អាសូរណាស់ ពេលដឹងបំណងប្រាថ្នារបស់កូនប្រុសស្រី លោក អ៊ិត សេដ្ឋា ក្នុងឱកាសចុងក្រោយ! (មានវីដេអូ)


ច័ន្ទ ០៥ មិថុនា, ២០១៧ ១៤:០៦
រំលឹកទៅដល់កាលពីពេលដែលលោក អ៊ិត សេដ្ឋា នៅមានជីវិតរស់ ក្នុងកំឡុងខែកុម្ភៈ ចំទិវាបុណ្យនៃក្តីស្រលាញ់១៤កុម្ភៈឆ្នាំ២០១៧នេះ កូនប្រុសស្រីរបស់លោកបានបង្ហាញពីក្តីស្រលាញ់របស់ខ្លួន ចំពោះឪពុកផងដែរ នៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?»
ក្នុងនោះដែរ បំណងប្រាថ្នារបស់កូនស្រីពៅ លោក អ៊ិត សេដ្ឋា គឺចង់ឱ្យលោកឈប់ផឹកស្រា។ ចំណែកឯបំណងរបស់កូនប្រុសលោក គឺចង់បានភាពកក់ក្តៅ និងចង់ឱ្យលោកផ្តល់ពេលវានៅជាមួយកូនៗឱ្យបានច្រើន
កូនៗរបស់លោកក៏បានប្រាប់ថា ពួកគេមានក្តីស្រលាញ់ និងធ្លាប់ទទួលបាននូវភាពកក់ក្តៅពីលោក អ៊ិត សេដ្ឋា ខ្លាំងជាងម្តាយទៅទៀត ព្រោះតែលោកជាឪពុកដែលតែងផ្តល់ភាពកក់ក្តៅ ចំពោះកូនគ្រប់រូប។
ប៉ុន្តែពេលនេះអ្វីៗរលាយបាត់ទៅត្រឹមមួយភ្លែត ព្រោះលោក អ៊ិត សេដ្ឋា បានលាចាកលោកបាត់ទៅហើយ កាលពីម្សិលមិញនេះវេលាម៉ោង ២ និង៣០ នាទីរសៀល ដោយសារតែជំងឺ
គួរឱ្យដឹងផងដែរថា គ្រួសារលោក អ៊ិត សេដ្ឋា មានជីវភាពលំបាក ដោយកំពុងរស់នៅក្នុងផ្ទះជួល និងមានម្តាយជរា ព្រមទាំងកូន៣នាក់ គឺស្រី២នាក់ និងប្រុសម្នាក់ ដែលពិការផងដែរ នៅក្នុងបន្ទុក៕
ស្តាប់សម្តីកូនប្រុសស្រី និងការបង្ហាញអារម្មណ៍ពិតរបស់កូន ក៏ដូចជាលោក អ៊ិត សេដ្ឋា ដូចខាងក្រោមនេះនៅក្នុងកម្មវិធី «ពេញចិត្ត ឬអត់?» ពិតជាគួរឱ្យស្រណោះណាស់៖ 
រូបភាព៖ កូនស្រីពៅ លោក អ៊ិត សេដ្ឋា
រូបភាព៖ កូនប្រុសកណ្តាល របស់លោក អ៊ិត សេដ្ឋា
រូបភាព៖ ក្រុមគ្រួសាររបស់លោក អ៊ិត សេដ្ឋា
រូបភាព៖ កាលលោកនៅមានជីវិតរស់
រូបភាព៖ កាលលោកនៅមានជីវិតរស់
រូបភាព៖ ពិធីបុណ្យសព លោក អ៊ិត សេដ្ឋា

ប្រភពពី : Khmerload

កញ្ញា ច្រឹប នាំក្រុមការងារវិទ្យុABC ទៅគោរពវិញ្ញាណក្ខន្ធ សពលោកពូ អ៊ិត សេដ្ឋា ដែលត្រូវបូជានៅម៉ោង៤ល្ងាចនេះ នៅវត្តឧត្តរាវត្តី ខណ្ឌឫស្សីកែវ


រាជធានីភ្នំពេញ : ក្រោយទទួលមរណភាព នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ម្សិលមិញ សពលោក អ៉ិត សេដ្ឋា ពិធីករមានប្រជាប្រិយភាពល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN នឹងត្រូវបូជានៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវត្តឧត្តរាវត្តី ស្ថិតសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។ ដោយនៅវេលាម៉ោងប្រមាណ២រសៀល ក្រុមការងារស្ថានីយ៍វិទ្យុABC ដឹកនាំដោយកញ្ញា កាច្រឹប បានទៅចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកពូ អ៊ិត សេដ្ឋា និងចូលរួមរំលែកទុក្ខផងដែរ។


 


លោក សុវណ្ណ រិទ្ធី បានប្រាប់ថា តាំងពីព្រឹករហូតដល់ពេលនេះ (ម៉ោង១២ថ្ងៃត្រង់) មានបងប្អូនសិល្បករ ប្រជាពលរដ្ឋ និងញាតិមិត្តជិតឆ្ងាយ បានចូលរួមពិធីបុណ្យសពយ៉ាងច្រើនកុះករ។ ហើយលោកក៏បានថ្លែងអំណរគុណជំនួសគ្រួសារសព ចំពោះអ្នកចូលរួមទាំងអស់ផងដែរ។ សូមជម្រាបថា លោក អ៉ិត សេដ្ឋា បានទទួលមរណភាព ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី៤ ខែមិថុនាម្សិលមិញ។

បើទោះបីជាមានការយកចិត្តទុកដាក់ និងទំនុកបម្រុង ជ្រោមជ្រែងយ៉ាងខ្លាំងពី សំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមជាមួយនឹងសប្បុរជនជាច្រើនក្តី ក៏មិនអាចជួយសង្គ្រោះជីវិតរបស់លោក អ៉ិត សេដ្ឋា បានដែរ ដោយសារស្ថានភាពជំងឺ ស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរបំផុត៕

លោក​អ៊ិត សេដ្ឋា បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​​៤៧​ឆ្នាំ ។​ មរណភាព​របស់​លោក​ កាលពី​រសៀល​ថ្ងៃ​ទី០​៤ មិថុនា ២០១៧ ស្ថិតនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី ។

ពេញ​មួយ​ព្រឹក​ថ្ងៃ​៤ មិថុនា មហាជន​ និង​សិល្បករ​ជា​ច្រើន​​បាន​ទៅ​មើល​លោក​អ៊ិត សេដ្ឋា នៅ​មន្ទីរពេទ្យ ។ អ្នកសិល្បៈ​មាន​លោក​សាយ រតនៈ​, លោកតា​វិច​ទ័​រ​,​ នាយ​ពែ​ក​មី​, ​លោក​ហម ឈ​រ៉ា​, អ្នកនាង​ខាត់ សុ​ឃី​ម, ឌួង ហ្សូរីដា និង​ក្រុម​បុគ្គលិក​កម្មវិធី ​«​មន្ត​ស្នេហ៍​សំនៀង​»​ ជាដើម ។

 ចំណែក​លោក​​ ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​បានឱ្យ​ក្រុមការងារ​ទៅ​មន្ទីរពេទ្យ និង​ជួយ​ឧបត្ថម្ភ​ប្រាក់​២០​លាន​រៀល ។ ក្រៅពី​នេះ​មាន​សប្បុ​រស​ជន​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​ដែរ ។ លោក​សាយ រតនៈ ពិធីករ​ក្នុង​កម្មវិធី​«​រាត្រី​កម្សាន្ត​»​ប្រចាំ​ទូរទស្សន៍​ស៊ីធី​អិន ដែល​សិ្ន​ទ្ធ​បំផុត​ជាមួយ​លោក​អ៊ិត សេដ្ឋា ខ្នះខ្នែង​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន​ជាមួយ​សិល្បករ​ដទៃ​ទៀត ។ លោក​រៀបរាប់​ថា លោកអ៊ិត សេដ្ឋា រស់នៅ​ផ្ទះ​ជួល​ប្រមាណ​៥​ ទៅ​៦​ឆ្នាំ​មក​ហើយ ។ លោក​រក​ប្រាក់​បាន​មួយ​ភាគ​ធំ​យក​ទៅ​សង​ធនា​គារ និង​សល់​តិចតួច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

 លោក​មិន​ដែល​ឱ្យ​រឿង​នេះ​ ដឹង​ដល់​អ្នក​ណា​ទេ ។ លោក​នៅ​ធ្វើការ​ក្នុង​ទឹកមុខ​ធម្មតា សូ​ម្បី​តែ​លោក​រតនៈ​ និង​លោកតា​វិច​ទ័​រ ​ធ្លាប់​ទៅ​ញ៉ាំ​បាយ​នៅផ្ទះ​ជួល​នោះ​ ក៏​លោក​សេដ្ឋា​ផ្តាំ​មិន​ឱ្យ​ប្រាប់​គេ​ដឹង​ដែរ ។ លោក​សេដ្ឋា តស៊ូ​បំពេញការងារ​ស្ទើរតែ​គ្មាន​អ្នក​ណា​ដឹង​កម្រិតជីវភាព​លោក​បែប​ណា​ទេ ។ លោក​អ៊ិត សេដ្ឋា មានកូន​បី​នាក់​ប្រុស​មួយ ស្រី​ពីរ ក្នុង​នោះ​កូនស្រី​ច្បង​អាយុ​១៨ ឯ​កូនប្រុស​ទី​២​ពិការ ។ លោកអ៊ិត សេដ្ឋា បាន​បែកបាក់​ភរិយា​ជា​យូរ​មក​ហើយ ។

ដោយ​សារ​តែ​ជីវភាព​ដុនដាប​លោក​ជួល​ផ្ទះល្វែង​ស្នាក់​នៅ​បាន​មួយ​រយៈ ប៉ុន្ដែ​ដោយ​ជាប់បំណុល​ធនាគារ​ច្រើន​ពេក លោក​ក៏​ប្តូរ​ទៅ​នៅ​បន្ទប់​ជួល​តូច​មួយ​រហូត​មក​ទល់​ពេល​នេះ​ដើម្បី​សន្សំ​លុយ​ដោះបំណុលធនាគារ​រាល់​ខែ ។ លោក​អុ​ិ​ត សេដ្ឋា ស្ពឹក​ជើង​ដើរ​មិន​រួច និង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។

គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​សេដ្ឋា​ធ្លាក់​ចុះ​ឈាម​រហូត​ដល់​៧ ធ្វើ​ឱ្យ​លោក​ហេវ​ហត់​អស់កម្លាំង​ខ្លាំង ។ អតីត​ភរិយា​របស់​លោក​អ៊ិត សេដ្ឋា អះអាង​ប្រាប់​កោះសន្តិភាព ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ២០១៧​ថា ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​មក ស្វាមី​របស់​អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ ដោយ​មិន​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទី​ពេទ្យ​ទេ ។ បន្ទាប់​ពី​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ លោក​អុ​ិ​ត សេដ្ឋា មិន​មាន​អ្វី​ប៉ះពាល់​ទៅ​ដល់​បេះដូង ថ្លើម ឡើយ ប៉ុន្តែ​បាន​ស្តែង​ឱ្យ​ដឹង​ពី​ការ​កើត​មាន​ជំងឺ​គ្រុនពោះវៀន​ទៅ​វិញ ។ លោក​អុ​ិ​ត សេដ្ឋា អាច​នៅ​បន្ត​ការ​ហូប​អ្វី​បានជា​ធម្មតា ប៉ុន្តែ​ឈាម​នៅ​តែ​មិន​ស្រក និង​ឡើង​អ្វី​ឡើយ ខណៈ​ពេល​ដែល​ជើង​មួយ​ចំហៀង​របស់​លោក​នៅ​តែ​បន្ត​ហើម ។

បើ​តាម​អ្នកស្រី​ជា​អតីត​ភរិយា​ថា រយៈពេល​ពេញ​មួយ​ថ្ងៃ លោក​អុ​ិ​ត សេដ្ឋា កើត​មាន​អាការ​គ្រុន​រងា​ក្តៅ និង​បន្ត​ហើមជើង​ដដែល ទើប​ក្រុម​គ្រួសារ និង​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ឱ្យ​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។

 អតីត​ភរិយា​របស់​លោក​អ៊ិត សេដ្ឋា បញ្ជាក់​ថា កន្លង​មក​ស្វាមី​របស់​អ្នកស្រី​មាន​ជំងឺ ផ្សេង​ៗ ប៉ុន្តែ​មិនសូវ​ជា​ធ្វើទុក្ខ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​លោក​នៅ​តែ​បន្តការងារ​ជា​ធម្មតា​។ ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត ដូច្នេះ​លោក​ឈរ​ច្រើន​ជាង​អង្គុយ ទើប​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​ឡើង ។ អាការ​ជំងឺ​របស់​លោក​អុ​ិ​ត សេដ្ឋា ដែល​កើតឡើង​នេះ គឺ​មួយ​ផ្នែក​ក៏​ដោយ​សារ​តែ​លោក​ពិសា​ស្រា និង​បារី​ច្រើន ទើប​បណ្តាល​ឱ្យ​លោក​ប្រែប្រួល​ទៅ​ជា​ស្គម និង​ខ្មៅ​ជាង​មុន ។

ចឹងតើ បានជា ខាល​ ថោះ មមែ វក និង កុរ រាសីលាភឡើងខ្ពស់ជាងគេក្នុងខែមិថុនានេះ!

ជោគរាសី និងលាភសំណាងរបស់មនុស្សគ្រប់រូប តែងឡើងចុះមិននឹងនរ គឺវាអាស្រ័យលើពេលវេលា ថ្ងៃខែនិងឆ្នាំ ជាអ្នកកំណត់! ឆ្នាំខ្លះរាសីឡើងខ្ពស់ត្រដែត ឯឆ្នាំទៀត រាសីក៏ស្រុតចុះ រួមទាំងលាភសំណាងផងដែរ… អាស្រ័យហេតុនេះ ដោយយោងតាមហោរាសាស្រ្ត សុរិយាគតិ ក៏ដូចជាហោរាសាស្រ្តចក្រវាលឡ៏ចិន ដែលបានផ្សាយមុននេះបន្តិចថា មានឆ្នាំចំនួន ៥ គឺ ខាល​ ថោះ មមែ វក និង កុរ រាសីលាភឡើងខ្ពស់ជាងគេ ពោលគឺក្នុងខែមិថុនានេះតែម្តង!  ដែលតម្រូវឲ្យលោកអ្នក ស៊ែរ(បួងសួង) ដើម្បីទទួលនូវលាភសំណាងទាំងនោះ។




ជាមួយគ្នានេះដែរ គេហទំព័រអង្គរស៊ែរ ដត់អាស៊ី ក៏សូមបួងសួង (Share) ដល់គ្រប់វត្ថុសក្តិសិទ្ធ ផងទាំងពួង នៅក្នុងលោក សូមឲ្យអស់លោកអ្នក ជួបតែលាភសំណាង ទ្រព្យធន យសសក្តិ និងពោរពេញទៅដោយសុភមង្គលជារៀងរហូត។

ខាងក្រោមនេះ គឺជាមូលហេតុខ្លះៗ ដែលនាំឲ្យឆ្នាំ ទាំង ៥ នេះ​ មានរាសីខ្ពស់ត្រដែត ជាងឆ្នាំដ៏ទៃទៀត :

ឆ្នាំខាល (ខ្លាមាស សេដ្ឋីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)

  • មាន​វិញ្ញាណ​ទី​ប្រាំមួយ​, មេ​តា្ត ករុណា​, ពូកែ​ខាង​សិល្បៈ និង​តន្ត្រី​, ទន់ភ្លន់ និង​ឈ្លាសវៃ
  • បុគ្គល​នេះ​មានការ​តស៊ូ អំណត់ និង ពុះពារ​គ្រប់​ឧបសគ្គ​មិនដែល​ចុះ​ញ៉ម​នោះឡើយ
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងលឿង
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ខាល រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕


    ឆ្នាំថោះ (ទន្សាយមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • បោះជំហាន​ទៅមុខ​ជានិច្ច​, ធ្វើ​អ្វី​មុនគេ​រហូត​, មានចិត្ត​សប្បុរសធម៌​, និង​ឯករាជ្យ​
  • មានចិត្ត​ទូលាយ ពូកែ​ខាង​ទំនាក់ទំនង រួសរាយ និង​ចេះ​ប្រឈម​រាល់​បញ្ហា​ទាំងពួង​មិន​រួញរា​
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ៨យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ស និងផ្កាឈូក
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ ថោះ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​៕
ឆ្នាំមមែ (ពពែមាស មន្រ្តីចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)

  • មានការ​ទទួលខុសត្រូវ​, អ្នកគ្រប់គ្រង​ដ៏​ពូកែ​, មាន​វិន័យ​, ចេះ​គ្រប់គ្រង​ខ្លួនឯង
  • មនុស្ស​ស្មោះស្ម័គ្រ​, ស្មោះត្រង់ និង​ចិត្តល្អ
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៦ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ប្រផេះ និងបៃតង
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ មមែ រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ ៕
ឆ្នាំវក (ស្វាមាស ឧកញ៉ាចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)


  • ចូលចិត្ត​អនុវត្តន៍​ជាក់ស្តែង​ជាង​ទ្រឹស្តី​, ស្មោះត្រង់​, ប្រឹងប្រែង​ធ្វើការ​, ពូកែ​វិភាគ​, និង​ចិត្តល្អ
  • ពូកែ​វិភាគ​គ្រប់​ជ្រុងជ្រោយ និង ជា​មនុស្ស​ប៉ិនប្រសប់​ក្នុង​ការងារ​ណាស់
  • ម៉ោងនៃលាភសំណាង (8ព្រឹក ដល់ ៥ល្ងាច)
  • ពណ៏នៃលាភសំណាង : ពណ៏ខ្មៅ និងស្វាយ
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ វក ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

ឆ្នាំកុរ (ជ្រូកមាស ឧបរាជចឹញ្ចឹម មានលាភមានជ័យ រាសីខ្ពស់ត្រដែត)
  • ស្ទុះស្ទា​ចង់ដឹង ចង់ឃើញ​, មាន​សមត្ថភាព​ក្នុងការ​ចែករំលែក​គំនិត​យោបល់​, ពូកែ​សម្រប​ខ្លួន​, ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ចិត្តល្អ
  • ចាត់ទុក​គ្រួសារ​ជា​រឿង​សំខាន់​ជាងគេ ឲ្យ​តែ​គ្រួសារ​ជួប​បញ្ហា បុគ្គល​នេះ​តែង​ចេញមុខ​ជួយ​ដោះស្រាយ​ជានិច្ច ពោលគឺ​គេ​មិនដែល​ធ្វើ​ឲ្យ​គ្រួសារ​មានរឿង​រ៉ាវ​នោះឡើយ ។​
  • ម៉ោងនៃលាភសំណាង (៣រសៀល ដល់ ៩យប់)
  • ពណ៏នៃលាភសំណាង : ពណ៏ទឹកក្រូច និងឈាមជ្រូក
  • ខែមិថុនានេះ នាំទ្រព្យនាំលាភសំណាង ដល់ឆ្នាំ កុរ រាល់ការងាររកទទួលទានថ្ងៃនេះទទួលបានលាភផលយ៉ាងក្រាស់ក្រែល។ សំរាប់ការរកស៊ីជួញដូរវិញ​ មានការទិញចូល លក់ចេញគ្រាន់បើ ហើយពិសេសនោះ បើមានការបើករបរថ្មីៗផង គឺពិតជាល្អប្រពៃបំផុត។ ការធ្វើដំណើរទីជិត ទីឆ្ងាយ គឺជួបតែសេចក្តីសុខ ក្សេមក្សាន្ត ដូចសព្វមួយដង។ រីឯបញ្ហាស្នេហាវិញ ក៏មិនមានកើតជាវិវាទអីផងដែរ ពោលគឺកើតតែរឿងល្អ និងមានសុភមង្គលណាស់។
សូមមេត្តាអធ្យាស្រ័យ នូវរាល់កំហុសឆ្គងកើតឡើងដោយអចេតនា។

ស្ពាយទុក្ខ​ទៅ​ទាំងស្លាប់​បិទភ្នែក​មិ​ន​ជិត... តើ​លោក​អ៊ិត សេដ្ឋា លំបាក​វេទនា​​យ៉ាង​​ណា​​ទៅ? ​

រាជធានី​ភ្នំពេញ ៖ លោក​អ៊ិត សេដ្ឋា បាន​ទទួលមរណភាព​ហើយ​ក្នុង​វ័យ​​៤៧​ឆ្នាំ ។​ មរណភាព​របស់​លោក​ កាលពី​រសៀល​ថ្ងៃ​ទី០​៤ មិថុនា ២០១៧ ស្ថិតនៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ហៅ​មន្ទីរពេទ្យ​រុ​ស្សី ។ ពេញ​មួយ​ព្រឹក​ថ្ងៃ​៤ មិថុនា មហាជន​ និង​សិល្បករ​ជា​ច្រើន​​បាន​ទៅ​មើល​លោក​អ៊ិត សេដ្ឋា នៅ​មន្ទីរពេទ្យ ។ អ្នកសិល្បៈ​មាន​លោក​សាយ រតនៈ​;​លោកតា​វិច​ទ័​រ​;​ នាយ​ពែ​ក​មី​;​លោក​ហម ឈ​រ៉ា​;​អ្នក​នាង​ខាត់ សុ​ឃី​ម និង​ក្រុម​បុគ្គលិក​កម្មវិធី​«​មន្ត​ស្នេហ៍​សំនៀង​»​ជាដើម ។

ចំណែក​លោក​​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា​បានឱ្យ​ក្រុមការងារ​ទៅ​មន្ទីរពេទ្យ និង​ជួយ​ឧបត្ថម្ភ​ប្រាក់​២០​លាន​រៀល ។ ក្រៅពី​នេះ​មាន​សប្បុ​រស​ជន​ជា​ច្រើន​បាន​ជួយ​ឧបត្ថម្ភ​ដែរ ។ លោក​សាយ រតនៈ ពិធីករ​ក្នុង​កម្មវិធី​«​រាត្រី​កម្សាន្ត​»​ប្រចាំ​ទូរទស្សន៍​ស៊ីធី​អិន ដែល​សិ្ន​ទ្ធ​បំផុត​ជាមួយ​លោក​អ៊ិត សេដ្ឋា ខ្នះខ្នែង​ប្រកាស​រក​ជំនួយ​ពី​សប្បុរសជន​ជាមួយ​សិល្បករ​ដទៃ​ទៀត ។
លោក​រៀបរាប់​ថា លោកអ៊ិត សេដ្ឋា រស់នៅ​ផ្ទះ​ជួល​ប្រមាណ​៥​ ទៅ​៦​ឆ្នាំ​មក​ហើយ ។ លោក​រក​ប្រាក់​បាន​មួយ​ភាគ​ធំ​យក​ទៅ​សង​ធនា​គារ និង​សល់​តិចតួច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។ លោក​មិន​ដែល​ឱ្យ​រឿង​នេះ​ ដឹង​ដល់​អ្នក​ណា​ទេ ។ លោក​នៅ​ធ្វើការ​ក្នុង​ទឹកមុខ​ធម្មតា សូ​ម្បី​តែ​លោក​រតនៈ​ និង​លោកតា​វិច​ទ័​រ ​ធ្លាប់​ទៅ​ញ៉ាំ​បាយ​នៅផ្ទះ​ជួល​នោះ​ ក៏​លោក​សេដ្ឋា​ផ្តាំ​មិន​ឱ្យ​ប្រាប់​គេ​ដឹង​ដែរ ។
លោក​សេដ្ឋា តស៊ូ​បំពេញការងារ​ស្ទើរតែ​គ្មាន​អ្នក​ណា​ដឹង​កម្រិតជីវភាព​លោក​បែប​ណា​ទេ ។ លោក​អ៊ិត សេដ្ឋា មានកូន​បី​នាក់​ប្រុស​មួយ ស្រី​ពីរ ក្នុង​នោះ​កូនស្រី​ច្បង​អាយុ​១៨ ឯ​កូនប្រុស​ទី​២​ពិការ ។ លោកអ៊ិត សេដ្ឋា បាន​បែកបាក់​ភរិយា​ជា​យូរ​មក​ហើយ ។ដោយ​សារ​តែ​ជីវភាព​ដុនដាប​លោក​ជួល​ផ្ទះល្វែង​ស្នាក់​នៅ​បាន​មួយ​រយៈ ប៉ុន្ដែ​ដោយ​ជាប់បំណុល​ធនាគារ​ច្រើន​ពេក លោក​ក៏​ប្តូរ​ទៅ​នៅ​បន្ទប់​ជួល​តូច​មួយ​រហូត​មក​ទល់​ពេល​នេះ​ដើម្បី​សន្សំ​លុយ​ដោះបំណុលធនាគារ​រាល់​ខែ ។ លោក​អុ​ិ​ត សេដ្ឋា ស្ពឹក​ជើង​ដើរ​មិន​រួច និង​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ។គ្រូពេទ្យ​ពិនិត្យ​ឃើញ​ថា លោក​សេដ្ឋា​ធ្លាក់​ចុះ​ឈាម​រហូត​ដល់​៧ ធ្វើ​ឱ្យ​លោក​ហេវ​ហត់​អស់កម្លាំង​ខ្លាំង ។
អតីត​ភរិយា​របស់​លោក​អ៊ិត សេដ្ឋា អះអាង​ប្រាប់​កោះសន្តិភាព ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែមិថុនា ២០១៧​ថា ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​មក ស្វាមី​របស់​អ្នកស្រី​បាន​វិល​ត្រឡប់​ទៅ​កាន់​គេហដ្ឋាន​វិញ ដោយ​មិន​បន្ត​ស្នាក់​នៅ​ក្នុង​មន្ទី​ពេទ្យ​ទេ ។ បន្ទាប់​ពី​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ លោក​អុ​ិ​ត សេដ្ឋា មិន​មាន​អ្វី​ប៉ះពាល់​ទៅ​ដល់​បេះដូង ថ្លើម ឡើយ ប៉ុន្តែ​បាន​ស្តែង​ឱ្យ​ដឹង​ពី​ការ​កើត​មាន​ជំងឺ​គ្រុនពោះវៀន​ទៅ​វិញ ។ លោក​អុ​ិ​ត សេដ្ឋា អាច​នៅ​បន្ត​ការ​ហូប​អ្វី​បានជា​ធម្មតា ប៉ុន្តែ​ឈាម​នៅ​តែ​មិន​ស្រក និង​ឡើង​អ្វី​ឡើយ ខណៈ​ពេល​ដែល​ជើង​មួយ​ចំហៀង​របស់​លោក​នៅ​តែ​បន្ត​ហើម ។
បើ​តាម​អ្នកស្រី​ជា​អតីត​ភរិយា​ថា រយៈពេល​ពេញ​មួយ​ថ្ងៃ លោក​អុ​ិ​ត សេដ្ឋា កើត​មាន​អាការ​គ្រុន​រងា​ក្តៅ និង​បន្ត​ហើមជើង​ដដែល ទើប​ក្រុម​គ្រួសារ និង​ក្រុមការងារ​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ឱ្យ​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ អតីត​ភរិយា​របស់​លោក​អុ​ិ​ត សេដ្ឋា បញ្ជាក់​ថា កន្លង​មក​ស្វាមី​របស់​អ្នកស្រី​មាន​ជំងឺ ផ្សេង​ៗ ប៉ុន្តែ​មិនសូវ​ជា​ធ្វើទុក្ខ​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​លោក​នៅ​តែ​បន្តការងារ​ជា​ធម្មតា​។
ប៉ុន្តែ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ លោក​បាន​ចូលរួម​ឃោសនា​រក​សំឡេង​ឆ្នោត ដូច្នេះ​លោក​ឈរ​ច្រើន​ជាង​អង្គុយ ទើប​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​ឡើង ។ អាការ​ជំងឺ​របស់​លោក​អុ​ិ​ត សេដ្ឋា ដែល​កើតឡើង​នេះ គឺ​មួយ​ផ្នែក​ក៏​ដោយ​សារ​តែ​លោក​ពិសា​ស្រា និង​បារី​ច្រើន ទើប​បណ្តាល​ឱ្យ​លោក​ប្រែប្រួល​ទៅ​ជា​ស្គម និង​ខ្មៅ​ជាង​មុន ។

លោកអ៉ិត សេដ្ឋា លាចាកលោកទៅ បន្សល់ទុកកូនស្រីប្រុសចំនួន៣នាក់ រស់នៅទាំងកំព្រា សពរបស់លោកត្រូវតម្កល់ធ្វេីបុណ្យ នៅវត្តឧត្តរាវ​តី្ត (ឬស្សីកែវ)

នៅក្នុងពិធីបុណ្យសពរបស់លោក អ៊ិត សេដ្ឋា ពិធីករដ៏ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN នៅក្នុងវត្ត ​ឧត្តរាវ​តី្ត ​(​ហៅ​វត្ត​គីឡូម៉ែត្រ​លេខ​៦) នៅទល់មុខក្រុមហ៊ុន Coca Cola ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ គេសង្កេតឃើញថា កូនស្រីពៅ របស់លោក បានស្រក់ទឹកភ្នែកឥតឈប់ អង្គុយដុតក្រដាសសែនជូនលោកឪពុក ខណៈកូនប្រុសកណ្តាលរបស់លោក មានសុខភាពកាន់តែចុះខ្សោយផងដែរ។


គួរបញ្ជាក់ផងដែរថា លោក អ៊ិត សេដ្ឋា ពិធីករជើងចាស់ល្បីឈ្មោះប្រចាំស្ថានីយទូរទស្សន៍ CTN បានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ២០១៧នេះ នៅមន្ទីពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅមន្ទីពេទ្យ រុស្សី ដោយរោគាពាធ បានបន្សល់ទុកកូនស្រីប្រុសចំនួន៣នាក់ រស់នៅទាំងកំព្រាឪពុក៕
ប្រភពពី ៖ Khmer-Note