តារាសម្តែង ហ្វីហ្វី ត្រូវបានជនជាតិចិនជាថៅកែខារ៉ាអូខេ ប្រើហិង្សាលើរូបនាង កាលពីយប់ម្សិលមិញ​ បានសម្រេចប្ដឹងបន្តនៅក្រសួងមហាផ្ទៃ សុំឲ្យជួយរកយុត្តធម៍ផង!

រាជធានី​ភ្នំពេញ ៖ រហូត​មក​ដល់​ល្ងាច​ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ បុរស​ជនជាតិ​ចិន​ដៃដល់ ដែល​បង្ក​ហិង្សា​ទៅ​លើ​នារី​ម្នាក់ នៅ​ហាង​ខាង​រ៉ា​អូ​ខេ​មួយ​កន្លែង នៅ​ក្នុង​បរិវេណ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា មិន​ទាន់​ចេញ​មក​ដោះស្រាយ​នៅឡើយ​ទេ ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បុរស​ជនជាតិ​ចិន ដែល​គេ​ស្គាល់​ថា ជា​មិត្តភក្តិ​របស់​ថៅកែ​ហាង​ខារ៉ាអូខេ យីហោ QI HAO GONG GUAN​ ដែល​មា​នទី​តាំងនៅ​ក្នុង បរិវេណ​ផ្សា​របឹង​ត្របែក​ផ្លា​ហ្សា ដែល​បាន ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​កាលពី​យប់មិញ​នោះ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨​នេះ រូបគេ​នៅ​មិន​ទាន់​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ​បញ្ចប់​នៅឡើយ​ទេ​។ 
ហើយ​នារី​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់ ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម​ដល់​នាង​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ​។គួរ​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨​កន្លង​មកនេះ មាន​ហេតុការណ៍​មួ​យក​បង្ក​ឲ្យ​មាន ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ដែល​គេ​ដឹង​ថា ត្រូវជា​មិត្តភក្តិ​របស់ លោក​ថៅកែ​ហាង​ខារ៉ាអូខេ​យីហោ QI HAO GONG GUAN ដែល​មា​នទី​តាំងនៅ​ក្នុង​បរិវេណ​ផ្សារ បឹង​ត្របែក​ផ្លា​ហ្សា បាន​ប្រើ​អំពើ​ហិង្សា​ដោយ​វាយ​ទាត់​ធាក់​ទៅ​លើ​នារី​ម្នាក់​។
ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ បុរស​ជនជាតិ​ចិន​ជា​ជន​ដល់​នោះ​ក៏​យល់ព្រម​សង​ថ្លៃ​ជំងឺ​ចិត្ត ទៅ​លើ​រូប​នារី​គ្រោះ​ដើម្បី​បញ្ចប់រឿង​ដែរ តែ​នាង​មិន​ព្រម​ទទួលយក​ឡើយ ដោយ​នាង​ទារ​សំណង​រហូត​ទៅ​ដល់​ចំនួន​៥​ពាន់​ដុល្លារ តែ​មិន​ព្រមព្រៀង​គ្នា ទើប​នារី​រង​គ្រោះ​រត់​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​តែ​ម្តង​។
នារីរងគ្រោះត្រូវគេស្គាល់ថាឈ្មោះ ហ្វី ហ្វី និងជាតារាសម្ដែង​ផងដែរ។
តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​នារី​រង​គ្រោះ​មក​ដាក់​ពាក្យ បណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក​រួច​ហើយ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក៏​បាន​ឲ្យ​ភាគី​ទាំង​ពីរ​មក​ធ្វើការ ដោះស្រាយ​គ្នា​ម្តងទៀត​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២៤​នេះ​។
រហូត​មក​ដល់​ម៉ោង​២​ដូច​កាលកំណត់ គេ​បានឃើញ​មាន​តែ​វត្តមាន​របស់​នារី​រង​គ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ​មក​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​ត្របែក ចំណែក​បុរស​ជនជាតិ​ចិន​ជា​ជន​ដៃដល់​មិន​បាន​មក​តាម​កាលកំណត់​ឡើយ ដោយ​ប្រាប់​ថា (​រូបគេ​ជាប់រវល់​) ហើយ​នាង​ក៏​បានរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ក្រសួងមហាផ្ទៃ​ឲ្យ​ជួយ​រក​យុ​ត្តិ​ធ៌​ម ដល់​នាង​បន្ត​ទៀត​ផង​ដែរ​៕