ពិតទេ? អតីតចៅវ៉ាយខេត្តតាកែវ សង្ស័យជាឃាតករសម្លាប់ ស្ត្រីមេមាយសាច់ស្អាត ចេវ សុវឌ្ឍនា ដោយផ្ទាល់ដៃ!​

(ដកស្រង់ពី ហ្វេសប៊ុក Sophea Sin)
រាជធានីភ្នំពេញ ៖ បើយោងតាមចម្លើយសារភាពរបស់ តៃកុងឡាន លោក ឡាយ វណ្ណ: មូលហេតុដែលឈាន ទៅដល់សម្លាប់ អ្នកនាង ចេវ សុវឌ្ឍនា ដោយសារតែ អ្នកនាងជាស្រីកំណាន់ចិត្តរបស់លោក ឡាយ វណ្ណ: ហើយលោក ឡាយ វណ្ណ: បានជួលផ្ទះកើតហេតុនេះ ឱ្យនាងស្នាក់នៅម្តងម្កាល ពេលអ្នកនាង ចេវ សុវឌ្ឍនា មិននៅ លោក ឡាយ វណ្ណ: យកស្រីផ្សេងមកដេក នៅលើផ្ទះនេះ ទើបធ្វើឱ្យអ្នកនាង ចេវ សុវឌ្ឍនា ខឹងសម្បា ក៏មានការឈ្លោះទាស់ទែង​គ្នា បង្កឱ្យមាន ហិង្សា ដោយលោក ឡាយ វណ្ណ: ច្របាច់កសម្លាប់ចោលតែម្តងទៅ។ បន្ទាប់មកទើបលោក ឡាយ វណ្ណ: បញ្ជាឱ្យតៃកុងឡាន និងឲ្យអ្នកបម្រើជួយលើកសពនាងបំឡែង ជាចង់ក ធ្វើអត្តឃាត។​


ដោយឡែកមន្ត្រីប៉ូលីស៥នាក់រាប់ទាំងបងប្រុសបង្កើត លោក ឡាយ វណ្ណ: គឺលោកឡាយ ណារិទ្ធ ជាស្នងការរនគរបាល ខេត្តតាកែវ ផងនោះ ជាប់ពាក់ព័ន្ធដោយសារតែផ្សំគំនិតអំពើទុច្ចរិត បង្វែរសុំណុំរឿងពីឃាតកម្ម ទៅជាអត្តឃាត។



សូមជម្រាបថា ៖ អ្នកនាងស្រី ចែវ សុវឌ្ឍនា ជាស្ត្រីមេម៉ាយ មានកូន៣នាក់ ត្រូវបានគេប្រទះឃើញ ចងកក្នុងបន្ទប់ដេក នៃផ្ទះជួល ដ៏ធំរបស់ខ្លួន ក្នុងភូមិ ផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ដែលករណីនេះក្រោយកើតហេតុភ្លាមៗ ត្រូវបានសមត្ថកិច្ច ដាក់ការសង្ស័យថា មានវិបត្តិស្នេហា៕


លោក​ឡាយ វណ្ណៈ បដិសេធមិន​ពាក់ព័ន្ធ​ឃាតកម្ម​លើស្រី​ស្អាត 
ខណៈ​របាយការណ៍​ប៉ូលិស​ភ្ជាប់​លោក ក្នុង​សំណុំរឿង​ឃាតកម្ម​
រាជធានី​ភ្នំពេញ ៖ លោក​ឡាយ វណ្ណៈ អតីត​អភិបាល ​ខេត្តតាកែវ បាន​ប្រាប់​រស្មី​កម្ពុជា តាម​ទូរស័ព្ទ​កាលពី វេលា​ម៉ោង ​៥​រសៀល ថ្ងៃទី​៣១ ខែមីនា ២០១៨នេះ ដោយ​ធ្វើការ បដិសេធ ថា រូបលោក និង​បងប្រុស ​របស់លោក (​ឡាយ ណា​រិ​ទ្ធ​) រួម​ម​ទាំង​មន្ត្រី​របស់គាត់ គឺ​មិនបានសម្លាប់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នោះទេ​។ លោក​អះអាងថា រឿងនេះ​ជា​រឿង ​ធ្វើអត្តឃាត មិនមែនជា​ឃាតកម្ម​នោះទេ ហើយ​លោក​សូម​ឲ្យ ​សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន មេត្តា​ជួយផ្តល់​ភាពយុត្តិធម៌ ដល់​ក្រុមគ្រួសារ ​របស់លោក និង​មន្ត្រី​របស់លោក​ផង​។​
លោកឡាយ វណ្ណៈ ធ្វើការបដិសេធ​ខាងលើនេះ គឺ​បន្ទាប់​ពីសារ​ព័​ត៍​មាន​មួយចំនួន​និងរបាយការណ៍ប៉ូលិស​បានផ្សាយថា ការស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា គឺ​មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយ​លោក​ឡាយ វណ្ណៈ​។​

ទាក់ទង​ករណីនេះ នៅ​រសៀល​ថ្ងៃទី​៣១ មីនា ២០១៨ សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​លោក​ឡាយ ណា​រិ​ទ្ធ  អតីត​ស្នងការរង​នគរបាល​ខេត្តតាកែវ និង​មនុស្ស​ចំនួន ​៤​នាក់​ទៀត ទៅកាន់​សាលាដំបូង​រាជធាន​នី​ភ្នំពេញ ដើម​ម្បី​ឲ្យ​ព្រះរាជអាជ្ញា​ធ្វើការ​សាកសួរ​។​

(ជនសង្ស័យ​៥​នាក់ដែល​បញ្ជូនទៅ​តុលាការ​មានដូចជា
១.​ឈ្មោះ ឡាយ ណា​រិ​ទ្ធ
២.​ឈ្មោះ ចាន់ រី ភេទ​ស្រី
៣.​ឈ្មោះ ជឹម វុ​ធ (​ប្តី​របស់​ចាន់ រី​) ជា​អ្នកបម្រើ​នៅផ្ទះ អ្នកស្រី ចេ​វ សុ​វឌ្ឍ​នា​។
៤.​ឈ្មោះ មេន សម័យ អ្នកបើក​ឡាន​ឲ្យ​ឡាយ វណ្ណៈ
៥.​ឈ្មោះ តាក់ រតនា ជា​អ្នកបើក​ឡាន​ឲ្យ​ឡាយណា​រិ​ទ្ធ​)
ក្នុង​របាយការណ៍​សំយោគ​របស់​ប៉ូលិស​បញ្ជាក់ថា​ជា​ករណី​ឃាតកម្ម​នាង​ចេ​វ​សុ​វ​ឌ្ឍ​នា​សរុប​មាន​ជនសង្ស័យ​៦​នាក់​បញ្ជូនមក​តុលាការ​៥​នាក់​, គេចខ្លួន​ម្នាក់ គឺ​លោក​ឡាយ ​វណ្ណៈ​។ ​ក្នុង​របាយកាណ៍​ដដែល​ថា លោក​ឡាយ ​ណា​រិ​ទ្ធ និង​លោក​ឡាយ ​វណ្ណៈ ពាក់ព័ន្ធ​បទ​ឃាតកម្ម​។​

ចំ​ណែ​កឈ្មោះ ​ចាន ​រី ភេទ​ស្រី និង​ប្តី​ឈ្មោះ ជឹម ​វុ​ធ ជា​អ្នកបំរើ​នៅផ្ទះ​អ្នកនាង ​ចេ​វ សុ​វ​ឌ្ឍ​នា​, ឈ្មោះ មេន សម័យ ជា​អ្នកបើក​ឡាន ​ឲ្យ​លោក​ឡាយ ​វណ្ណៈ  និង​ឈ្មោះ ​តាក់ រតនា ជា​អ្នកបើក​ឡាន​ឲ្យ​លោក ​ឡាយ ណា​រិ​ទ្ធ គឺ​របាយការណ៍​សំយោគ​ចោទប្រកាន់  ពីបទ​លាក់បាំង​បទល្មើស​មិន​រាយ​កាណ៍​ឲ្យ​សមត្ថកិច្ច។ មកដល់ម៉ោងជាង៥ល្ងាចថ្ងៃដដែលនេះព្រះរាជអាជ្ញារងសៀងសុខកំពុងបន្តសាកសួរនៅឡើយ។

(នេះបើតាមការផ្សាយរបស់រស្មើកម្ពុជា)

នៅល្ងាចថ្ងៃនេះដែរ លោកឡាយ វណ្ណៈ ក៏បានបង្ហោះ សារនៅលើបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា ៖
"+ជូនចំពោះជនរួមជាតិទូទាំងប្រទេស!, ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ!
+ខ្ញុំសូមបដិសេដទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។
+សូមបងប្អូនពិចារណាមេីលចុះថា បេីខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហេិយក្រសួងមហាផ្ទៃបេីកការសេីបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហេីយ!
ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!
+ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដេីម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវ យេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រចាំការ ប៊ិន ឈិន!
+ពេលខ្ញុំនៅធ្វេីជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ!
+សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ! ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!
ឡាយ វណ្ណៈ"
(នេះបើតាមការបង្ហោះសារនៅលើគណនេយ្យហ្វេសប៊ុក លោក ឡាយ វណ្ណៈ)