[ពិភពចែករំលែក]
ខេត្តបាត់ដំបង ៖ បុរសម្នាក់ស្លាប់បាត់បង់ជីវិត ខណៈប៉ុនប៉ងចូលទៅលួចមាន់អ្នកភូមិ ហើយត្រូវម្ចាស់គេទាន់ កាប់ជាច្រើនពូថៅ នាវេលាម៉ោង២ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ គង់ កែវ ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
រីឯជនសង្ស័យជាម្ចាស់មាន់ឈ្មោះ ជា ចន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិ-ឃុំជាមួយគ្នា។ ជនសង្ស័យប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលខ្លួនវាយស្លាប់ខាងលើនោះ បានចូលទៅលួចមាន់នៅផ្ទះរបស់ខ្លួន ដោយមានកាំបិតផ្គាក់១នៅជាប់ដៃ ឃើញដូចនេះ ខ្លួន(ជនសង្ស័យ) ក៏ស្រែកថាចោរៗ។ ខណៈនោះ ជនរងគ្រោះ(ចោរ)បានយកកាំបិតផ្គាក់ដែលកាន់នៅនឹងដៃ កាប់លើជនសង្ស័យត្រូវពោះ និងក្បាល ហើយក៏បានប្រតាយប្រតប់គ្នាទៅវិញទៅមក។ ស្របពេលនោះ ជនសង្ស័យក៏ទាញបានដំបង និងពូថៅ កាប់ទៅលើជនរងគ្រោះវិញ ត្រូវចំក្បាល និងដងខ្លួនជាច្រើនកន្លែង បណ្តាលឲ្យជនរងគ្រោះជាចោរ ស្លាប់នៅនឹងកន្លែង។ ហើយក្រោយកើតហេតុ ជនសង្ស័យត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងដើម្បីសង្គ្រោះអាយុជីវិត។

តាមប្រជាពលរដ្ឋរាយការណ៍ថា ជនរងគ្រោះជាមនុស្សសរសៃប្រសាទ មិនដែលនៅផ្ទះទេ ដេកតាមតែព្រៃ ចូលផ្ទះម្តងកាល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ ធ្វើកោសល្យវិច័យ ស្រាវជ្រាវ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕