រាជធានីភ្នំពេញ ៖ កាលពីយប់ថ្ងៃទី១៥តុលាឆ្នាំ២០១៧នេះ មានករណីក្មេងស្ទាវវាយមនុស្សច្រឡំ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់បែកក្បាលនិងដល់ថ្នាក់លិចនោម នៅម្តុំក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មោះ ឥន្ទ កក្កដា ភេទប្រុស អាយុ ប្រហែល 18 ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ក្រោយផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងមានស្រុកកំណើត នៅភូមិស្វាយធំ ឃុំអង់ប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។
ដោយត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់នៅពេទ្យ រុស្សីុ ។
ជួយ Share ផងសូមអគុណ...!