កំហុសអ្នកណា?​ តារាចម្រៀងរ៉កខេនរ៉ូលស្លាប់គួរឲ្យសូរ!​ បន្ទាប់ពីនារីរូបស្រស់ម្នាក់បើករថយន្តទៅបុកកង់បីឥណ្ឌា ដែលបើកបំពានស្តុបក្រហម!​



[ពិភពចែករំលែក - World Share]
រាជធានីភ្នំពេញ​ ៖ យុវតីរូបស្រស់បើករថយន្ត Prius យ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ទៅបុកកង់បីឥណ្ឌា ដែលបើកមិនគោរពភ្លើងស្តុបចរាចរណ៍ ចំពេញទំហឹង បណ្តាលឲ្យបុរសបរទេសម្នាក់ទៀតរបួសធ្ងន់ និងស្ត្រីម្នាក់ស្លាប់បោកក្បាលស្លាប់ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១:៤០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី២០ ខែមិនា​ ឆ្នាំ២០១៨នេះ នៅចំណុចស្តុបទន្លេបាសាក់ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំកាមន​ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា : "នៅមុនពេលកើតហេតុ គេឃើញកង់បីឥណ្ឌា មួយគ្រឿង បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវ២នាក់ ធ្វើដំណើរ​តាមបណ្តោយផ្លូវ១៦៣ ទិសដៅពីជើង ទៅត្បូង ខណៈភ្លើងស្តុបក្រហមហើយនៅតែបំពាន តែចង់បើកឆ្លងទៅអោយផុត​ ស្រាប់តែមានរថយន្ត Prius ពណ៌កណ្ដុរប្រមេះ​ មួយគ្រឿង (អត់ស្លាកលេខ) បើកបរដោយ យុរវតីរូបស្រស់ម្នាក់ ទិសដៅពីលិច ទៅកើត ខណៈភ្លើងស្តុបពណ៍ខៀវ និងខ្វះការ ប្រុងប្រយ័ត្ន ហើយកំពុងស្ថិតក្នុងល្បឿនលឿនផងនោះ ក៏ទៅបុកកង់បីឥណ្ឌាពេញទំហឹង បណ្តាលឲ្យអ្នកបើកកង់បីខ្ទៀតចេញក្រៅរបួសស្រាល និងបុរសបរទេសម្នាក់របួសធ្ងន់ ចំណែលស្ត្រីម្នាក់ទៀត បោកក្បាលស្លាប់ ក្រោយពីបញ្ជូនទៅកាន់មន្ទីរពេទ្យ"។​
នារីរូបស្រស់ជាអ្នកបើករថយន្តបង្កហេតុមានឈ្មោះ ងួន ស្រីនិច ភេទស្រី​ អាយុ២១ឆ្នាំ ត្រូវបានសមត្ថកិច្ច នាំទៅធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង១ ក្រោយមក ប្រហែលជាតក់ស្លុតពេក ឬយ៉ាងម៉េចទេ ប្អូនស្រីបានសន្លប់បាត់ស្មារតីឈឹង ហើយត្រូវបាន សមត្ថកិច្ច និងក្រុមគ្រួសារ នាំទៅមន្ទីរពេទ្យ

បុរសបរទេសដែលរងរបួសធ្ងន់នៅមិនស្គាល់អត្តសញ្ញាណនោះទេត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនដឹកទៅមន្ទីរពេទ្យ។
ស្រ្តីរងគ្រោះមានឈ្មោះ តាក់ ចន្នី អាយុ៣៨ឆ្នាំ មុខរបរ អ្នកចម្រៀង​ រ៉ុកខេនរ៉ូល នៅហាងបារាំង ស្នាក់នៅម្ដុំផ្សារទួលទំពូង និងមានស្រុកកំណើត នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​ ។ ស្ត្រីរងគ្រោះ មានកូនប្រុសម្នាក់អាយុ១៣ឆ្នាំម្នាក់ក្នុងបន្ទុកផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមកធ្វើការវាស់វែង​ រួចរថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុកនៅ​ការិយាល័យចរាចរណ៍ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំភាគី ទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ​ និងធ្វើកំណត់ហេតុប្រគល់សាកសពឲ្យក្រុមគ្រួសារ យកធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនានៅឯស្រុកកំណើតស្ថិតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង​៕ [ពិភពចែករំលែក - World Share]




ក្រោយពីដឹងថាតារាចម្រៀងរ៉ុកខេនរ៉ូលខ្មែរទទួលមរណៈភាពក្នុងគ្រោះថ្នាក់ចរាចរ កាលពីរំលងអាធ្រាត្រ ថ្ងៃទី២០ ខែមិនា ឆ្នាំ​២០១៨នេះ ឃើញមានអ្នកសិល្បះ មួយរូបគឺលោក អ៉ឹម ជីវ៉ា ចេញមកជូនដំណឹងតាមរយះ បណ្ដាញហ្វេសប៊ុករបស់លោកផ្ទាល់ និងទំព័រហ្វេសប៊ុក របស់ សិល្បករ​កម្ពុជា​ ដែលលើកឡើងទាំងស្រុងដូចខាងក្រោមនេះ ៖
តារាចំរៀងខ្មែរអ្នកនាងតាក់ ចន្ធី បានស្លាប់ភ្លាមបន្ទាប់អ្នកនាងធ្វើដំណារតាមម៉ូតូកង់បីឥណ្ឌា មកដល់ភ្លើងស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយក៏ត្រូវបានរថយន្តម៉ាក ព្រុសជិះឡើងលឿន មកប៉ុកបណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរម្នាក់និងស្លាប់ម្នាក់ ។

អ្នកនាង តាក់ ចន្ធីគឺជាតារាចំរៀងរ៉ុកឃែនរ៉ូល ទោះបី អ្នកនៅក្នុងស្រុកខ្មែរគេមិនសូវស្គាល់ច្រើន តែបើនៅ បរទេសវិញ។ អ្នកនាងទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់ភ្លៀវអន្តរជាតិ ហើយជានិច្ចជាកាល អ្នកនាងត្រូវបានទទួលការអញ្ជើញទៅចេញច្រៀងនៅក្រៅប្រទេសជាញឹកញ៉ាប់ ។

អ្នកនាង តាក់ ចន្ធី គឺជាតារាមួយរូបដែលមានជីវភាព ក្រីក្រ តស៊ូក្នុងជីវិតដោយជីវភាពលំបាកបំផុត ក្នុងនាម អ្នកនាង ជាម្តាយ ជាមេគ្រប់គ្រងគ្រួសារ ក្នុងបន្ទុក បន្ទប់ជួលរហូតដល់៨អ្នក ដែលជាអ្នករ៉ាប់រង គ្រួសារទាំងស្រុង។
សពអ្នកនាង តាក់ ចន្ធី ត្រូវបានក្រុមគ្រួសារដឹកទៅ កាន់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើបុណ្យ តាមប្រពៃណី។ ចំនែកឯរថយន្តបង្កមិនទាន់បាន ដោះស្រាយនៅឡើយ ។


នេះបើតាមជាការជូនដំណឹងរបស់លោក អ៉ឹម ជីវ៉ា​ ដល់សាធារណៈជនជាពិសេសអ្នកសិល្បះទាំងអស់បានដឹងពីដំណឹងមរណៈភាពនេះផង!