អគ្គិភ័យឆាបឆេះរោងចក្រស្បែកជើង យ៉ាងសន្ធោរសន្ធៅ


[ពិភពចែករំលែក]
រាជធានីភ្នំពេញ ៖ រោងចក្រផលិតគ្រេឿងផ្សំស្បែកជើងដ៏ធំមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវមហន្តរាយអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោរសន្ធោរ បំផ្លាញទ្រព្យសម្បត្តិ និងគ្រេឿងសង្ហរឹមផ្សេងៗ ក្នុងរោងចក្រ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៥:០០នាទីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ។

តាមប្រភព័ត៌មាន នៅកន្លែងកើតហេតុ អោយដឹងថា មុនកើតហេតុ បុគ្គលិករោងចក្របានយកសាំងម្រអូបទៅទុកក្បែរកុងតាក់អគ្គីសនី លុះមួយសន្ទុះក្រោយមក ចរន្តភ្លើងបានទុស្សេ បានអោយផ្កាភ្លើងឆាបទៅសាំងក្រអូប ក៏បង្កអោយមានជាអណ្តាតភ្លើងឆាបឆេះក្រណាត់នៅទីនោះ និងបន្តរីករាលដាលដល់សម្ភារះផ្សេងៗ បង្កអោយមានការឆាបឆេះកាន់តែខ្លាំងឡើងៗតែម្តង ។

ភ្លាមៗ បន្ទាប់ពីឆាបឆេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ពិសេសរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រេឿងបានអន្តរាគមន៍ដល់ទីតាំងខាងលើ និងជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ទប់ស្កាត់កុំអោយមានការឆាបឆេះរីករាលដាលបន្តទៀត ។ក្រោយការអន្តរាគមន៍យ៉ាងយកចិត្តទុកដាក់អស់រយះពេលជាង១ម៉ោងរួចមក អណ្តាតភ្លើងត្រូវបានរលត់សូន្យសុងទៅវិញ១០០% ដោយក្នុងនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តអន្លត់អគ្គីភ័យអស់ចំនួន១២គ្រេឿង ឡើងចុះ១៦ជើង ៕៚


[ពិភពចែករំលែក]