បែកធ្លាយ កាហ្វេរាប់តោន លួចផ្សំ ជាមួយធ្យូងថ្មពិល ដើម្បីផលិតលក់ ជាកាហ្វេខ្មៅ ដែលវៀតណាម ទើបចាប់បាន ផ្អើលទូទាំងប្រទេស!



ថ្មីៗនេះអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក​ កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះព័ត៌មានមួយនេះ រួមទាំងវិដេអូ ដែលផ្អើលចែកចាយបន្តគ្នាយ៉ាងច្រើនថា អោយតែម៉ាកៗនិងស្លាប់អស់ហើយ! វៀតណាមរកឃើញទីតាំងផលិត កាហ្វេផ្សំពីកំទេចថ្មពិល និងធូលីដី ក្រោយផលិតលក់ចេញរាប់សិបតោន!

(ប្រទេសវៀតណាម) ៖ កម្លាំងសមត្ថកិច្ចវៀតណាមឆ្មក់ចូលបង្ក្រាប ទីតាំងសិប្បកម្ម​ផលិត​កាហ្វេ​មួយកន្លែង ជា​កម្មសិទ្ធិ របស់​ឈ្មោះ Nguyen Thi Loan ដោយរក​ឃើញ​ថា បាន​ផលិត​កាហ្វេ​ពី​វត្ថុធាតុ​ដើម​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង ដែល​​មាន​ដូច​ជា ម្សៅ​ខ្មៅ​របស់​ថ្មពិល​ជាដើម និងធាតុផ្សំជាច្រើនទៀតដែលប៉ះពាល់សុខភាពជាច្រើនទៀត។
​កម្លាំងសមត្ថកិច្ចវៀតណាមបាន​ឆ្មក់​ចូល​ចាប់ កាល​ពី ​រសៀល​ថ្ងៃ​ចន្ទ័ ទី១៦ មេសា ឆ្នាំ២០១៨ កន្លង​ទៅ  ក្នុងទីតាំងសិប្បកម្ម​ផលិត​កាហ្វេ​មួយកន្លែង ជា​កម្មសិទ្ធិ របស់​ឈ្មោះ Nguyen Thi Loan ស្ថិតនៅ​ក្នុង​ខេត្ត Dak Nong ប្រទេស​វៀតណាម បន្ទាប់​ពី​ទទួល​បាន  សេចក្ដី​រាយការណ៍​ពី​អ្នក​ស្រុក អំពី​សកម្មភាពគួរ​ឲ្យ  សង្ស័យ​របស់​​សិប្បកម្ម​ផលិត​កាហ្វេ​នោះ។
ម្ចាស់ទីតាំងខាងលើបាន​ប្រាប់​ថា ខ្លួន​បាន​ទិញ ​គ្រាប់​កាហ្វេ គុណភាព​អន់ ពី​កន្លែង​ផលិត​កាហ្វេ​ធំៗ ក្នុង​តម្លៃ​ថោក រួច​យកទៅលាយ​ជាមួយ ​វត្ថុធាតុដើម​ផ្សេង​ទៀត ដូចជា ម៉្សៅខ្មៅ ធូលី​ដី និងធ្យូង​ថ្មពិល ដេីម្បីលាយឲ្យក្លាយជា កាហ្វេខ្មៅ!  ។

ក្រោយ​ឆ្មក់​ចូល​ចាប់ អាជ្ញាធរ​បាន​រក​ឃើញ កាហ្វេ​ផលិត​រួច​​ជាច្រើន​​​តោន ក៏ដូចជាវត្ថុធាតុដើម ​ដែល​​ប្រើ​​ក្នុង​ការ​ផលិត រួមមានកាហ្វេ​សរុបចំនួនជាង ១២តោន និងម្សៅ​ខ្មៅ ៣៥គីឡូក្រាម ដែល​យក​ពី​ថ្ម​ពិល (ប្រភេទ D Battery) និងធុង​ទឹក​ខ្មៅ​ ទម្ងន់​ប្រហែល ១០ គីឡូក្រាម ផង​ដែរ៕