[18+] អុញ! ចោទថារំលោភយ៉ាងម៉េច បើខ្ញុំពាក់ស្រោមបាននឹង???​



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់​ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹង​បទ​​ល្មើស​​
ខេត្តបាត់ដំបង : ស្ត្រីម្នាក់ជាម្តាយជនរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ដោយចាទប្រកាន់ទៅលើបុរសម្នាក់ ថាបានល្បួងកូនស្រីរបស់ខ្លួន ដែលទើបអាយុ ១៤ឆ្នាំ យកទៅរំលោភមួយយប់ទល់ភ្លឺ លុះវេលាទៀបភ្លឺ ឈានចូលថ្ងៃទី២២ ទើបដឹងកូនស្រីគាត់ត្រឡប់មកផ្ទះវិញ។
សមត្ថកិច្ច​បាន​​ប្រាប់​ថា ករណី​នេះ​​ បាន​កើតឡើង​នៅ​វេលា​ម៉ោង០២:​៤៥​នាទី​​​​ចូល​ថ្ងៃ​ទី​២២​ ស្ថិត​នៅ​ក្នុង​គុ​ម្ពោ​ធ​ព្រៃ​មួយ​កន្លែងក្នុងស្រុកសំពៅលូ​ន ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ​ច្រឹ​ក ចំរើន អាយុ​២២​​ឆ្នាំ មានទីលំ​​ភូមិ​ឈើទាល ឃុំ​សេរី​មាន​ជ័យ ស្រុក​សំពៅ​លូន ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​​អាយុ​១៤​ឆ្នាំ ​​។
ប្រភព​ដដែល​បញ្ជាក់​ថា ជនសង្ស័យ​បាន​​​ឌុ​ប​ក្មេង​ស្រី​រង​គ្រោះ ​​ចេញពីផ្ទះ​តាំងពី​ក្បាល​ព្រលប់​​ថ្ងៃ​ទី​២១ ដោយ​អះអាង​ថា ឌុ​ប​នាង​ដើរ​​លេង ។ លុះ​វេលា​ទៀប​ភ្លឺ ទើប​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​​វិញ ហើយ​ក៏​ត្រូវ​ម្ដាយ​នាង​ប្ដឹង​ពី​បទ​ល្បូ​ង​​កូនស្រី​គាត់​យក​ទៅ​រំលោភ​តែ​ម្ដង ​។ ប៉ុន្តែ​បើ​តាម​ការ​បំភ្លឺ​ពី​ជនសង្ស័យ​​និយាយ​​ថា ខ្លួន​មិន​បាន​ចាប់​នាង​រំលោភ​​ទេ គឺជា​ការ​ព្រមព្រៀង​​គ្នា ហើយ​ពេល​រួមមេត្រី​ ខ្លួន​បាន​ប្រើប្រាស់​​ស្រោមអនាម័យ​បាន​យ៉ាង​ល្អ​​ទៀត​ផង​ ។
រីឯ​ភាគី​ខាងក្មេង​ស្រី​រង​គ្រោះ​​វិញ​​បាន​ចោទ​ជនសង្ស័យ​ថា បាន​ប្រើ​ដំ​ថ្ម​គំរាម​​នាង បើ​នាង​មិន​ព្រម​ប្រគល់​ខ្លួន ទើប​នាង​មិន​ហ៊ាន​ប្រកែក​ ទើប​បណ្ដោយ​ខ្លួនឱ្យ​​ជនសង្ស័យ​ប្រ​ព្រឹត្ត​បាន​​សម្រេចតែម្តង ​។
ទោះជា​យ៉ាង​​ណា សមត្ថកិច្ចធ្វើការ​ស្រាវជ្រាវ និង​ស៊ើប​​អង្កេត​ឱ្យ​​បាន​ជាក់លាក់​​ចំពោះ​ករណី​នេះ ។ ចៀសវាង​ការ​ភាន់​​ច្រឡំ​ក្នុង​ការ​ដាក់បន្ទុក ​តែ​ទៅ​លើ​ភាគី​ខាង​ប្រុស​តែ​ម្ខាង​ ។ ព្រោះ​ករណី​រំលោភ​​នេះ ហាក់ដូចជា​មិន​ប្រ​ក្រតី​ ដោយសារ​តែ​ខាង​ប្រុស ​មាន​ឱ​​កាស​គ្រប់គ្រាន់ ​ក្នុង​ការ​ប្រើប្រាស​ស្រោមអនាម័យ មុន​ពេល​រួមមេត្រី​ ។
ផ្ទុយ​ទៅ​វិញ ​បើ​ភាគី​ខាង​ប្រុស​ចាប់រំលោភ​​នាង​មែន ប្រហែល​ជនសង្ស័យ​រូប​នេះ​ គ្មាន​ឱ​​កាស​ប្រើ​ស្រោមអនាម័យ​ទេ ព្រោះ​ជាការ​ចាប់​បង្ខំ​រំលោភ​សេព​សន្ថវៈ​ ​​៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ក្រុមចោរប្លន់ប្រុសស្រី៦នាក់ ជាប់គុកគ្មានថ្ងៃចេញ បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់កក្រើកក្រុងភ្នំពេញ...!!!



➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្រុមជនជាប់​ចោទស្រី-ប្រុស ចំនួន៦នាក់ ដែលជាប់ពាក់ព័ន្ធនឹង​បទ​​ល្មើស​​ប្លន់​​ជា​ច្រើន​ករណី នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ ត្រូវបាន លោក ហេង កេស​រោ ប្រធានក្រុមប្រឹក្សាជំនុំជំរះ សាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោសនូវបទល្មើសឧក្រិដ្ឋចំនួន៦បទល្មើស ដែលមានទោសក្នុងម្នាក់រហូត ដល់ជាង១០០ឆ្នាំ។
ជនជាប់ចោទ​ទាំង​០៦​នាក់ មានឈ្មោះ ហ្សេ​ត ម៉ា​ន់​រ៉ូ​ហ្សេ​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម ត្រូវ​បាន​តុលាការ​សម្រេច​បន្ថែម​ទោស​រយៈពេល ១៤០​ឆ្នាំ​ថែម​ទៀត លើ​សំណុំរឿង​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ទាំង​ប្រាំមួយ​សំណុំរឿង ដោយ​ផ្ដន្ទាទោស​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២៥​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដាក់​ពន្ធនាគារ​២៣​ឆ្នាំ សរុប​១៤០​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​មរណភាព​នៃ​ជន​រង​គ្រោះ បទ​កាន់កាប់​អាវុធ​ដោយ​ខុសច្បាប់ បទ​មិន​រាងចាល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ម​ជ្ឈឹ​ម​បន្ទាប់​ពី​ផ្ដន្ទាទោស​រួច​។ ឈ្មោះ ប៉ែន ចំណាប់ ហៅ​ពី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​ជនជាតិ​ខ្មែរ​។ ឈ្មោះ ហ៉ី​ម សុ​ភ័​ក្រ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ​។ ឈ្មោះ អេ​ង អា​រី​ហ្វី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នាក់​ទាំង​បី​នាក់​នេះ ត្រូវ​បាន​តុលាការ​ប្រកាស​បន្ថែម​ទោស​ម្នាក់​ៗ១២៣​ឆ្នាំ ដោយ​ក្នុង​មួ​យ​ករណី ដាក់​ពន្ធនាគារ​២៣​ឆ្នាំ និង​ប្រាំ​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ ទាំង​សរុប​១២៣​ឆ្នាំ​។
ចំណែក ឈ្មោះ ញ៉ែ​ម កន្និដ្ឋា ភេទ​ស្រី អាយុ​២២​ឆ្នាំ​ជនជាតិ​ខ្មែរ និង​ឈ្មោះ ពេជ្រ សូ​ណែ​ក ភេទ​ស្រី​អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ត្រូវ​បាន​ចៅក្រម​សម្រេច​ផ្ដន្ទាទោស​បន្ថែម​១០៩​ឆ្នាំ ដោយ​ក្នុង​មួយ​ករណី​ដាក់​ពន្ធនាគារ​២០​ឆ្នាំ និង​មួ​យ​ករណី​ទៀត ដាក់​ពន្ធនាគារ​១៧​ឆ្នាំ ចំណែក​បួន​ករណី​ទៀត ដែល​ក្នុង​មួយ​ករណី​ត្រូវ​ផ្តន្ទាទោស​១៨​ឆ្នាំ សរុប​១០៩​ឆ្នាំ​។

អង្គហេតុ​ដែល​តុលាការ​លើកយក​មក​កាត់ទោស​ក្រុម​ចោរប្លន់​ទាំង ​៦​នាក់​ខាងលើ​នេះ រួម​មាន
  • អំពើ​ប្លន់​នៅ​ផ្លូវ​លេខ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​បាញ់​ប្លន់​យក​ម៉ូតូ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​។
  • នៅ​ខែសីហា ឆ្នាំ​២០១៥ នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី​ក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ករណី​បាញ់​ប្លន់​ជន​រង​គ្រោះ​ដើម្បី​ប្លន់​យក​ម៉ូតូ​។
  • នៅ​អំឡុង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ជន​រង​គ្រោះ​ចំ​ចង្កេះ ដើម្បី​ប្លន់​យក​ម៉ូតូ នៅ​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។
  • នៅ​ខែកញ្ញា និង​ខែតុលា ឆ្នាំ​២០១៥ ករណី​បាញ់​ប្លន់​យក​ម៉ូតូ​ម៉ាក MSX និង​ម៉ូតូ​ម៉ាក​ស្កុប​ពី​។
  • នៅ​ថ្ងៃ​ទី​១០​ធ្នូ ឆ្នាំ​២០១៥ នៅ​មុន​ទីស្តីការគណៈរដ្ឋមន្ត្រី ក្នុង​សង្កាត់​មនោ​រម្យ ក្នុង​ខណ្ឌ​៧​មក​រា បាញ់​ប្លន់​ជន​រង​គ្រោះ​ឈ្មោះ សេង សំ​អូន ប្លន់​យក​ម៉ូតូ ដោយ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ពិការ​ជា​អចិន្ត្រៃយ៍​។

សមត្ថកិច្ច​បាន​តាម​ប្រ​ម៉ា​ញ់​ក្រុម​ចោរប្លន់​នេះ ដោយ​បាញ់​សម្លាប់​អស់២នាក់ និង​ចាប់ខ្លួន​បាន​៦នាក់​៕
នៅ​ពេល​នាំ​កម្លាំងសមត្ថកិច្ចទៅ​ដល់​ទី​នោះ​ អាវុធហត្ថ​បាន​បាញ់​តដៃ​ជាមួយ​ក្រុម​ជនសង្ស័យ​២​នាក់ ​រហូត​ដល់​ស្លាប់​ឈ្មោះ ម៉ី និង​ឈ្មោះ លីម។ ឈ្មោះ ម៉ី គឺជា​សង្សារ​របស់​ ពេជ្រ សូណែត រីឯ ឈ្មោះ លីម ជា​សង្សារ​របស់ ញ៉ែម កន្និដ្ឋា​។ ឈ្មោះ ពេជ្រ សូណែត និង​ ញ៉ែម កន្និដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទី​នោះ។
ដំណាក់កាល​សួរ​ដេញដោល​ ជន​ជាប់ចោទ​ទាំង​៥​នាក់ ​រួច​មក​មេធាវី​របស់​ពួកគេ​បាន​សុំ​ឲ្យ​តុលាការ​ដោះលែង​ពួកគេ ប៉ុន្តែ​ព្រះរាជ​អាជ្ញា សេង​ ហៀង ​រក្សា​បទ​ចោទដដែល ហើយសាលក្រម​នៃ​សំណុំ​រឿង​នេះ ត្រូវបានលើកយកមក​ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ២០១៧ បើកសិទ្ធិប្តឹងឧទ្ធណ៍តាមកំណត់ច្បាប់៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update 

គ្រាន់តែទំនាស់តាម ហ្វេសប៊ុក បបួលពួកម៉ាក ជិះដេញធាក់ម៉ូតូផ្តួលតាមផ្លូវ...!!!


➤ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ ក្មេងស្រីៗឥឡូវ ពិតជាចិត្តសឿងមែន គ្រាន់តែរឿងឈ្លោះគ្នាតាម ហ្វេសប៊ុកសោះ នាំមិត្តភ័ត្ត្រមកតាមរករឿង និងធាក់ម៉ូតូផ្តួល បណ្តាលអោយភាគីម្ខាងទៀត រងរបួសស្រាល ត្រូវសមត្ថកិច្ចហៅមកធ្វើការអប់រំនៅប៉ុស្តិ៍ភ្នំពេញថ្មី។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចក្បែវិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី ផ្លូវបេតុង ភូមិគោកឃ្លា សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា-ភាគីបង្ក មានគ្នា៣នាក់ ទី១ឈ្មោះ ផល វួចហ៊ាង ភេទស្រីអាយុ១៨ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ អ្នកបើកម៉ូតូ ទី២ ឈ្មោះស៊ិន ស្រីនីត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងទី៣ឈ្មោះភួង វិច្ឆិកា អាយុ១៧ឆ្នាំមុខរបរធ្វើការនៅKTV ស្នាក់នៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ1GF-9963។
ភាគីរងគ្រោះ មានម្នាក់ឯងឈ្មោះ លាង សុខលាភ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិគោកឃ្លាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិះម៉ូតូស្កូបពី ពណ៌ស ស្លាកលេខភ្នំពេញ1CZ-3353 រងរបួសរលាត់ជង្គង់ស្តាំ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់បន្តថា កន្លងមកភាគីបង្ក ធ្លាប់មានទំនាស់ជាមួយ ភាគគីរងគ្រោះ ដោយឆាតជេរគ្នាតាមហ្វេសប៊ុក។ លុះដល់ថ្ងៃកើតហេតុខាងលើ ក៍ដឹកបក្សពួក០២នាក់ មកដល់មុខសាលាតែម្តង ខណះឃើញភាគីរងគ្រោះ ចេញពីសាលាហើយក៍ជិះម៉ូតូតាមពីក្រោយ និងបានធាក់អោយដួលបណ្តាលអោយរងរបួសរលាត់ក្បាលជង្គង់ខាងស្តាំ ក្រោយពីធាក់ហើយភាគីបង្កបានជិះទៅមុខបាត់ទៅ។
សមត្ថកិច្ចដដែលបានប្រាប់បន្ថែមទៀតថា ក្រោយហេតុការណ៍កើតឡើងភាគីរងគ្រោះ បានជិះម៉ូតូទៅផ្ទះប្រាប់ហេតុការណ៍ខាងលើទៅឳពុកម្តាយដឹង ពេលនោះឳពុកម្តាយ បាននាំគ្នាមកចំណុចកើតហេតុវិញក៍បានជួបភាគីបង្ក ក៍ប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះទៅអត្តរាគមន៍ និងនាំយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បូសាកសួរមូលហេតុ។
ក្រោយនាំយកមកកាន់ប៉ុស្តិ៍ម្តាយឳពុកភាគីរងគ្រោះ មិនបានទាមទារសំណងអ្វីឡើយ គ្រាន់តែសុំអោយសមត្ថកិច្ចជួយធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ ថ្ងៃក្រោយកុំអោយភាគីបង្ក មករករឿងកូនគាត់ទៀត និងបានហៅអាណាព្យាបាលមកធានា និងអនុញ្ញាត្តិអោយវិលត្រឡប់ទៅផ្ទះវិញ ៕

➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ពិធីការនីដ៏ល្បីឈ្មោះរបស់វិទ្យុABC ប្ដឹងអាវុធហត្ថ ចាប់យាយ​​​​ចិត្ត​យក្សិ​​ណី ដាក់​ពន្ធនាគារ ​បន្ទាប់ពីធ្វើទារុណកម្ម​​លើ​ចៅស្រី ឈ្មោះ អាជីង បណ្តាលឱ្យ​​មាន​របួស​ស្នាមពេញ​ខ្លួន ពីក្បាលដល់ចុងជើង! (មានវិដេអូ)

➤ពិភពចែករំលែក World Share - Blogger Network Social News Update 
បងប្អូនដែលនិយមស្ដាប់វិទ្យុABCក៏ដូចជាអ្នកនិយមលេងបណ្ដាញសង្គមទាំងអស់ប្រាកដជានៅចាំបាន រឿងយាយចិត្តយក្សិណី  ​វាយធ្វេីបាបចៅស្រីម្នាក់ ឈ្មោះ អាជីង បណ្ដាលអោយគ្រប់សារពាង្គកាយរបួសពីចុងជេីងដល់លេីក្បាល ត្រូវបានប្រជារដ្ឋរាយការណ៍ប្រាប់វិទ្យុABCអោយជួយអន្តរគមន៍ ហើយត្រូវបានកញ្ញា កាច្រឹប ជាពិធីការនីដ៏ល្បីឈ្មោះរបស់វិទ្យុABC ដាក់ពាក្យបណ្ដឹងទៅកាន់មន្ទីរយុត្តិធម៍នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរគមន៍ និងឃាត់ខ្លួនយាយ​​​​ចិត្ត​យក្សិ​​ណីនេះ និងកសាងសំនុំរឿងឡើងតុលាកា ហើយត្រូវបានតុលាសំរេចឃុំខ្លួន ដាក់​ពន្ធនាគារ ​បន្ទាប់ពីធ្វើទារុណកម្ម​​លើ​ចៅស្រី ឈ្មោះ អាជីង បណ្តាលឱ្យ​​មាន​របួស​ស្នាមពេញ​ខ្លួន ពីក្បាលដល់ចុងជើង បច្ចុប្បន្នអាជីងរស់នៅជាមួយវិទ្យុABC ព្រមទាំងក្មេងៗកំព្រានិងក្មេងៗមានបញ្ហាសតិអារម្មណ៍ជាច្រើននាក់ផ្សេងទៀតនៅវិទ្យុABC ។
សូមបញ្ជាក់ថា ថ្ងៃនេះកាលពី១ឆ្នាំមុន (​២៦ កក្កដា ២០១៦) ចៅក្រម​​ស៊ើបសួរ​​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​​ជីដូនចិត្ត​កំណាច​ ​​ដាក់​ពន្ធនាគារ ​ជា​បណ្តោះ​អាស​ន្ត ​បន្ទាប់​ពី​​ធ្វើ​ទារុណកម្ម​​លើ​ចៅស្រីបណ្តាលឱ្យ​​មាន​របួស​ស្នាមពេញ​ខ្លួន ក្រោម​​ការ​ចោទប្រកាន់​ពី​បទ​ «ហិង្សា​ដោយ​ចេតនាមាន​ស្ថាន​ទម្ងន់ទោស» ។ ​

គួរ​​បញ្ជាក់​ថា​ ស្រី​​ចំណាស់​ខាងលើ​ឈ្មោះ​ សុខ ផ​ល្លី អាយុ​៥៩​​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​១៣០E0 ផ្លូវ​លំ ក្នុងភូ​មិ​ច​ម្ពូវ័ន្ត​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ រាជធានី​ភ្នំពេញ ត្រូវ​ជា​ជីដូន​ក្មេង​ស្រី​រង​គ្រោះ​​ឈ្មោះ​សុខ សមុទ្រ​ពិចិត្រ​កុ​ឆ្ចា​រា ហៅមូ​ជី​ង អាយុ​៩​ឆ្នាំ ។

ស្ត្រីជាជីដូន​​ម្នាក់​នេះ​ ត្រូវ​កម្លាំង​សមត្ថ​​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៦ យោង​លើ​ពាក្យបណ្តឹង​របស់​ឈ្មោះ​ សេង សុ​ដា​វី​ន ហៅក្រៅកាច្រឹប ភេទ​ស្រី អា​យុ​២៥​ឆ្នាំ ជា​បុគ្គលិកវិទ្យុABC មាន​ទីលំនៅ​ផ្ទះ​លេខ​១៨១J ផ្លូវលំ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌប្ញ​ស្សី​កែវ ភ្នំពេញ។

យោង​លើ​ពាក្យបណ្តឹង​នោះ​ បាន​ចោទប្រកាន់​ស្ត្រី​​ចំណាស់​ឈ្មោះសុខ ផ​ល្លី ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ធ្វើ​ទារុណកម្ម​លើ​ក្មេង​ស្រី ​ជា​ចៅ​យ៉ាង​ឃោរ​ឃៅ ។ ពាក្យបណ្តឹង​បាន​ចោទប្រកាន់​ថា កាលពី​ថ្ងៃ​ទី​២២ កក្កដា ២០១៦ ​វេលា​ម៉ោង​ប្រហែល​១១ និង​៣០​នាទី​ព្រឹក​នាង​​​បាន​​ទទួល​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​​ថា មាន​​ករណី​ជីដូន​វាយ​ចៅស្រី​​ ដោយ​ប្រើ​ដំបង​ធ្វើ​ទារុណ​កម្ម នៅ​ក្នុង​ទីតាំង​រោងចក្រ​បី​ជាន់ ក្នុងភូ​មិជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ជា​ផ្ទះ​របស់​គាត់ ​(​ជីដូន​) ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌​មាន​នោះ​ភ្លាម នាង​បាន​ទាក់ទង​កម្លាំង​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ត​រាជធានី​ភ្នំពេញ ចុះ​ទៅ​ផ្ទះ​កើតហេតុ​ ជា​បន្ទាន់ ​ដើម្បី​រំដោះ​ក្មេង​ស្រី​ដែល​រង​​អំពើ​ទារុណកម្ម​ដ៏​ធ្ងន់ធ្ង​នោះ ។ ជា​មួយ​គ្នានោះ ​សមត្ថ​កិច្ច​បាន​​​ឃាត់ខ្លួន​ជីដូន​​ចំណាស់​នាំ​​ទៅ​កាន់​ទី​បញ្ជា​ការ​កង​រាជ​អា​វុ​ធ​ហត្ថ​​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​លើ​បណ្តឹង​របស់​ជន​​រង​គ្រោះ ។ ពេល​សមត្ថ​កិច្ច​​សាកសួរ​ក្មេង​ស្រី​រង​គ្រោះ​​បាន​រៀបរាប់​ថា ចាប់តាំងពី​នាង​ដឹងក្តី​មក ​បាន​រស់នៅ​ជាមួយ​ជីដូន​រូប​នេះ រ​ហូត​​បានដឹង​ថា ​ម្តាយបង្កើត​របស់​នាង​ឈ្មោះ សុខ ច​ន្ធូ តែ​ខ្លួន​​មិន​ដែល​បាន​ជួប​មុខ​ម្តាយ​នោះ​ទេ ។

នាង​បាន​រស់នៅ​ក្នុង​គ្រួសារ​លោកយាយ​ឈ្មោះ​សុខ ផ​ល្លី ដែល​មាន​សមាជិក​៤​នាក់ ។ ជា​រៀងរាល់ថ្ងៃ​ពួក​គេ ​តែងតែ​ប្រើ​នាងឱ្យ​​ធ្វើការ​គ្រប់សព្វគ្រប់​បែប​យ៉ាង​ នៅ​ក្នុងផ្ទះ​នេះ ដូច​ជា ដាំបាយ លាងចាន បោកគក់​ខោអាវ លាង​ទ្រុងមាន់ ។​ល​។ នៅ​ពេលធ្វើការ​ងារ​​ទាំង​អស់នោះ ជីដូន​ឈ្មោះ​សុខ ផ​ល្លី មិន​ដែល​ពេញ​ចិត្ត​ទេ ហើយ​តែងតែ​វាយ​នាង និង​ខ្សែភ្លើង ឈើ​ជ្រុង វាយ​ដៃ ជើង ក្បាល ខ្នង មុខ ច្រមុះ មាត់ ជាដើម បណ្តាល​ឲ្យ​រង​របួស​ស្ទើ​គ្រប់កន្លែង ។

ជាក់​ស្តែង ​នៅ​ថ្ងៃ​ទី​២១ កក្កដា នាង​ត្រូវ​យាយ​វាយ​ឱ្យ​រង​​របួស​ពេញ​ខ្លួន និង​បែកក្បាល​ធ្ងន់ធ្ង​​ទៀត​ផង ។ បើ​តាម​សមត្ថកិច្ច​អះអាង​ដែរ​​ថា ចម្លើយ​ជីដូន​មាន​ភាព​ស៊ីសង្វាក់​ទៅនឹង​​អំពើ​ដែល​លោក​យាយ​បាន​ប្រព្រឹត្ត​គ្រាន់​​ថា ជីដូន​វាយទូន្មាន​​ចៅ​ ​ព្រោះតែ​ចៅ​នោះ​រឹង និយាយ​មិនសូវ​ស្តាប់ ។

យោង​លើ​ពាក្យបណ្តឹង និង​ការ​ឆ្លើយ​បំភ្លឺ​របស់​ជន​រង​គ្រោះ ព្រមទាំង​ចម្លើយ​សារភាព​របស់​ស្ត្រី​ចំណាស់​ជា​ជីដូន ធាតុ​ផ្សំ​បទ​ល្មើស​គ្រប់គ្រាន់​ បាន​កំណត់​ឱ្យ​​សមត្ថ​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ជីដូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​និ​តិ​វិធី ។ ​កាលពី​​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ តំណាង​អយ្យការ​អម​សាលាដំបូង លោកស្រី វ៉ា សក្តា ព្រះរាជអាជ្ញា​រង​កាន់​សំណុំរឿងនេះ ​បាន​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​បទ​ហិ​ង្សា ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​​នឹងជន​រង​គ្រោះ ។

ការ​ចោទប្រកាន់​នេះ​យោង​តាម​មាត្រា​២១៩ នៃ​ក្រម​ព្រ​ព្រហ្មទណ្ឌ ហើយ​បើសិន​ជា​ការ​ស៊ើបអង្កេត​ទៅ​រក​ឃើញ​ថា ជន​ត្រូវ​ចោទ​មាន​ពិរុទ្ធភាព​​មែន​នោះ បទល្មើស​នេះ​ត​ម្រូ​វ​ឲ្យ​ផ្តន្ទាទោស​ស្ត្រី​ជា​ជីដូន​ដាក់​ពន្ធនាគារ​កំណត់​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល ។

សំណុំរឿង​នេះ ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា បាន​ចាត់​​បញ្ជូន​ដល់​ចៅក្រម​ស៊ើប​សួរ និង​បាន​សម្រេច​ចេញ​ដីកា​​ឃុំខ្លួនជីដូន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​​អាស​ន្ត ។

ទស្សនាវិដេអូ ថ្ងៃដែលសមត្ថកិច្ចចុះឃាត់ខ្លួនយាយចិត្តយក្សិណីដែលវាយធ្វើបាបអាជីង



➤ពិភពចែករំលែក World Share - Blogger Network Social News Update 

ជួយ Share​ ផង ! ជនមិនស្គាល់មុខមួយក្រុមបើករថយន្តចូលក្នុងភូមិចាប់​ក្មេង​ស្រីម្នាក់ តែសំណាងបានពូអ្នកប៉ះកង់ឃើញទាន់ កំពុង​តែ​ល្បី​​​



រឿងរ៉ាវ​ចាប់​ក្មេង​ជា​ញឹកញាប់ ធ្វើ​ឲ្យ​មានការ​ភ័យ​ខ្លាច ពី​សំណាក់​អាណាព្យាបាល ពិសេស​ឪពុក​ម្តាយ​ដែល​មានកូន​តូច​ៗ​ចូល​រៀន​នៅ​សាលា ដែល​ងាយ​នឹង​ជឿ​តាម​ល្បិច​បោកប្រាស់​របស់​ជនល្មើស​ទាំងអស់​នោះ ។ ជាក់ស្តែង​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា នេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង​ស្ថិត​ក្នុងភូមិ​ត្រោក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ បាន​ចាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ ប៉ុន្តែ​សំណាងល្អ​ចាប់​មិន​បាន​សម្រេច ដែល​ក្មេង​ស្រី​រង​គ្រោះ​មានឈ្មោះ​ថា ហយ ស្រីរ​ត្ន័ អាយុ​១០​ឆាំ ជនជាតិ​ខ្មែរ រស់នៅ​ក្នុងភូមិ​ត្រោក ឃុំ​សំរោង ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

បើ​តាម​សម្តី​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​ ដំណឹងយប់មិញ ថា មុន​ពេល​កើតហេតុ រូប​នាង​កំពុង​ដើរ​តាម​ផ្លូវ ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក ពណ៌​ស​មួយ​គ្រឿង បាន​បើក​មក​ឈប់​ក្បែរ​នាង ហើយ​អ្នកបើកបរ​នោះ​បាន​និយាយ​ថា មី​អូន​! ឡើង​ឡាន​មក​..​ទៅ​ជាមួយ​ពូ​… ពូ​ទៅ​នៅ​ភ្នំពេញ​ជាមួយ​ម៉ាក់​ឯង ហើយ​នាង​ក៏​ឆ្លើយ​តប​វិញ​ថា ម៉ែ​ខ្ញុំ​មិន​នៅ​ភ្នំពេញ​ទេ ម៉ែ​ខ្ញុំ​ទៅ​រកស៊ី​នៅ​ប្រទេស​ថៃ ពេល​នោះ​ជនសង្ស័យ​ក៏​បាន​ឆ្លើយ​វិញ​ថា ម៉ែ​ក្មួយ​ឯង ឲ្យ​ពូ​មក​យក​ក្មួយ​ឯង ០៣​ថ្ងៃ​ហើយ​តែ​ពូ​មក​មិន​ជួប ស្រាប់តែ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ជន​នោះ​ចុះ​ពីលើ​រថយន្ត មក​ទាញ​ដៃ​នាង​ចាប់​ឡើង​រថយន្ត រួច​ធ្វើ​សកម្មភាព​យក​ខ្សែ​សេរ៉ូម​មក​ទាក់​ក​ជាប់​នឹង​កៅអី​រថយន្ត ហើយ​យក​ស្កុ​តម​ករុំ​ពីរ​បី​ជុំ បិត​មាត់​នាង​ទៀត ។

ក្មេង​ស្រី​រង​គ្រោះ បន្ត​ថា ពេល​នោះ នាង​មិនដឹង​ថា ជន​ចាប់​ក្មេង​យក​ទឹក​អ្វី​ទេ មក​បាញ់​លើ​មុខ​នាង ថែម​ទាំង​ប្រាប់​ថា នៅ​ឲ្យ​ស្ងៀម គាត់​បាញ់​ទឹកអប់​ឲ្យ ។

ក្មេង​ស្រី​រង​គ្រោះ​ប​ព្ជាា​ក់ថា នៅ​ក្នុង​រថយន្ត​ឃើញ​មាន​មនុស្ស​ស្រី​ម្នាក់​ទៀត ដែល​ក្នុង​ដៃ​មាន​កាន់​ខ្សែលួស រួច​នាង​ក៏​សន្លប់​លែង​ដឹងខ្លួន តែ​ម្តង​ទៅ ។ បើ​តាម​សម្តី​អ្នក​ប៉ះ​កង់​ម៉ូតូ​ម្នាក់​មានឈ្មោះ ចាន់ គា អាយុ​៥៣​ឆ្នាំ នៅ​ក្បែរ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ពេល​នោះ​មាន​គេ​ធ្លាយ​ម៉ូតូ យក​ឲ្យ​គាត់​ប៉ះ តែ​ពោះវៀន​ម៉ូតូ​ធ្លាយ​ធំ​ពេក​ប៉ះ​មិនកើត គាត់​ក៏​ជិះ​ម៉ូតូ​ទៅ​ទិញ​ពោះវៀន​ដូរ​ឲ្យ​គេ ពេល​គាត់​ជិះ​ទៅ​បានឃើញ​មាន​រថយន្ត​កា​ម៉ា​រី​ស្វិត​មួយ​គ្រឿង ពណ៌​ស ឈប់​នៅ​ចិញ្ចើម​ផ្លូវ ពេល​គាត់​ត្រឡប់​មក​វិញ គាត់​ក៏​ឃើញ​ទៀត តែ​គាត់​ក៏​មិន​ចាប់អារម្មណ៍​ថា មានរឿង​អី​កើតឡើង​ដែរ តែ​ប្រហែល​កន្លះ​ម៉ោង​ក្រោយមក ក៏​មាន​គេ​ឆោឡោ​ថា មាន​ករណី​ចាប់​ក្មេង ស្រាប់តែ​រថយន្ត​នោះ​ក៏​បើក​ចេញ​ទៅ​បាត់​ទៅ ដោយ​បន្សល់​ទុក​ក្មេង​ស្រី​រង​គ្រោះ លើ​ចិញ្ចើម​ផ្លូវ ។

អ្នក​ប៉ះ​កង់​ម៉ូតូ បញ្ជាក់​ថា ប្រហែលជា​ជនល្មើស ខ្លាច​បែកការ​ណ៍ហើយ​ព្រោះ​មានការ​ផ្អើល​ដល់​អ្នក​ភូមិ​ច្រើន​គ្នា បានជា​ពួក​វា​ទម្លាក់​ក្មេង​ស្រី​នោះ​ចុះ​វិញ និង​បើកឡាន​គេចខ្លួន​តែ​ម្តង ។

បើ​តាម​ស្ត្រី អាយុ​៦៥​ឆ្នាំ​ម្នាក់ ត្រូវជា​យាយ​របស់​ក្មេង​ស្រី​រង​គ្រោះ បាន​ប្រាប់​ថា កូនស្រី​គាត់ បាន​ទៅ​រកស៊ី​នៅ​ឯ​ប្រទេស​ថៃ ទាំង​ប្ដី​ទាំង​ប្រពន្ធ ហើយ​ទុក​ចៅ​០៣​នាក់​ឲ្យ​គាត់ ជា​អ្នក​មើលថែ​រហូត​ដល់​សព្វថ្ងៃ ។ គួរ​រំលឹក​ផង​ដែរ កាលពី​ពេល​ថ្មី​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង បាន​នាំ​គ្នា​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច​ចំពោះ​សុវត្ថិភាព​កូន​ៗ បន្ទាប់​ពី​លឺដំណឹង​ថា មាន​ជនសង្ស័យ​ម្នាក់ ឬ​ហៅ​ថា ជា​ប្រ​ម៉ាត់​ប្រ​ម៉​ង់ បាន​ជិះ​ម៉ូតូ​តាម​ភូមិ ក្នុង​បំណង​ចាប់​យក​ក្មេង​ៗ​តូច​ ។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក្រោម​កិច្ច​ប្រតិបត្តិការ​របស់​នគរបាល ជន​បង្ក​ត្រូវ​បាន​ចាប់ខ្លួន​យក​មក​ផ្ត​ទ្ទា​ទោស​តាម​ផ្លូវច្បាប់ផងដែរ ៕ ប្រភពពី ដំណឹងយប់មិញ