នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប៉ូឡូញ បានគោរពដួងវិញ្ញាណក័្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន


ពិតជារំជួលចិត្តណាស់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅក្នុងកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅប្រទេសប៉ូឡូញ បានគោរពដួងវិញ្ញាណក័្ខន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ។



ដោយបានលើកឡើងអំពីស្នាដៃជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លា លើវិស័យបេតិកភណ្ឌពិភពលោករបស់សម្តេច និងបង្ហាញពីការគោរព ចងចាំ និងសោកស្តាយពីសំណាក់ថ្នាក់ដឹកនាំនិងអ្នកជំនាញលើវិស័យបេតិកភណ្ឌពិភពលោកទាំងមូល ចំពោះការបាត់បង់សម្តេចវិបុលបញ្ញា។



ប្រភពពី Angkor News

ធ្លាយចំហាយឧស្ម័នអាម៉ូញ៉ាក់ ប៉ះពាល់ដល់អ្នកជិតខាងនិងអ្នកធ្វើដំណើរ ដោយមានអការះ ផ្សារភ្នែក និងថប់ដង្ហើម តាមបណ្ដោយផ្លូវលេខ៣៧១


រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង៧:០០នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៧នេះ នៅចំនុចផ្លូវ៣៧១ ក្នុងសិប្បកម្មផលិតទឹកកក ក្រុមទី១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីធ្លាយចំហាយឧស្ម័នអាម៉ូញ៉ាក់ បណ្ដាលអោយសាយភាយចំហាយ ឧស្ម័នអាម៉ូញ៉ាក់ចេញមកខាងក្រៅ បណ្ដាល អោយប៉ះពាល់ដល់ ប្រជាពលរដ្ឋ ជិតខាងនិងអ្នកធ្វើដំណើរ ដោយមានអការះ ផ្សារភ្នែក និងថប់ដង្ហើម។ ដោយឡែក ម្ចាស់សិប្បកម្ម រត់គេចខ្លួនបាត់។ ក្នុងហេតុការណ៍នេះមិនបណ្ដាលអោយមាន ជនរងគ្រោះទេ បន្ទាប់ពីមានការអន្តរាគមន៍ បានទាន់ពេលវេលា របស់អាជ្ញាធរមូលដ្ឋាន/សមត្តកិច្ចពាក់ព័ន្ធ។ ដោយប្រើប្រាស់ រថយន្ថ ពន្លត់អគ្គីភ័យ ចំនួន០៧គ្រឿង/ប្រើប្រាស់ទឹកអស់ចំនួន០២គ្រឿង។

បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បញ្ជាក់ថា ត្រូវបានសំរេខឲ្យបិទទ្វារ ឈប់អោយប្រកបអាជីវកម្មទៀតហើយ ព្រោះម្ចាស់អាជីវកម្ម គ្មានបច្ចេកទេសគ្រប់គ្រាន់ ហេីយក៏ជាលេីកទី២ហេីយដែលធ្លាយឧស្ម័នបែបនេះ៕

ហួសចិត្ត! ស្ត្រីជនអនាថាម្នាក់ ដើរដេកដួលសន្លប់តាមផ្លូវ ឡានពេទ្យឯកជន ២គ្រឿង ទៅដល់​​ហើយថា "ជាប់រវល់" ចុងក្រោយបានឡានពេទ្យក្រុមសង្គ្រោះ៧១១ ដឹកទៅមន្ទីរពេទ្យ



រាជធានីភ្នំពេញ ៖ ហេតុតែក្រីក្រ ហេតុតែជនអនាថា ដើរដេកដួលសន្លប់តាមផ្លូវ រថយន្តគ្លីនិក​ឯកជន​ទៅដល់​ឃើញ​ហើយ ថាជាប់រវល់ មេពេទ្យមិនឲ្យដឹក ចុះត្រង់រាល់ថ្ងៃរាល់យប់ ឡានពេទ្យឯកជន​រត់ប្រជែងគ្នា​ដណ្តើម​​ម៉ូយ ដូចខ្លា​ឃើញសាច់ ត្រង់​​មនុស្សអនាថាសូមឲ្យជួយមិនបាន ធ្វើឲ្យពលរដ្ឋ មហាជនរិះគន់ ឡានពេទ្យឯកជនដឹក​តែ​អ្នក​មាន​ធន់ធាន ។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់​ពី​ប្រ​​ទះ​ឃើញ​ជន​អនាថា ដេកដួលសន្លប់តាមផ្លូវវេងស្រេង មុខផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ​ពោធិសែន​ជ័យ ។

តាមប្រជាពលរដ្ឋបានលើឡើងថា រាល់យប់ រាល់ថ្ងៃ ឃើញសុទ្ធតែឡានពេទ្យឯកជន ឡានរបស់គ្លីនិក រស្មី ហី ខឹម រ៉ានី នៅមុខព្រលានយន្តហោះ ឡានគ្លីនិកសួគ៌ា នៅស្ពានដែក ភូមិឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ ឡានគ្លីនិកបែកចាន រថយន្ត​​ទាំង​នេះ​រត់ដូចម្រាមដៃ រាល់ពេលដែល ប្រព័ន្ធវិទ្យុទាក់ទង របស់​សមត្ថកិច្ចផ្សាយ ថាមានគ្រោះថ្នាក់ចរាចរណ៍ម្តងៗ មិនចាំបាច់ អតិថិជន ឬសមត្ថកិច្ចណាហៅឡើយ លុះត្រាណាអ្នកគួកជេ ជនរងគ្រោះហៅ រហូតដល់ក្រុមរថយន្តគ្លីនិកទាំងនេះ ដាក់បណ្តាក់គ្នា សំចត​តាមផ្លូវ ពួនលាក់ខ្លួន ដើម្បីរងចាំដឹក ជនរងគ្រោះ ម្តងៗ ។

បាតុភាពអាក្រក់បែបនេះ ទោះជាកន្លងមក ក្រសួងសុខាភិបាល ចេញច្បាប់ហាមឃាត់យ៉ាងណាក៏ដោយ តែគ្មានប្រសិទ្ធភាពទាល់តែសោះ ។
ជនរងគ្រោះ អាយុប្រមាណ៤០ឆ្នាំ ជាជនអនាថា ក្នុងស្ថានភាព ហេវហត់​អស់​កម្លាំង ដើរដេកដួលសន្លប់បាត់ស្មារតី ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ គេឃើញស្រ្តីខាងលើ ដើរមកដេក តាំងពីថ្ងៃមកម្លេះ ទោះ​ជា​មាន​អ្នក​ឲ្យ​បាយ ឲ្យទឹក ហូបហើយដេករហូត លុះដល់ព្រលប់ថ្ងៃដដែល ស្រ្តីរងគ្រោះ កាន់តែ​មាន​អាការៈ បាក់អស់​កម្លាំង​ដេកសន្លប់ ។ ភ្លាមៗ ឡានពេទ្យគ្លីនិក រស្មី ហៅ ខឹម រ៉ានី បានទៅដល់មុនគេ គ្រាន់តែឃើញដឹងថាជនអនាថា បែជាប្រាប់ថា ជាប់រវល់ មេអត់ឲ្យដឹក រីឯឡានពេទ្យ គ្លីនិកសួគ៌ា ទៅហើយ មិនហ៊ានចូលជិត ខ្លាចប៉ូលីស ពលរដ្ឋជម្រុញឲ្យដឹក ។ ទង្វើររបស់ឡានពេទ្យឯកជនទាំងនេះ ហាក់បីដូចជារើសអើង ជនរងគ្រោះ គ្មានសីលធម៌ ក្នុងនាមជាអ្នកសង្រ្គោះ ទោះជាទៅដល់ហើយ សមត្ថកិច្ចស្នើសុំឲ្យជួយដឹកបញ្ជូនទៅពេទ្យរដ្ឋ ក៏មិនខ្ចីរវល់អើពើដែរ ។
ជនរងគ្រោះទីបំផុត ត្រូវធ្លាក់មកលើក្រុមរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូន​ទៅមន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ក្នុងនាមមនុស្សធម៌ មិនប្រកាន់វណ្ណៈ អ្នកមានឬក្រ មិនគិតពីតម្លៃសេវាអ្វីទាំងអស់ សំខាន់​បម្រើ​ប្រជា​ពលរដ្ឋ ក៏​ដូច​ជាសង្គម ៕

ហៅចូលបន្ទប់ទឹកចាក់​សម្លាប់​យ៉ាងព្រៃផ្សៃ នៅផ្ទះបេីកអ៉ិនធឺណេត យីហោក្រុងណេត ផ្អេីលពេញក្រុងតាខ្មៅ!​

ក្រុងតាខ្មៅ/ខេត្តកណ្តាល ៖ មាន​ករណី​ឃាតកម្ម​ចាក់​សម្លាប់​យុវជន​ម្នាក់ នៅ​ក្នុង​បន្ទប់ទឹកផ្ទះល្វែងលេខ២៥១ ដែលបើកអ៉ិនធឺណេត យីហោក្រុងណេត នៅផ្លូវ២០៥ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក​ឧត្តម សេនីយ៍ទោ អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា បើ​តាម​យុវជន​ម្នាក់ ដែល​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា ៥ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​០២ ខែកក្កដា​នេះ​។ 

នរងគ្រោះ-ឈ្មោះ រត្ន័ ពុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅភូមិស្តុក ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះបើកអ៉ិនធើណេត យីហោក្រុងណេតភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខបរ បុគ្គលិកក្រុងណេត(ស្លាប់)។ ជនល្មើស០១នាក់-មិនស្គាល់អត្តសញ្ញាណ សម្បុរស ភេទប្រុស អាយុប្រហែល២០ឆ្នាំ ពាក់អាវដៃវែងពណ៌ ផ្កាឈូក ស្លៀក ខោជើងវែងពណ៌ខ្មៅ មានស្ពាយកាបូបពណ៌ខ្មៅ។

សភាពនៃរឿងហេតុ ៖ មុនពេលកើតហេតុ តាមរយៈកាម៉េរ៉ាសុវត្ថិភាព និងតាមការបំភ្លឺរបស់សាក្សី ឈ្មោះឃ.ស.ធ ភេទប្រុស អាយុ១៨ឆ្នាំ  គាត់បានចូលលេងហ្គែមនៅកន្លែងផ្ទះបើកអ៉ិនធើណេតយីហោក្រុងណេត ពេលនោះ បានឃើញជនល្មើសម្នាក់ ដែលមានភិនភាគខាងលើ ចូលលេងហ្គែមនៅទូកុំព្យូទ័រលេខ៧ ។ លុះមកដល់វេលាកើតហេតុខាងលើ ក៏ឃើញជនល្មើសដើរចូលក្នុងបន្ទប់ទឹក បន្ទាប់មកជនល្មើស  ក៏បានស្រែកហៅ ជនរងគ្រោះចំនួន២ដងដោយប្រាប់ថាបន្ទប់ទឹកស្ទះ ពេលនោះជនរងគ្រោះក៏ដើរចូលទៅតាម ក៏ឮសម្រែកជនរងគ្រោះថា បងកុំៗ រួចជនល្មើសក៏បានស្រែកហៅសាក្សី ឈ្មោះឃ.ស.ធឲ្យចូលក្នុងបន្ទប់ទឹកទៀត ដោយប្រាប់ថាមេកាដួលបោកក្បាលក្នុងបន្ទប់ទឹក តែគាត់មិនចូលទេហើយរត់ចេញមកក្រៅស្រែកហៅ សន្តិសុខនិងអ្នកជិតខាងឲ្យមកជួយ ពេលនោះក៏ឃើញជនល្មើសរត់ចេញពីក្នុងផ្ទះ ហើយរត់តាមផ្លូវទៅទិសខាងត្បូងបាត់តែម្តង ហើយបានរាយការណ៍ ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យ។ 

ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រាប់​ថា មានឈ្មោះ ខា ស្នាក់​នៅ​កន្លែង​កើតហេតុ ហើយ​មានស្រុក​កំណើត នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។ លោកស្នងការ​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នេះ សមត្ថកិច្ច​របស់​លោក​បានធ្វើការ​ពិនិត្យ​នៅកន្លែង​កើតហេតុរួចហេីយ និងកំណត់មុខសញ្ញាឃាតករបានហេីយ និងកំពុងតាមដានស្រាវជ្រាវ​ស្វែងរក​ចាប់​ជនល្មើស មក​ដាក់ទោស​តាម​ច្បាប់​។

ក្រោយពេលពិនិត្យសាកសពរួច សពបានប្រគល់ជូនក្រុមគ្រួសាររបស់ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត​។​

ដោយ ពិភពចែករំលែក

គ្រោះ​ជាន់​លើ​គ្រោះ​! បុណ្យសព​ម្តាយ​៧​ថ្ងៃ​មិន​ទាន់​ចប់​ផង ស្រាប់តែ​រលំ​ផ្ទះ​ទៀត

ខេត្តកំពង់ឆ្នាំង ៖  មនុស្ស​ក្មេង​ចាស់​ចំនួន​៦​នាក់​បាន​រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​រន្ធត់​មួយ បណ្តាល​ផ្ទះ​មួយ​ខ្នង​បាន​បាក់​ធ្លាក់​ដល់​ដី ហេតុការណ៍​យ៉ាង​អាក្រក់​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។

អ្នក​រង​របួស​ខាងលើ
១-​ឈ្មោះ សារី សៀវ អាយុ​៥៣​ឆ្នាំ
២-​ឈ្មោះ ផា រី ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ
៣-​ឈ្មោះ ឈុ​ន វ៉ា អាយុ​៥៨​ឆ្នាំ
៤-​ឈ្មោះ តាន់ ឆា​នុ​ន អាយុ​១០​ឆ្នាំ ។ (អ្នកទាំង​៤​នាក់នោះ​កំពុង​សម្រាក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ)
៥-​កុមារី​ឈ្មោះ ផា​ន់ នី អាយុ​១៣​ឆ្នាំ របួសធ្ងន់​ដោយ​ដាច់​ដៃស្តាំ និង​បែកក្បាល
៦-​កុមា​រា​ឈ្មោះ មាន ម៉ៃ​ប្រូ អាយុ​១២​ឆ្នាំ រង​របួសធ្ងន់​ដោយ​បាក់ជើង​ទាំង​ពីរ និង​បែកក្បាល ។
ចំណែក​ម្ចាស់ផ្ទះ​ឈ្មោះ ប៉ែន ស៊ី​ន អាយុ​៥១​ឆ្នាំ រីឯ​ការ​ខូចខាត​ដូច​ជា ផ្ទះ​ឈើ​មួយ​ខ្នង​ប្រក់​ដំបូល​ស៊ូ​ប្រូ​ស៊ីម៉ង់​ដ៍ មាន​ទំហំ​៧​គុណ​៩​ម៉ែត្រ ខូច​ម៉ូតូ​២​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ដូច​ជា​ទូរទស្សន៍ គ្រែ កង់ និង​របស់របរ​មួយ​ចំនួន​ទៀត ។
តាម​ការ​រៀបរាប់​ពី​បុរស​ម្ចាស់ផ្ទះ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គ្រួសារ​គាត់​កំពុង​ធ្វើ​ពិធី​សព​៧​ថ្ងៃ​ឱ្យ​ម្តាយ​ដែល ចែក​ឋាន​ទៅ ល្ងាច​នោះ​មាន​ភ្លៀង និង​ខ្យល់​ខ្លាំង ហើយ​ភ្ញៀវ​មួយ​ចំនួន​ទៅ​ផ្ទះ​វិញ ឯ​មួយ​ចំនួន​ទៀត​នៅ​ជ្រក​ក្នុង​រោង​បុណ្យ ចំណែក​ខ្លះ​ទៀត​នៅ​លើ​និង​ក្រោមផ្ទះ ស្រាប់តែ​រំពេច​នោះ​ខ្យល់​យ៉ាង​ខ្លាំង​បាន​បក់​មក​ពី​ទិស​ខាងលិច​ចំ​ផ្ទះ​គាត់ បណ្តាល​ឱ្យ​ដួល​រលំ​ជាមួយ​ជើង​តាង​កម្ពស់​៣,៥០​ម៉ែត្រ​ធ្លាក់​មក ខណៈនោះ​អ្នកខ្លះ​ដឹង​ទាន់​ក៏​ស្ទុះ​ចេញ តែ​នៅ​សល់​ខ្លះ​បណ្តាល​ឱ្យ​រង​របួសធ្ងន់​-​ស្រាល​៦​នាក់  តែ​ខ្លះ​ទៀត​សំណាងល្អ​នៅ​ចំ​ប្រឡោះ​ប្រហោង​ផ្ទះ ទើប​មិន​អី​បាន​វារ​ចេញពី​ក្រោមផ្ទះ​ទាំង​ព្រលឹង​ចុង​សក់ ។
ទោះ​យ៉ាងណា​ក្តី ពិធី​បុណ្យសព​៧​ថ្ងៃ​របស់​គ្រួសារ​ខាងលើ​នេះ នៅ​តែ​បន្ត​ធ្វើ​ដល់​ព្រឹក​ថ្ងៃ​ទី​០២​ទៀត ក្រោម​ក្តី​ក្តុកក្តួល និង​សំណូមពរ​ពី​ម្ចាស់ផ្ទះ​សុំ​ក្តី​មេត្តា​ជួយ​គ្រួសារ​គាត់​ផង ព្រោះ​ម្តាយ​ទើប​ស្លាប់​បាន​៧​ថ្ងៃ ពេល​នេះ​ខ្យល់​បោក​រលំ​ផ្ទះ​ទៀត រីឯ​ប្រ​ព​ន្ឋ​និង​កូន​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ ពិតជា​វេទនាណាស់ !
ទាំងស្រុងពី កោះសន្តិភាព