គណនីហ្វេសប៊ុកប្អូនប្រុស តាំង គីមឡេង បានបង្ហោះសារហួសចិត្តមួយ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨នេះ ទាក់ទងនឹងការស្លៀកពាក់ របស់នារីខ្មែរ ដែលប្អូនបានសរសេរថា "ខ្ញុំសុំទោសផងខ្ញុំមិនដែរសូវផុសបែបនេះទេ ប៉ុន្តែវាជារឿងហួសហេតុពេកពីមួយថ្ងៃទៅមួយថ្ងៃហេតុអ្វីនារីមួយចំនួនចូលចិត្តធ្វើអោយវប្បធម៌ស្រ្តីខ្មែរធ្លាក់ចុះបែបនេះ! តើពេលណាទើបយើងអាចដើរតាម គន្លងមួយដែរល្អអោយប្រទេសដទៃមើលឃើញទៅ
ខ្ញុំមិនដឹងថាពួកគាត់គិតបែបណាទេក្នុងការស្លៀកពាក់ ក្នុងការនិយាយស្តី ប៉ុន្តែបើសិនជាគាត់ស្លៀក ឲ្យបានសមរម្យជាងនេះបន្តិចតើពិបាកមែនទេ? ឬមួយគាត់ចង់បង្ហាញឲ្យអ្នកដទៃ បានឃើញ តែសុំគិតផងថាសព្វថ្ងៃនេះយើងកើតមកក្នុងប្រទេសខ្មែរគួរកាន់នៅទំនៀមទំលាប់ប្រពៃណីខ្មែរផង។
កុំដល់តែមានការរិះគន់ទើបមានការតបតមកវិញទាំងទទឹងទិស!
ខ្ញុំដឹងច្បាស់ថាការបង្ហោះរបស់ខ្ញុំនិងមានអ្នកពេញចិត្តនិងអ្នកមិនពេញចិត្តប៉ុន្តែដើម្បីលើកស្ទួួយនិងអោយតម្លៃស្រ្តីខ្មែរខ្ញុំបាទសុំមិនគាំទ្រនៅការស្លៀកពាក់បែបនេះទេព្រោះវាធ្វើអោយបាត់បង់ជាច្រើននៅតម្លៃស្រ្តីខ្មែរពីបុរាណកាលមក។
លោក តាំង គីមឡេង រងចាំទទួលនៅមតិយោបល់បន្ថែម!