ក្មេងបែកស្លុយគឺជាមេរោគបំពុលសង្គមឬ? ពាក្យថា បែកស្លុយ ត្រូវប្រើប្រាស់ក្នុងន័យហៅទៅលើក្រុមក្មេងស្ទាវណាដែលតែងតែចូលចិត្ត ដើរលេងច្រើន គេចរៀនមិនចូលសាលា ចូលឌីស្កូក្លឹប ដើរដាច់យប់ មិនចូលផ្ទះ ប្រើប្រាស់ថ្នាំញៀន ទំនើង ផឹកស្រា ពពាក់ពពូនស្រីប្រុស គ្មានសីលធម៌ ...ល...

មួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាយើង​មានការប្រើប្រួលច្រើន ទាំងវប្បធម៌ សិល្បះ ប្រពៃណី ទំនៀមទំលាប់ បច្ចេកវិទ្យា សេដ្ឋកិច្ច នយោបាយ -ល-។ បើយើងសម្លឹង​ទៅមើល​ការប្រែប្រួល​ផ្នែកសិល្បះ ប្រពៃណី និងបច្ចេកវិទ្យាវិញ យើងឃើញថា​មានការប្រែប្រួល​ច្រើនខ្លាំងណាស់ ដូចជាការតុបតែងខ្លួន​របស់យុវវ័យ បទចម្រៀង​សម្រាប់រាំលេងកំសាន្ត ការផលិតខ្សែភាពយន្ត និងការនិយមប្រើប្រាស់​បណ្តាញទំនាក់ទំនងសង្គម Facebook ជាដើម។ ជាក់ស្តែង​យើងឃើញថា យុវវ័យសព្វថ្ងៃនេះ​កំពុងតែ​ពេញនិយមខ្លាំងណាស់​នូវបទចម្រៀង Remix និងការស្លៀកពាក់ តែងខ្លួនបែប «បែកស្លុយ» ដែលខុសប្លែក​ស្រលះ​ពីកាលប្រហែល​៥ឆ្នាំមុន ដោយកាលនោះ​យុវវ័យពុំទាន់ស្គាល់​ថាអ្វីគឺ «បែកស្លុយ» នៅឡើយទេ។
«បែកស្លុយ» ពាក្យនេះ​ពុំមាននៅក្នុង​វចនានុក្រម​ភាសាខ្មែរ​របស់សម្តេច​ព្រះសង្ឃរាជ ជួន ណាត ឡើយ។ ពាក្យនេះទើបតែ​ត្រូវបានគេ​ចាប់ផ្តើមប្រើប្រាស់​ប្រហែលជា​ក្នុងឆ្នាំ២០១៣​តែប៉ុណ្ណោះ ហើយយើងខ្ញុំ​ពុំអាចរកឃើញថា​អ្នកណាជា​អ្នកចាប់ផ្តើមប្រើប្រាស់ ឬរកឃើញ​ពាក្យនេះ​មុនគេនោះឡើយ។ បើតាមប្រភព​ពីមហាជន​មួយចំនួនធំ​បាននិយាយថា ពាក្យនេះគឺកើតចេញ​មកពីក្រុមយុវវ័យ​ក្មេងៗស្ទាវ​ដែលចូលចិត្ត​ដើរលេងច្រើន ហើយបន្ទាប់មក​ក៍ត្រូវបានសាយភាយ​ចេញមកប្រើប្រាស់​ពេញសង្គមខ្មែរ​តែម្តងទៅ។ ពាក្យ «បែកស្លុយ» នេះដែរ ត្រូវបានគេប្រើប្រាស់​ក្នុងន័យហៅទៅលើក្រុមក្មេងស្ទាវណាដែលតែងតែចូលចិត្ត ដើរលេងច្រើន គេចរៀនមិនចូលសាលា ចូលឌីស្កូក្លឹប ដើរដាច់យប់ មិនចូលផ្ទះ ប្រើប្រាស់ថ្នាំញៀន ទំនើង ផឹកស្រា ពពាក់ពពូនស្រីប្រុស គ្មានសីលធម៌ ...ល...។
មានមតិមហាជន​មួយចំនួនធំ​បាននិយាយថា ពួកក្រុមក្មេងទំនើង ឬក្រុមក្មេងបែកស្លុយ​ទាំងអស់នេះហើយ ដែលគឺជាមេរោគមួយ​កំពុងបំពុលសង្គមខ្មែរ​យើងសព្វថ្ងៃ។ តើការនិយាយបែបនេះ ត្រឹមត្រូវដែរឬទេ? ឥលូវនេះ​យើងធ្វើការវិភាគ និងពិចារណាទាំងអស់គ្នា។
ទី១. តើករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភាគច្រើនកើតចេញ​ពីក្រុមមនុស្សប្រភេទណា? បើយោងតាមការចុះផ្សាយ​របស់កាសែតនានា និងរបាយការណ៍​របស់សមត្ថកិច្ច គឺភាគច្រើន​កើតចេញពី​ពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ។

ទី២. តើករណីចាប់រំលោភផ្លូវភេទ និងលួងលោមរួមភេទ​ជាមួយក្មេង​មិនទាន់គ្រប់អាយុ តែងតែបង្កឡើង​ដោយបុគ្គលប្រភេទណាខ្លះ? បើយោងតាមការចុះផ្សាយ​របស់កាសែតនានា និងរបាយការណ៍​របស់សមត្ថកិច្ច គឺភាគច្រើន​កើតចេញពី​ពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ ព្រោះក្រោយពេលដែល​ពួកគេសេពគ្រឿងញៀនរួច ពួកគេតែងតែ​មានអារម្មណ៍​ចំណង់ផ្លូវភេទខ្លាំង។ ជាពិសេសនៅពេលដែល​ពួកគេប្រុសស្រី​សេពគ្រឿងញៀន​នៅក្នុងផ្ទះសំណាក់​រួមគ្នា ពួកគេអាចនឹងប្រព្រឹត្ត​រឿងអសិលធម៌​ជាច្រើនរូបភាព។

ទី៣. តើករណីចោរកម្ម លួច ឆក់ ប្លន់ តែងតែប្រព្រឹត្ត​​ដោយបុគ្គលប្រភេទណាខ្លះ? បើយោងតាមការចុះផ្សាយ​របស់កាសែតនានា និងរបាយការណ៍​របស់សមត្ថកិច្ច គឺភាគច្រើន​កើតចេញពី​ពួកក្រុមក្មេងទំនើង (បែកស្លុយ) ច្រើនជាងគេ ព្រោះពួកគេហ៊ាន​ប្រព្រឹត្តរឿងគ្រប់បែបយ៉ាង​ទាំងអស់ នៅពេលដែល​ពួកគេគ្មានលុយទិញ​គ្រឿងញៀន​ដើម្បីប្រើប្រាស់។ ម៉្យាងទៀត​យើងអាចសង្កេត​មើលតាមការ​តុបតែងខ្លួន របស់ជនសង្ស័យនានា​ដែលប៉ូលិស​បានចាប់ខ្លួន ថាតើពួកគេ​តែងតែចូលចិត្ត​ស្លៀកពាក់បែបណា?
ទី៤. នៅពេលដែលមាន​កម្មវិធីបុណ្យផ្សេងៗ គេតែងតែឃើញ​ក្រុមក្មេងទំនើង (បែកស្លុយ) ដេញវាយ គាប់ចាក់គ្នា​ពាសវាលពាសកាល ហាក់បីដូចជា​គ្មានកោតខ្លាចនណាឡើយ។
ទី៥. បើយើងនិយាយពី​ក្មេងស្រីៗវិញ នៅពេលដែល​ពួកគាត់សេពគប់​មិត្តភក្តិ​ជាមួយក្រុមក្មេងបែកស្លុយ ពួកគាត់​ងាយនឹងទទួល​ការអូសទាញ​ខ្លាំងណាស់។ ពួកគាត់អាចប្រឈមនឹង​បញ្ហាអស់ព្រហ្មចារី លែងស្តាប់ដំបូន្មានឪពុកម្តាយ លែងខិតខំរៀន ប្រើប្រាស់គ្រឿងញៀន ខូចអនាគត…។ មិនត្រឹមតែប៉ុណ្ណោះ វាក៍ជាផ្នែកមួយ​ធ្វើអោយសីលធម៌​សង្គមខ្មែរ​ធ្លាក់ចុះផងដែរ។
មិនមែនមានតែ៥ចំណុច​ខាងលើនេះឡើយ គឺនៅមានច្រើន​ចំណុចទៀត​ដែលយើង​ពុំបានលើកយក​មកនិយាយ។ ឥលូវនេះ​ក្រោយពីយើង​លើកយកចំណុច​មួយចំនួន​មកធ្វើការវិភាគ និងពិចារណាហើយ តើអ្នកយល់ដូចម្តេចដែរ​ចំពោះក្រុមក្មេង​«បែកស្លុយ»? តើពួកគេ​គឺជាមេរោគ​បំពុលសង្គមខ្មែរយើង ដូចដែលមហាជន​មួយចំនួន​បាននិយាយដែរឬទេ? ហើយ​តើអ្នកចូលចិត្ត​ការតុបតែងខ្លួន​បែប«បែកស្លុយ» និងចូលចិត្តក្មេង​«បែកស្លុយ»ដែរឬទេ?

សម្រួលកែសម្រួលដោយ ពិភពចែករំលែក - ប្រភពខ្លឹមសារដើម Khmershow

ទស្សនារូបភាពខាងក្រោម :


 


តោះ..! សូមបញ្ចេញមតិ​ម្នាក់បន្តិចៗ​ទាំងអស់គ្នា។

សូម​មនុស្ស​គ្រប់​រូប កុំ​រវល់តែយក​កញ្ចក់​ឆ្លុះ​អ្នក​ដទៃ សូម​យកទៅឆ្លុះ​ខ្លួនឯង​ផង!


រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ថា​នឹង​បញ្ជា​ឲ្យ​អធិការ​ខណ្ឌ​ទាំង​១២ ចាត់វិធានការ​លើ​ក្រុម​ស៊ី​វិល ដែល​បង្ក​ភាពរ​ញែ​រ​ញ៉ៃ និង​ជ្រៀតជ្រែក​កិច្ចការ​សមត្ថកិច្ច លើ​ការ​សម្រួល​ចរាចរណ៍​លើ​ដងផ្លូវ​សាធារណៈ រំលោភ​លើ​តួនាទី​ភារកិច្ច នគរបាល​ចរាចរណ៍ របស់​ក្រុមការងារ K01 ។

ប្រិ​យ​មិត្ត​ជា​អាន​ព័ត៌មាន​លើ​គេហទំព័រ ​«​អង្រុត​» បាន​ផ្ញើ​លិខិត​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច សុំ​អោយ​ជួយ​ចុះ​ផ្សាយ​ថា សម្ដី​របស់​លោក ជួន សុវណ្ណ ស្មើនឹង​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ធ្វើអំពើ​ល្អ​ក្នុង​កិច្ចការ​សង្គម​អ​ញ្ចឹ​ង​… ប្រជាពលរដ្ឋ​គ្រប់​រូប​, ក្រុម​ស៊ី​វិល​ណាមួយ​ក៏​ដោយ​, ក្រុម K01 ក៏​ដោយ គឺ​មាន​សិទ្ធិ​ចូលរួម​អនុវត្ត​ច្បាប់ គោរព​ច្បាប់ និង​ជួយ​កិច្ចការ​មនុស្សធម៌​ក្នុង​សង្គម ដោយ​មាន​កិច្ចសហការ​ជាមួយ​ស្ថ​ប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​, ប៉ុន្តែ​បើសិនជា​ស្ថាប័ន​សមត្ថកិច្ច គេចវេះ​មិន​ចូលរួម​ជាមួយ​ពួក​គាត់​ផង និង​ព្យាយាម​បញ្ឈប់​គាត់ គឺជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​ណាស់ ហើយ​វា​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត បាត់បង់​ជំនឿ បាក់ទឹកចិត្ត លែង​ហ៊ាន​ចូលរួម​ធ្វើ​កិច្ចការ​ល្អ​ក្នុង​សង្គម (​កិច្ចការ​មនុស្សធម៌​) តទៅ​ទៀត ។

កិច្ចការ​របស់​ក្រុម K01 យ៉ាង​ហោច​ណាស់ ក៏​វា​គ្រាន់បើ​ជាង​អ្នកដឹង​ខុស​ហើយ នៅ​តែ​ជិះ​បញ្ច្រាស​ដែរ (​អ្នក​ជិះ​បញ្ច្រាស​មិន​ហាម? បែរជា​ទៅ​ហាម​អ្នក​ដែល​ទៅ​ឃាត់​អ្នក​ជិះ​បញ្ច្រាស​…​? K01 មាន​ទៅ​ផាកពិន័យ​អី ឯណា គ្រាន់តែ​ឱ្យ​អ្នក​ជិះ​បញ្ច្រាស​ទាំងនោះ ត្រឡប់​ក្រោយ​តើ​) ។ តាម​ការ​យល់​ឃើញ​របស់ខ្ញុំ សមត្ថកិច្ច មិន​គួរ​ទៅ​ឃ្លាំមើល​កំហុស​គាត់​នោះ​ទេ (​ចាំ​មើលបំណាំ ឈ្នានីស​) គឺ​បើ​ឃើញ​ពួក​គាត់ (K01) ធ្វើ​ការងារ​នេះ​ហើយ (​ហាមឃាត់​អ្នក​ជិះ​បញ្ច្រាស​) គួរ​ណាស់​តែ​សមត្ថកិច្ច​ចូលរួម​សហការ​ជាមួយ​ពួក​គាត់ ជួយ​តម្រែតម្រង់​កិច្ចការ​របស់​ពួក​គាត់​, បើ​ពួក​គាត់​ខ្វះ​លក្ខណៈ​សម្បទា យើង​ជា​សមត្ថកិច្ច​បំពេញ​ឱ្យ​គាត់​ទៅ​, ពួក​គាត់​ខុស​អី ជួយ​កែ​លម្អ​គាត់​ទៅ​, បើ​ថា ឃើញ K01 ប្រើ​សម្ដី​ធ្លោ​ស សម្ដី​រាង​ឈ្លើ ! គឺ​ក៏​មក​ពី​អ្នក​ជិះ​បញ្ច្រាស​ទាំងនោះ​ដែរ ដែល​ហាម​មិន​ស្ដាប់​, ចំណែក​យើង​ជា​សមត្ថកិច្ច​ដែល​ឃើញ​បែប​នេះ ចូល​សហការ​ជាមួយ​គ្នា​ទៅ វា​មាន​ទៅ​ទាស់​ខុស​អី? ហើយ​យើង​អប់រំ K01 ទៅ ឱ្យ​កែប្រែ​នូវ​ចំណុច​ខ្វះខាត​ទៅ​… គឺ​សង្គម​នឹង​រឹតតែ​ល្អ​ទៅ​ៗ​ណាស់​ទៅ​ហើយ ។

 ចំណែក​វិញ ក្រុម K01 វិញ​, ខ្ញុំ​សូម​ឱ្យ​ក្រុម K01 កែប្រែ​នូវ​ពាក្យ​សម្ដី​ចេញ ត្រូវ​និយាយ​ពីរោះពិសា​… បើ​និយាយ​ពីរោះពិសា​ហើយ អ្នក​ជិះ​បញ្ច្រាស​ទាំងនោះ មិន​គោរព​ច្បាប់ នៅ​តែ​ជិះ​បញ្ច្រាស​ទៀត​… គឺ​យើង​ទាំងអស់​គ្នា​ក្នុង​សង្គម​មើលទៅ ថា​វា​ជា​កំហុស​អ្នក​ហើយ ។

សូម​បញ្ជាក់​ថា នេះ​គឺជា​ទស្សនៈ​របស់​ប្រជាពលរដ្ឋ​ម្នាក់ ​តែ​ប៉ុណ្ណោះ អង្រុត​ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ឡើយ ។ ចំពោះ​មតិ​របស់​អស់លោក​អ្នក​វិញ តើ​យល់​ឃើញ​ណា​ដែរ ? អរគុណ​ទុកជា​មុ​​ន នូវ​ការ Comment ប្រាប់ ។

សូម​រំលឹក​ឡើង​វិញ​ថា បើ​យោង​តាម​ប្រភព​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានអោយ​ដឹង​ថា បើ​យោង​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្មាន​ជន​ស៊ី​វិល​ណា​ម្នាក់​អាច​ធ្វើការ​របស់​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ ទាំង​ផ្លូវច្បាប់ និង​ចិត្តសាស្ត្រ ។

ដូច្នេះ​សកម្មភាព​របស់​ក្រុម KO1 ដែល​ជា​ជន​ស៊ី​វិល​ធម្មតា មិន​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​ផ្នែក​ចរាចរណ៍​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ហាមឃាត់ ឬ​រារាំង​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត​ឡើយ ។ ទ​ង្វើ​ដែល​ធ្វើ​ខុស​គោល​ការ​ច្បាប់​របស់​ក្រុម KO1 អាច​មានទោស ប្រសិនបើ​យក​ច្បាប់​មក​អនុវត្ត ។ ចំណែក​ទ​ង្វើ​រំលោភ​បំពាន​សិទ្ធិ​មន្ត្រី​សាធារណៈ​ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដូច​រៀបរាប់​ខាងលើ KO1 មិន​អាច​រួចខ្លួន​ឡើយ​ពី​ការ​ជាប់​ពន្ធនាគារ​ឡើយ ព្រោះ​អំពើ​របស់​ពួក​គេ នាំ​ឲ្យ​ខូច​ផលប្រយោជន៍​ច្បាប់ និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ព្រោះ​វា​នាំ​អ្នក​ដទៃ​ទៀត​យល់​ដោយ​ភាន់ច្រឡំ​ថា រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មូល​ដ្ខា​ន ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ និង​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម ។

ប្រភព​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ថា មាត្រា​៦១០​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា បទ​ធ្វើ​សកម្ម​ញ​ភាព​បង្កើត​ឲ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំពេញ មុខងារសាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​សែន​រៀល ទៅ​ពីរ​លាន​រៀល បុគ្គល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​លក្ខខណ្ឌ ដែល​អាច​នា​ឲ្យ​សាធារណៈជន​យល់​ច្រឡំ​ថា​ជា​ការ​បំពេញ​មុខងារសាធារណៈ ។

K01 ដែល​មានឈ្មោះ ឃឿ​ន តុលា ជា​ម្ចាស់​ផេ​ក Facebook Satawatch FC 20 ដែល​គេ​ស្គាល់​ថា ជា​និពន្ធ​នាយក អង្គភាព​សា​ព័ត៌មាន​កម្លាំង​មនុស្សធម៌ ដែល​តែងតែ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សណ្តាប់​ចរាចរណ៍​គ្រប់​ទីកន្លែង ជា​ពិសេស ពួក​គេ​ព្រួត​គ្នា​ចាប់​ម៉ូតូ ឬ​រថយន្ត​ណា ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស ហើយ​ឡាយ វី​ដេ​អូ លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ៕




ប្រភពពី : អង្រុតព័ត៏មាន

លោក​ជួន សុវណ្ណ ស្នងការនគរបាលរាជធានីបញ្ជា​កម្លាំង​​នគរបាលទាំង​​១២​ខណ្ឌ ឲ្យ​ត្រួតពិនិត្យ​សកម្មភាព​K01 បើ​នៅ​តែ​បង្ក​ភាព​រញ៉េរញ៉ៃ អនាធិបតេយ្យ និង​មិន​....



រាជធានីភ្នំពេញ ៖ លោក ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​ឲ្យ​ដឹង​ថា លោក​នឹង​បញ្ជា​ឲ្យ​គ្រប់​បណ្តា​ខណ្ឌ​ទាំង​១២ ត្រូវត្រួតពិនិត្យ​ចំពោះ​ទ​ង្វើ​របស់​ក្រុមការងារ K01 បើ​នៅ​តែ​បង្ក​ភាព​រញ៉េរញ៉ៃ អនាធិបតេយ្យ និង​មិន​ព្រម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច ។

បើយោងតាមប្រភព​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានអោយដឹងថា បើ​យោង​តាម​
ច្បាប់​ចរាចរណ៍​ផ្លូវគោក គ្មាន​ជន​ស៊ី​វិល​ណា​ម្នាក់​អាច​ធ្វើការ​របស់​មន្ត្រី​នគរបាល ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ត្រឹមត្រូវ ទាំង​ផ្លូវច្បាប់ និង​ចិត្តសាស្ត្រ​ ។ ដូច្នេះ​សកម្មភាព​របស់​ក្រុម KO1 ដែល​ជា​ជន​ស៊ី​វិល​ធម្មតា មិន​មាន​សិទ្ធិ​ធ្វើ​កិច្ចការ​ផ្នែក​ចរាចរណ៍​ឡើយ ហើយ​ក៏​គ្មាន​សិទ្ធិ​ហាមឃាត់ ឬ​រារាំង​អ្នក​ធ្វើ​ដំណើរ​ដទៃ​ទៀត​ឡើយ​ ។

ទ​ង្វើ​ដែល​ធ្វើ​ខុស​គោល​ការ​ច្បាប់​របស់​ក្រុម​ KO1 អាច​មានទោស ប្រសិនបើ​យក​ច្បាប់​មក​អនុវត្ត ។ ចំណែក​ទ​ង្វើ​រំលោភ​បំពាន​សិទ្ធិ​មន្ត្រី​សាធារណៈ​ដូច​មាន​ចែង​ក្នុង​ក្រមព្រហ្មទណ្ឌ ដូច​រៀបរាប់​ខាងលើ KO1 មិន​អាច​រួចខ្លួន​ឡើយ​ពី​ការ​ជាប់​ពន្ធនាគារ​ឡើយ ព្រោះ​អំពើ​របស់​ពួក​គេ នាំ​ឲ្យ​ខូច​ផលប្រយោជន៍​ច្បាប់ និង​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម ព្រោះ​វា​នាំ​អ្នក​ដទៃ​ទៀត​យល់​ដោយ​ភាន់ច្រឡំ​ថា រដ្ឋាភិបាល ក៏​ដូច​ជា​អាជ្ញាធរ​មូល​ដ្ខា​ន ខ្វះ​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ និង​គ្រប់គ្រង​សណ្ដាប់ធ្នាប់​ក្នុង​សង្គម​ ។

ប្រភព​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បញ្ជា​ក់​ថា ​មាត្រា​៦១០​នៃ​ក្រមព្រហ្មទណ្ឌ​បាន​ចែង​ថា ​បទ​ធ្វើ​សកម្ម​ញ​ភាព​បង្កើត​ឲ្យ​មានការ​យល់​ច្រឡំ​ជាមួយ​ការ​បំពេញ មុខងារសាធារណៈ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​មួយ​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​មួយ​សែន​រៀល ទៅ​ពីរ​លាន​រៀល បុគ្គល​ដែល​ធ្វើ​សកម្មភាព​នៅ​ក្នុង​លក្ខខណ្ឌ ដែល​អាច​នា​ឲ្យ​សាធារណៈជន​យល់​ច្រឡំ​ថា​ជា​ការ​បំពេញ​មុខងារសាធារណៈ​ ។

K01 ដែល​មានឈ្មោះ ឃឿ​ន តុលា ជា​ម្ចាស់​ Page Facebook Satawatch FC 20 ដែល​គេ​ស្គាល់​ថា ជា​និពន្ធ​នាយក អង្គភាព​សា​ព័ត៌មាន​កម្លាំង​មនុស្សធម៌ ដែល​តែងតែ​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សណ្តាប់​ចរាចរណ៍​គ្រប់​ទីកន្លែង ជា​ពិសេស ពួក​គេ​ព្រួត​គ្នា​ចាប់​ម៉ូតូ ឬ​រថយន្ត​ណា ធ្វើ​ចរាចរណ៍​បញ្ច្រាសទិស ហើយ​ឡាយ វី​ដេ​អូ លើ​បណ្តាញទំនាក់ទំនង​សង្គម​ហ្វេសប៊ុក ៕





ជនសង្ស័យ៤នាក់ក្នុងចំនោមគ្នា៥នាក់ ត្រូវបានកម្លាំងល្បាតនៃស្នងការនគរបាលខេត្តកណ្ដាល និងកម្លាំងប៉ុស្ត៍សង្កាត់់តាខ្មៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើការឆែកឆេរ ឃើញមានគឿងញៀន១កញ្ចប់ និងជំពាមកៅស៊ូចំនួន​ ០២ដើម​ (មានវិដេអូ)


ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ក្រុងតាខ្មៅ : កាលពីវេលាម៉ោង​០១:​២០នាទីរំលងអាធ្រាត្រ ថ្ងៃទី២២.០៦.២០១៧​ នៅចំណុចផ្លូវលេខ២១០ ស្ថិតក្នុងភូមិព្រែកសំរោង​ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៥នាក់៖
  1. -ឈ្មោះ​ រុន​ ចំរើន​ ភេទ​ ប្រុស​ អាយុ​ ៣២ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅភូមិ​ ព្រែជើងព្រៃ​ ១​ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរលាងម៉ូតូ (ឃាត់ខ្លួន)
  2. ឈ្មោះ​ ផុន​ វិុត​ ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ មានទីលំនៅភូមិជើងព្រៃ​ ២​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរកម្មកររោងចក្រ (ឃាត់ខ្លួន)
  3. ឈ្មោះ​ ឈិន​ ប៉ាវ​ ភេទ​ ប្រុស​ អាយុ​ ២១​ ឆ្នាំ​ មានទីលំនៅភូមិ​ ជើងព្រៃ​ ១​ ឃុំអំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរ​ កម្មករសំណង់ (ឃាត់ខ្លួន)
  4. ​ឈ្មោះ​ រដ្ឋ​ ធានី​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំមានទីលំនៅ​ ភូមិជើងព្រៃ​១​ ឃុំអំពៅ​ព្រៃ​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ មុខរបរនៅផ្ទះ​ (ឃាត់ខ្លួន)
  5. ៥-ឈ្មោះ​ ទីន​ ភេទ​ប្រុស​ អាយុ​ ១៧ឆ្នាំ​ មានទីលំនៅភូមិតាដោល​ ឃុំអំពៅព្រៃ​ ស្រុកកណ្តាលស្ទឹង​ខេត្ត​កណ្តាល​ មុខរបរមិនពិតប្រាកដ​ (គេចខ្លួន) ។ 
វត្ថុតាងចាប់យករួមមាន ៖ ម្សៅក្រាមសថ្លសង្ស័យសារធាតុញៀន (ម៉ាទឹកកក) ០១កញ្ចប់តូច, ម៉ូតូ​ ០១​ គ្រឿងម៉ាក​ MIO​ ពណ៌ក្រហម​ ពាក់ផ្លាកលេខ​ 1F-1617 ជំពាមកៅស៊ូ​ចំនួន​ ០២​ដើម, លុយរៀលចំនួន​ ១៧០០​ រៀល (មួយពាន់ប្រាំពីររយរៀលគត់), កាបូបស្ពៀយចំហៀងចំនួន​ ០១​ ពណ៌ខ្មៅ និងទូរសព្ទ័ដៃចំនួន​ ០១​ គ្រឿង​ ម៉ាកអិន​ ចុចពិលពណ៍ខៀវ ។

សភាពនៃរឿងហេតុ ៖នៅពេលវេលាកើតហេតុដូចខាងលើកម្លាំងល្បាតនៃស្នងការនគរបាលខេត្តកណ្តាល និងកម្លាំងប៉ុស្តិ៍បានល្បាតមកដល់ចំណុចកើតហេតុខាងលើក៏បានជួបជាមួយជនសង្ស័យកំពុងតែជិះម៉ូតូដោយមានការសង្ស័យកម្លាំងយើងក៏បានធ្វើការឃាត់ធ្វើការឆែកឆេរ​ រកឃើញ​ ថ្នាំញៀនចំនួន​ ០១​ កញ្ចប់តូច​ និងជំពាមកៅស៊ូចំនួន​ ០២ដើម​ បន្ទាប់មកកម្លាំងប៉ុស្តិ៍ក៏បានរាយការណ៍មកកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចុះទៅសហការហើយក៏បាននាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដើម្បីធ្វើការសាកសួរ​ និងកសាងសំណុំរឿងតាមនីតិវិធី ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រុន​ ចំរើនបានឆ្លើយសារភាពថា៖ ថ្នាំញៀនខាងលើពិតជារបស់ខ្លួនមែនដោយខ្លួនបានទិញពីមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ​នៅចំណុចវាលខ្សាច់​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ ដើម្បីយកមកប្រើប្រាស់​ បន្ទាប់ពីទិញថ្នាំបានហើយខ្លួនក៏បានជិះម៉ូតូត្រលប់មកផ្ទះវិញ​ ពេលដែលមកដល់ចំណុចខាងក្រោយវត្តព្រែកសំរោងម៉ូតូរបស់ខ្លួនបានបែកកង់ខាងក្រោយ​ ហើយខ្លួនក៏បានតេទូរសព្ទ័ទៅរកប្អូនប្រុសឈ្មោះ​ រដ្ឋ​ ធានី​ឲ្យជួយទិញពោះវៀនម៉ូតូ​ ដើម្បីយកមកប្តូរពេលដែលពួកគេមកដល់ក៏កម្លាំងសមត្ថកិច្ចឃាត់ពួកខ្លួនឆែរឆេរតែម្តងទៅ ​។​

ពេលដែលឆែកឆេរឃើញថ្នាំញៀន​ មិត្តភក្រ្ត័ប្អូនរបស់ខ្លួន​ ឈ្មោះ​ ទី​ បានជិះម៉ូតូរត់គេងខ្លួនតែម្តង ។ កន្លងមកពួកគេទាំង​ បួន​ នាក់ធ្លាប់ប្រើប្រាស់ថ្នាំញៀនមានរយៈពេលយូរឆ្នាំមកហើយ​ដោយថ្នាំញៀននេះ គឺទិញពីវាលខ្សាច់រហូត​។ក្រៅពីប្រើប្រាស់ថ្នាំញៀនក្នុងចំណោម ជនសង្ស័យទាំងបួននាក់​ គឺមានជនសង្ស័យម្នាក់ឈ្មោះ​ រុន​ ចំរើន​ ធ្លាប់ជាប់ពន្ធនាគារ​ រយះពេល​ ៧​ ឆ្នាំ​ ៦​ ខែ​ ពីបទ​ប្លន់ម៉ូតូ​ ដែលប្រព្រឹត្តនៅស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល​ ចំណែកជនសង្ស័យ​ បី​ នាក់ទៀតមិនធ្លាប់បានប្រព្រឹត្តបទល្មើស​ លួច​ ឆក់​ ប្លន់​ និង​ ហឹង្សារអ្វីឡើយ។បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។



ប្រភពពី : Eav Chamroeun ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល 

ក្មេងប្រុសដែលជិះកង់ចេញពីផ្ទះនៅខេត្តកណ្ដាលមកដល់ម្ដុំវត្តចាក់អង្រែក្រោម ត្រូវបានក្រុមការងារABC ជូនទៅដល់ផ្ទះហើយដែលនៅក្នុងម្ដុំវត្តក្របៅ

ក្មេងប្រុស ឈ្មោះតុលា ជិះកង់ពីផ្ទះនៅខេត្តកណ្ដាល រហូតដល់ម្ដុំវត្តចាក់អង្រែក្រោម ផ្លូវជាតិលេខ២ ត្រូវបានបងប្រុសជាអ្នករត់រ៉ឺម៉កកង់បីប្រទះឃើញហើយទាក់ទងមកវិទ្យុABC ចេញទៅយក កាលពីវេលាម៉ោងជាង០៨ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧នេះ ខណះនេះត្រូវបានក្រុមការងារវិទ្យុABC ជូនទៅដល់ផ្ទះហើយដែលនៅក្នុងម្ដុំវត្តក្របៅ ខេត្តកណ្ដាល។

ទស្សនាវិដេអូខាងក្រោម :