសំអាងថា គ្មានភស្តុតាងច្បាស់លាស់។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល នៅថ្ងៃទី១៩ ខែសីហា ២០១៧ នៅចំណុចផ្ទះលេខ២៩B ផ្លូវB ក្នុងបុរីពិភពថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ បុរសជាប់ចោទខាងលើ ឈ្មោះ Lin Sheng អាយុ៤២ឆ្នាំ ជនជាតិចិន មានទីលំនៅនិងកើតនៅ ខេត្ត Hai nan នៅសាធារណរដ្ឋប្រជាមានិតចិន សពថ្ងៃមកស្នាក់នៅ ប្រទេសកម្ពុជា បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយ រកស៊ីសង់អគារខុនដូរ លក់នៅរាជធានីភ្នំពេញ មានមុខតំណែងជានាយកផ្នែកប្រតិបត្តិទីផ្សារ។
នាងរងគ្រោះមានឈ្មោះ Guo Hua Yiang អាយុ២៧ឆ្នាំជនជាតិចិនដីគោក មុខរបរជានាយកគម្រោង កម្មវិធី ប្រចាំក្រុមហ៊ុនខុនដូរឯកជននេះជាមួយគ្នា។ តាមសំដីនារីរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៨យប់នៅចំណុចផ្ទះជួលក្នុងបុរីពិភពថ្មីខាងលើ ដោយមានមនុស្សប្រុសស្រី៧ទៅ៨នាក់រួមទាំងនាងផងដែរ ហើយជនសង្ស័យដែលជាមេរបស់នាង បានយកដៃរបស់គាត់មកដាក់លើដើមទ្រូងនិងស្ទាបអង្អែលខ្លួនប្រាណនាង ដែលក្នុងពេលនោះមានមនុស្សច្រើន។ ក្រោយមកមេរបស់នាងបានហៅឲ្យនាងយកទឹក ទៅឲ្យគាត់នៅបន្ទប់ជាន់ខាងលើ នៅពេលទៅដល់បន្ទប់ជនសង្ស័យមិនបានស្លៀកសំលៀកបំពាក់នោះទេ គឺមានតែខោទ្រនាប់តែប៉ុណ្ណោះជនសង្ស័យបានចាប់ដៃនាងឲ្យស្ទាបប្រដាប់ភេទរបស់ខ្លួន និងយកដៃទៅស្ទាបអង្អែលរាងកាយនាងថែមទៀតពេលនោះនាងក៏ស្ទុះរត់ចេញមកក្រៅ។ ក្រោយមកនាងក៏ប្តូរកន្លែងស្នាក់នៅ លុះមកដល់ថ្ងៃទី១៨ ខែឆ្នាំដដែលនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទឹកថ្លា ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បុរសជនជាតិចិនជាជនជាប់ចោទបានបំភ្លឺថា គាត់មិនបានប្រព្រឹត្តនូវអំពើអាសដូចនាងចោទនោះទេ។ លោកបំភ្លឺថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ខ្លួនបានមកពីកម្មវិធីផឹកស៊ីមួយ ដោយមានសភាពស្រវឹង ហើយពេលមកដល់ផ្ទះស្នាក់នៅវិញ ខ្លួនក៏បានហៅនារីរងគ្រោះដែលត្រូវជាកូនចៅឲ្យយកទឹកទៅឲ្យគាត់នៅខាងលើក្នុងបន្ទប់ ពេលនោះខ្លួនមិនបានស្លៀកសម្លៀកបំពាក់ពិតមែន មានតែខោទ្រនាប់ ប៉ុន្តែគាត់មិនបានធ្វើអី្វដូចដែលនារីរងគ្រោះចោទនោះទេ តែគាត់បានសារភាពថា គាត់គ្រាន់តែបានចាប់ដៃនាងពិតមែនក្នុងនាមជាកូនចៅតែប៉ុណ្ណោះ។ ពាក់ព័ន្ធករណីខាងលើនេះ លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌ ខណ្ឌបានឲ្យដឹងថា ខាងជំនាញលោកបានត្រឹមតែទទួលពាក្យបណ្តឹងនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការតែប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី១៩ថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពាក់ព័ន្ធនឹងករណីខាងលើរួចមក លោកបានបញ្ជាឲ្យកម្លាំងចុះទៅនាំខ្លួនជនសង្ស័យរូបនោះមកធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌ ប៉ុន្តែរកពុំឃើញមានបទល្មើសណាមួយក្នុងអំពើ អាសនោះទេ ទើបលោកឆ្លងយោបល់ទៅលោកស្នងការរាជធានីភ្នំពេញនិងលោកព្រះរាជអាជ្ញារ សុំឲ្យមានអ្នកធានាឲ្យត្រឡប់ទៅផ្ទះវិញ។
ជុំវិញករណីនេះ នាងរងគ្រោះដែលជាកូនចៅរបស់ជនល្មើសបានប្រាប់ថា បើប៉ូលិស គ្មានសមត្ថភាពឃាត់ខ្លួនជនសង្ស័យចាត់ការតាមច្បាប់ទេ នាងនឹងជួបការគំរាមកំហែង និងបន្តផ្លាស់ប្តូរទីលំនៅដើម្បីគេចពីការព្យាយាមអាក្រក់ពីជនបង្ក៕ ប្រភពពី khentertainment.org