យប់នេះ! អភិបាលខណ្ឌដូនពេញ លោក សុខ ប៉េងវុធ ដឹកនាំកម្លាំង​ប្រជាការពារ ចុះអប់រំណែនាំម្ចាស់ម៉ូតូមួយចំនួន​ ដែលជិះឡេីងលេីសួនច្បារ មុខព្រះបរមរាជវាំង


រាជធានីភ្នំពេញ ៖ ដេីម្បីសោភ័ណ្ឌភាព​ នៅលេីសួនច្បារ​ មុខព្រះបរមរាជវាំង ​នៅយប់ថ្ងៃទី២២ ខែមេសា ២០១៧នេះ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក សុខ ប៉េងវុធ បានដឹកនាំកម្លាំង​ប្រជាការពារខណ្ឌ​ ចុះចាប់ម៉ូតូមួយចំនួន​ ដែលជិះឡេីងលេីសួនច្បារ ខាង​មុខព្រះបរមរាជវាំង​ ដេីម្បីយកមកអប់រំ ណែនាំ​ពួកគាត់ដែលជាម្ចាស់ម៉ូតូ ​កុំអោយជិះឡេីងលេីសួនច្បារបន្តទៀត​ ព្រោះលេីសួនច្បារ​មុខព្រះបរមរាជវាំង​ មិនអនុញ្ញាត​អោយជិះម៉ូតូឡេីង​ នោះទេ​ ។ 


ក្រោយពីធ្វេីការពន្យល់អប់រំណែនាំរួចហេីយ ក៏អនុញាតិប្រគល់ម៉ូតូអោយម្ចាស់វិញហេីយ៕៚

ព្រឹកនេះមានបញ្ចៀសចរាចរតាមផ្លូវមួយចំនួន ក្នុងព្រឹតិការណ៍រត់ (Baton Run) ការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី៩ ឆ្នាំ២០១៧ 


                        (រូបតំណាង)

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នេះ ទាក់ទងនឹងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ក្នុងព្រឹតិការណ៍ រត់ (Baton Run) អបអរសាទរការប្រកួតកីឡាស៊ីហ្គេមលើកទី២៩ និងកីឡាអាស៊ាន ប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ ។

ការបញ្ចៀសចរាចរខាងលើនេះ នឹងធ្វើឡើងចាប់ពីវេលាម៉ោង ៦៖០០នាទីព្រឹក រហូតដល់ម៉ោង៩៖៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅមុខស្ថានទូតប្រទេសម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា និងតាមមហាវិថីព្រះនរោត្តម ផ្លូវ២១៤ ផ្លូវលេខ១៦១ ផ្លូវលេខ១៨២ ផ្លូវលេខ២៧១ ជាដើម ដែលជាចំណុចទីតាំងជួប និងខ្សែរត់។

ចង់ជ្រាបកាន់តែលម្អិត សូមមើលក្នុងលិខិតទាំងស្រុងដូចខាងក្រោម៖


មេក្លោងចោរគាស់ផ្ទះយ៉ាងកក្រើក នៅខេត្តព្រះសីហនុ នៅពេលនេះកម្លាំងនគរបាលតាមបង្ក្រាបបានហើយ ដកហូតទ្រព្យសម្បត្តិយ៉ាងច្រើន

(ព្រះសីហនុ)៖ កម្លាំងការិយាល័យកណ្ដាលនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុងព្រះសីហនុ និងនគរបាលប៉ុស្ដិ៍រដ្ឋបាលលេខ៤ បានតាមចាប់មេក្លោងចោរគាស់ផ្ទះម្នាក់ ដែលតែងតែធ្វើសកម្មភាពយ៉ាងកក្រើក លួចគាស់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឲ្យមានការព្រួយបារម្ភនាពេល កន្លងមក។


លោកឧត្តសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានបញ្ជាក់នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧នេះថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើង កាលពីយប់មិញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត។


លោកឧត្តមសេនីយ៍ត្រីស្នងការរង បានឲ្យដឹងថា ​ជនសង្ស័យដែលនគរបាលចាប់បាននេះ ឈ្មោះ សៀន ណាក់ ​អាយុ​២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅ​ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ​។ ​បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពលួចចូលផ្ទះ យកសម្ភារៈរបស់ប្រជាពលរដ្ឋបានចំនួន​០៦លើក​៖


លើកទី១៖ នៅថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៧​ បានចូលទៅក្នុងផ្ទះរបស់ជនបរទេស នៅចំណុចបុរី​ប៊ីអេស ស្ថិតនៅក្នុងក្រុមទី​១៧ ភូមិ​៤ សង្កាត់លេខ​៤ លួចយកបាន iPad០១គ្រឿង ពណ៌ទឹកប្រាក់ និងលុយចំនួន​២០​ដុល្លារ ​ហើយយក​ទៅលក់នៅខេត្តកំពត បានលុយ​៩០ដុល្លា​រ។


លើកទី២៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅក្នុងផ្ទះមួយតាមបង្អួចចំហ នៅចំណុចបុរី​ប៊ីអេស ដដែល ​តែលួចមិនបានសំរេច។


លើកទី៣៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានចូលទៅលួចនៅបុរី​ប៊ីអេស បានធ្វើសកម្មភាពចូលលួចតាមបង្អួច ដែលមិនបានចាក់កន្លឹះយកបាន iPad០១គ្រឿង ទូរស័ព្ទដៃ០១គ្រឿង ​លុយ​៣៥០,០០០រៀល និងក្រវិលពេជ្រមួយគូរ ហើយទូរស័ព្ទដៃ យកទៅលក់នៅផ្សារលើ បានលុយ​៤០ដុល្លា ចំណែកiPad លក់នៅផ្សារបន្ទាយមាស បានតម្លៃ​៥០ដុល្លារ រីឯក្រវិលពេជ្រ បានផ្ញើរទៅសង្សា​ដែលធ្វើការនៅហាងខារ៉ាអូរខេ ឈ្មោះ លីន ស៊ីណា។


លើកទី៤៖ ក្នុងខែមេសា ឆ្នាំ២០១៧ បានលួចចូលទៅក្នុងផ្ទះជនជាតិបារាំងមួយកន្លែង នៅកាហ្វេលើភ្នំ ស្ថិតនៅក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ធ្វើសកម្មភាពចូលតាមទ្វារដោយម្ចាស់មិនបានចាក់កន្លឹះ លួចបានLabtop ចំនួន​០២​គ្រឿង យកទៅលក់បាននៅផ្សារលើ តម្លៃសរុប​១៨០​ដុល្លារ។


លើកទី៥៖ ដោយមិនបានចាំថ្ងៃ​ នៅផ្ទះជនបរទេសមួយ ស្ថិតនៅភូមិ​៥ សង្កាត់​៤ លួចបានទូរស័ព្ទដៃ​អិនចុចពិល ចំនួន​០២​គ្រឿង និងiPhone០១​គ្រឿង ហើយបានលក់ទៅឲ្យមិត្តជិតផ្ទះនៅស្រុកជាមួយ ក្នុងតំម្លៃ​៦០​ដុល្លារ​​ និងលើកទី៦៖ ក្នុងខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅក្រុមទី​១៦ ភូមិ​៥ សង្កាត់​៤ ខ្លួនបានធ្វើសកម្មភាពគាស់ក្បឿងដំបូលផ្ទះ ចូលលួចសម្ភារៈបានរួមមាន ខ្សែករ ចំនួន​០១​ខ្សែ កងដៃ​ចំនួន​០២ ចិញ្ជៀន​ចំនួន​០២​វង់ ខ្សែជើង​ចំនួន​០២​​ ខ្សែដៃក្មេងប្រុស​០១​ខ្សែ និងប្លង់ដីចំនួន​០១ តែបានបោះចោលនៅកន្លែងធ្វើសកម្មភាព។


ដោយឡែក ក្រោយកម្លាំងនគរបាលបង្ក្រាបបាន ជំនាញដកហូតបានវត្ថុតាងដូចជា ​កុំព្យូទ័រយួរដែ ចំនួន​០៣ គ្រឿង (ម៉ាក Macbook Pro ចំនួន​០១​គ្រឿង, ​ម៉ាក​Dellចំនួន​០១​គ្រឿង និង​ម៉ាក​Toshiba ​ចំនួន​០១​គ្រឿង), -iPad​ចំនួន​០៣​គ្រឿង (ម៉ាក iPad mini ចំនួន​០១​គ្រឿង​, ម៉ាក iPad2 ចំនួន​០១​គ្រឿង និងSurface​ចំនួន​០១​គ្រឿង), ទូរស័ព្ទដៃ iPhone7​ ចំនួន​០១​គ្រឿង, ទូរស័ព្ទដៃ​ម៉ាក សាមសុង ចំនួន​០១​គ្រឿង​, ខ្សែករ ចំនួន​០១​ខ្សែ បណ្តោង​គុជ​​០១, ម៉ូតូ​០១​គ្រឿង ម៉ាក​អ៊ែប្លេក ឆ្នាំ២០១៤​ដែលជាមធ្យោបាយសម្រាប់ធ្វើសកម្មភាព។


បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕ 

ដកស្រង់បន្តពី ៖ Fresh News

ជនស្ស័យ៣នាក់ (ម្នាក់អាយុ៩ឆ្នាំ) ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃពីបុរសម្នាក់ នៅទួលគោក


រាជធានីភ្នំពេញ ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងព្រហ្មទណ្ឌខណ្ឌ៧មករា ធ្វេីការឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿង ពីបុរសម្នាក់បានសម្រេចតែរត់មិនរួច បង្កការភា្ញក់ផ្អើលកាលវេលាម៉ោង២៖២០នាទីរសៀល ថ្ងៃ២១ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចផ្លូវលេខ១៨២ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



  1. ជនសង្ស័យមានឈ្មោះ ឃឿន ដាវីត ភេទប្រុស អាយុ៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។ 
  2. ជនសង្ស័យមានឈ្មោះ វ៉ាត វិសាល ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។
  3. ជនសង្ស័យមានឈ្មោះ វណ្ណា សុីថា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស ស្នាក់នៅម្ដុំទួលគោក។


ជនរងគ្រោះ មានឈ្មោះ ពឿន សាលីណាវីន ភេទប្រុស អាយុ ១៨ មុខរបរសិស្ស ស្នាក់នៅម្ដុំវត្តកុសល។


បើតាមប្រភពពត៍មានពីសមត្ថកិច្ចបានប្រាប់អោយដឹងថាមុនកើតហេតុ បានលឺតាមវិទ្យុទាក់ទងថាមានចោរ ឆក់ទួរសព្ទ័ដៃ១គ្រឿងពីបុរសម្នាក់ដែលជិះម៉ូតូម៉ាក Zoomer X ពណ៌ខ្មៅស៊េរី២០១៧ ស្លាកលេខ ភ្នំពេញ 1FB-9863 បានសម្រេច នៅចំណុចកើតហេតុខាងលើ ជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក Wave ពណ៌ក្រហម ពាក់ផ្លាលេខភ្នំពេញ 1CT-5948 មកខណះពេលនោះក៏ត្រូវកម្លាំងព្រហ្មទណ្ឌ ខណ្ឌ៧មករាកំពុងល្បាតបានដេញចាប់បានភ្លាមៗតែមង្ត ។


ក្រោយកើតហេតុជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌ៧មករាបានធ្វើការនាំខ្លួនទៅអធិការដ្នាននគរបាលខណ្ឌទួលគោកដើម្បីចាក់ការតាមច្បាប់ ។ ចំណែកទូរសព្ទដៃម៉ាក iPhone 6S Plus ពណ៌ផ្កាឈូក ត្រូវសមត្ថកិច្ចបានធ្វើការដកហូត និងប្រគល់អោយជនរងគ្រោះវិញ ។ 

អត្ថបទប្រែសម្រួល ៖ World Share

ប្រភពីបង ៖ Phorn Sopheak007

Update | នាំ​ខ្លួន​ជនល្មើស ​ធ្វើ​ត្រាប់​សារ​ឡើង​វិញ ​ករណី​ចុងភៅចិន​ ចាប់ជំរិតថៅកែចិន ហេីយសម្លាប់យកសពទៅចោលលេីស្ពានអ្នកលឿង


រាជធានីភ្នំពេញ | តាំងពី​ព្រឹករហូតមកទល់រសៀល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧នេះ​សមត្ថកិច្ច​នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ បាន​នាំ​ខ្លួន​ជនល្មើស​២នាក់ដែល​ប្រព្រឹត្ត​បទល្មើស​ ចាប់ថៅកែហាងភោជនីដ្ឋានបង្ខាំងជំរិត​ទារប្រាក់ រួច​សម្លាប់​ជន​រង​គ្រោះ​ ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ទឹកទន្លេ​អ្នក​លឿង ។ 

កងកម្លាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនល្មើស​ទាំង​២​នាក់​នោះ ទៅ​ធ្វើ​ត្រាប់​សារ​ឡើង​វិញ​នៅ​ក្នុងផ្ទះ​សំណាក់​យីហោ «​តារា​ជ្រៃ​កោង​» ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ជ្រៃ​កោង ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្រោយពីធ្វើត្រាបសមត្ថកិច្ច​ ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​មេការ​ផ្ទះសំណាក់​នោះម្នាក់​ យកទៅ​សាកសួរ​ផង​ដែរផងដែរ ។ និងបន្ទាប់មកទៀតសមត្តកិច្ច បាននាំជនសង្ស័យទៅចង្អុលបង្ហាញ ទីតាំងដែលពួកដឹកសាកសពជនរងគ្រោះទៅទម្លាក់ចោលនៅទន្លេរនាក់លឿង ។ 


គួរបញ្ជាក់ថា ករណីជនជាតិចិនចាប់ជាជនចិនដូចគ្នាជំរិតទារប្រាក់ នៅខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​ រួចសម្លាប់ជនរងគ្រោះដឹកសាកសពយកទៅទម្លាក់ចោលនៅទឹកទន្លេរអ្នកលឿង ហើយសពនោះបានអណ្តែកមកដល់ស្រុកលើដែក ខេត្តកណ្តាល កាលពីថ្ងៃទី១៣ មេសា ២០១៧ មុនចូលឆ្នាំប្រពៃណីខ្មែរមួយថ្ងៃ ពេលរសៀលថ្ងៃទី២០ មេសា នេះ ត្រូវបានសមត្តកិច្ចសហការណ៍ចាប់ខ្លួនឧក្រិដ្ឋជនជាជនដៃដល់២នាក់ ដែលទៅលាក់ខ្លួននៅខេត្តព្រះសីហនុ និងកំពុងបន្តដឹកមកកាន់រាជធានីភ្នំពេញ ។ មានដំបូងថាជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា ២០១៧ មានករណីចាប់ថៅកែហាងភោជនីដ្នានមួយកន្លែង ជាជនជាតិចិនម្នាក់ នៅខណ្ឌពោធិសែនជ័យ ដើម្បីជំរិតទារប្រាក់ ប៉ុន្តែក្រោយមកពត៍មាននោះបានស្ងាត់បាត់ឈឹងទៅវិញ ។ លុះដល់វេលាម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី១៣ មេសា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនម្នាក់ស្លាប់អណ្តែតទឹកទន្លេរ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលសាកសពនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ ទោះជាយ៉ាងណាក្តីនេះជាពត៍មានដំបូងដែលទទួលបានក្រៅផ្លូវការណ៍ ដោយសារតែសមត្តកិច្ចនៅមិនទាន់បានសួរយកចម្លើយជនសង្ស័យបានគ្រប់គ្រាន់ ព្រោះត្រូវការអ្នកបកប្រែភាសាចិន ។ ពត៍មានដំបូងថាជនសង្ស័យដែលចាប់ខ្លួនម្នាក់ឈ្មោះ GAO KEYAN ភេទប្រុស អាយុ៤០ ឆ្នាំ ជាជនជាតិចិន និងមានមុខរបរជាចុងភៅ ម្នាក់ឈ្មោះ ម៉ុង ចំរើន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ មេសា ២០១៧ មានករណីចាប់ថៅកែហាងភោជនីដ្នានមួយកន្លែង ជាជនជាតិចិនម្នាក់ នៅខណ្ឌពោធិសែនជ័យ ដើម្បីជំរិតទារប្រាក់ ប៉ុន្តែក្រោយមកពត៍មាននោះបានស្ងាត់បាត់ឈឹងទៅវិញ ។ លុះដល់វេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី១៣ មេសា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពជនជាតិចិនម្នាក់ស្លាប់អណ្តែតទឹកទន្លេរ នៅចំណុចភូមិព្រែកបាក់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ដែលសាកសពនោះមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ។ បន្ទាប់ពីមានពត៍មានករណីជំរិតទារប្រាក់ សមត្តកិច្ចនគរ​បាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកការស៊ើបអង្កេតលើបទល្មើសជំរិតទារប្រាក់នេះ ដោយយោងទៅលើក្រុមគ្រួសារជនជាតិចិនម្នាក់បានបាត់សមាជិករបស់ខ្លួន ។ ក្រោយពីសមត្តកិច្ចរួមគ្នាសហការបើកការស៊ើប ទើបដឹងពីមុខសញ្ញាឧក្រិដ្ឋដែលធ្វើសកម្មភាពនោះ ហើយក៏ទទួលបានបទបញ្ជាពីលោកនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការងនគរបាលជាតិ ទទួលការងារនគរបាលព្រហ្មទណ្ឌ និងលោកនាយឧត្តមសេនីយ៍អគ្គស្នងការរង ទទួលស្នងការនគរបាលរាជធានីភ្នំពេញ បានចង្អុលបង្ហាញទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដែលមានលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ជាប្រធាន និងបានអនុញាតិឲ្យលោកឧត្តមសេនីយ៍ទោ ង៉េង ជួរ អនុប្រធាននាយកដ្ឋានចុះសហការជាមួយនាយកដ្ឋាននគរបាលសន្តិសុខ នគរបាលការិយាល័យព្រហ្មទណ្ឌរាជធានីភ្នំពេញ ដែលមានលោក អេង សោភា ប្រធានការិយាល័យចូលរួម និងបានសហការជាមួយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ បានធ្វើការចាប់ឃាត់ខ្លួនឧក្រិដ្ឋជន២នាក់ដូចមានឈ្មោះខាងលើនេះនៅក្រុងព្រះសីហនុតែម្តង ។ ប្រភពពត៍មានបន្តថា ពេលនេះនៅមិនទាន់បានសួរយកចម្លើយពីជនសង្ស័យយ៉ាងណាក្តី (ខ្វះអ្នកបកប្រែ) ប៉ុន្តែអាចដឹងពត៍មានពីដើមចមខ្លះបានថា ជនរងគ្រោះជាថៅកែភោជនីដ្ឋានចិនមួយ ហើយជនសង្ស័យចិនម្នាក់ជាចុងភៅឲ្យហាងចិននោះ ។ ថ្ងៃមួយថៅកែចិនបានដេញជនសង្ស័យឲ្យឈប់ធ្វើចុងភៅនៅហាងនោះ ក្រោយមកជនសង្ស័យបានមានគំនិតខឹងថៅកែចិន ក៏ផ្តើមគំនិតចាប់ថៅចិនយកទៅឃុំទុកមួយកន្លែង ហើយគំរាមទារប្រាក់ពីក្រុមគ្រួសារ ។ បន្ទាប់ឧក្រិដ្ឋជនបានសម្លាប់ជនរងគ្រោះ ហើយរួមគ្នាជាមួយជនសង្ស័យខ្មែរម្នាក់ដឹកសាកសពជនរងគ្រោះតាមរថយន្តម៉ាកវីស្តូ ជាកម្មសិទ្ធិរបស់ជនរងគ្រោះយកសពទៅទម្លាក់ចោលនៅទន្លេរអ្នកលឿង ទើបបានសពនោះអណ្តែតទៅដល់ចំណុចខាងលើ ដែលប្រជាពលរដ្ឋបានប្រទះឃើញមិនស្គាល់អត្តសញ្ញាណ ។


តាមសមត្តកិច្ចឲ្យដឹងថា ពត៍មានលំអិតនិងត្រូវលាតត្រដាងនៅពេលសួរយកចម្លើយជនសង្ស័យឲ្យបានគ្រប់ជ្រុង ប៉ុន្តែជំហ៊ានដំបូងអាចនាំជនសង្ស័យយកទៅធ្វើត្រាប់ពីសកម្មភាព នៅទីតាំងពេលចាប់ខ្លួន និងពេលសម្លាប់ជនរងគ្រោះ​ រួមទាំងធ្វើកាយវិការដឹកសាកសពយកទៅទម្លាក់ចោលទៀតផង ៕