បុរសអនាថាម្នាក់កំពុងដេកលង់លក់នៅមុខផ្ទះគេ ត្រូវរថយន្តម្ចាស់ផ្ទះកិនបណ្ដាលឲ្យប្រកាច់ស្លាប់ យ៉ាងអាណោចអាធម៌

ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ ៖ បុរសជនអនាថាម្នាក់ដេកនៅលើចញ្ចើមផ្លូវមុខផ្ទះគេហើយត្រូវម្ចាស់ផ្ទះបើករថយន្តចូលផ្ទះកិនបណ្ដាល់ឲ្យរងរបួសធ្ងន់រួចបានថយរថយន្តមកកិនថែមទៀតបណ្ដាល់ឲ្យត្រដខ្យល់ប្រកាច់ស្លាប់ចំងាយពីកន្លែងដេកប្រហែលជាង១០ម៉ែត្រ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣:៥០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។

ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេព្រោះមិនឃើញសាច់ញាតិនោះទេ។
តាមប្រពភព័ត៌មាននៅកន្លែងកើតហេតុបា​នអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសអនាថារូបនេះបានដើរមកដេកនៅចញ្ចើមផ្លូវមុខផ្ទះកើតហេតុ​ យីហោ​ លុះដល់ម៉ោងកើត ហេតុខាងលើរថយន្តម្ចាស់ផ្ទះបានបើក​មក ពីក្រៅហើយបត់ចូលផ្ទះក៏បានកិនចំជើងជនរងគ្រោះរួចបានថយមកកិនម្ដងទៀតបណ្ដាលអោយបុរសរងគ្រោះប្រកាច់ចេញពីកន្លែងប្រហែលជាង១០ម៉ែត្រដាច់ខ្យល់ស្លាប់ភ្លាុមៗតែម្ដង។

ចំណែករថយន្តបានបើកចូលទៅក្នុងផ្ទះ រួចបិតទ្វារជិត។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមនដល់កន្លែងកើតហេតុហើយបានទាក់ទងរថយន្តសាមុយដឹកសពជនរងយកទៅតម្កល់នៅវត្តទឹកថ្លារងចាំស្វែងរកសាច់ញាណមកយកទៅធ្វើបុណតាមប្រពៃណី ៕


ពិភពចែករំលែក World Share - Blogger Network Social News Update 

ជិះម៉ូតូលឿនពេកទៅបុកបង្គោលសញ្ញាផ្លូវកោង ស្លាប់ម្នាក់របួសធ្ងន់ម្នាក់



ពិភពចែករំលែក World Share - Blogger Network Social News Update 
ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង ១៧៖១៥នាទី មានក​រណីគ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើកំណាត់ផ្លូវលេខ156D មង្គលបូរី - ព្រះនេត្រព្រះត្រង់ចំណុច ផ្លូវកោងមុខផ្ទះឈ្មោះ សំ យឿន ស្ថិតនៅ​ភូមិស្រេះលិច ឃុំ​ព្រះនេត្រព្រះ ស្រុកព្រះនេត្រ​ព្រះ ខេត្ត​បន្ទាយមានជ័យ បង្ក​រឡើង​ដោយម៉ូតូបុកនឹងបង្គោលសញ្ញាផ្លូវកោង។ 

មុនដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមពណ៏ខ្មៅពាក់ផ្លាកលេខបន្ទាយមានជ័យ 2Q-8772 បើកបរដោយឈ្មោះ ភិច អ៊ាន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិប៉ុស្ត៏ចាស់ ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ អ្នក​រួម​ដំណើរឈ្មោះ ណាន នុត ភេទប្រុស អាយុ២៤ឆ្នាំ ​នៅ​ភូមិ​ជាមួយ បើកបរមក​ពីទិសខាងលិច ទៅទិសខាងកើតពេល​មកដល់​ចំណុច​កើតហេតុ​ខាងលើជាចំណុចផ្លូវកោង បានរេចង្កូតទៅបុកនឹងបង្គោលសញ្ញាផ្លូវកោងពេញមួយទំហ៊ឹងកើតមានគ្រោះថ្នាក់តែម្តង។

អ្នកបើកបរម៉ូតូឈ្មោះ ភិច អ៊ាន រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែកឯ អ្នករួមដំណើរឈ្មោះ ណាន នុត បានស្លាប់នៅនឹងកន្លែងកើតហេតុ៕




ពិភពចែករំលែក World Share - Blogger Network Social News Update 

យកឈ្មោះបុគ្គលិកវិទ្យុABC ដេីរបោកយកលុយគេ ហេីយស៊ីដាច់ម៉ូតូគេអស់១គ្រឿងទៀត ត្រូវបានម្ចាស់គេតាមទាន់ ប្ដឹងប៉ូលីសប៉ុស្តិ៍ជើងឯកឃាត់ខ្លួនតែម្ដង! (មានវិដេអូ)

ពិភពចែករំលែក World Share - Blogger Network Social News Update 
រាជធានីភ្នំពេញ : មុននេះបន្តិច កម្លាំងនគរបាលសង្កាត់ជើង​ឯក ខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនបុរសវ័យកណ្ដាលម្នាក់ ដែលដើរបោកប្រាស់គេ ដោយកុហកថាខ្លួនឈ្មោះ សុវណ្ណារ៉ា ជាបុគ្គលិកវិទ្យុABC ដើម្បីបោកយកលុយពីប្រជាពលរដ្ឋ ហើយសុំគេស្នាក់នៅផ្ទះជាមួយ ហើយក៏បានយកម៉ូតូគេ១គ្រឿងចេញទៅបាត់ទៀត លុះវេលាប្រមាណម៉ោង០៩យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧នេះ ត្រូវជនរងគ្រោះដែលជាម្ចាស់ម៉ូតូប្រទះឃើញទាន់ ក៏ប្ដឹងប៉ូលីសប៉ុស្តិ៍ជើងឯកឃាត់ខ្លួនតែម្ដង។

សូមស្ដាប់ព័ត៍មានលម្អិតក្នុងវិដេអូខាងក្រោម


ពិភពចែករំលែក World Share - Blogger Network Social News Update 

ប្រជាពលរដ្ឋក្រុងស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់ ប្រកបរបរទទួលទានដូចធម្មតា គ្មានអ្វីប្រែប្រួលឡើយ បើទោះការប្រឈមដាក់គ្នារវាងកងទ័ពកម្ពុជា និងឡាវ នៅព្រំដែនឡើងកម្តៅ ! (Video inside)


(ស្ទឹងត្រែង)៖​ សេចក្តីរាយការណ៍ពី ក្រុមអ្នកយកព័ត៌មាន របស់បណ្តាញព័ត៌មាន Fresh News ដែលបានចុះទៅយកព័ត៌មាន អំពីស្ថានភាពព្រំដែន ដែលភាគីឡាវ ដាក់កងទ័ពឈ្លានពានទឹកដីកម្ពុជានោះ បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ ស្ថានភាពទូទៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋប្រកបរបររកស៉ី លក់ដូរ ដូចធម្មតា គ្មានអ្វីប្រែប្រែប្រួលឡើយ បើទោះបីស្ថានភាពនៅព្រំដែនកម្ពុជា-ឡាវ មានភាពតានតឹង ប្រឈមនឹងការផ្ទះអាវុធក៏ដោយ។
សេចក្តីរាយការណ៍បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋនៅក្រុងស្ទឹងត្រែង ហាក់មិនមានអ្វីប្លែកគួរឲ្យគត់សម្គាល់ឡើយ ពោលគឺពួកគាត់នៅតែធ្វើដំណើរឈូឆរតាមផ្លូវ តាមផ្សារ អ្នកលក់ដូរតាមផ្ទះ នៅតែបើកអាជីវកម្មរបស់ពួកគាត់ដូចសព្វដង។
សូមបញ្ជាក់ថា ស្ថានភាពប្រឈមមុខដាក់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវនៅពេលនេះ ហាក់កំពុងតែកើនឡើងកម្ដៅ ដែលធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២១០៧ បានប្រកាសទុកពេលតែ៦ថ្ងៃប៉ុណ្ណោះ ឲ្យកងទ័ពឡាវដែលកំពុងឈ្លានពានទឹកដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង ត្រូវដកចេញឲ្យអស់ដោយគ្មានលក្ខខណ្ឌ។
ប្រមុខដឹកនាំប្រទេសកម្ពុជា ដែលធ្លាប់ប្រឡូកជីវិតក្នុងសមរភូមិសង្រ្គាម រាប់មិនអស់រូបនេះ បានបញ្ជាក់ដាច់ណាត់ថា ប្រសិនបើឡាវនៅតែរឹងទទឺង កម្ពុជានឹងប្រើចំណាត់ការតាមផ្លូវយោធា៕

កងទ័ពចាប់ផ្តើមចល័តចេញពីមូលដ្ឋានក្រុងតាខ្មៅហើយ!​

ដោយ ៖ យឹម ឈឿន -  កោះសន្តិភាព
ថ្ងៃសៅរ៏ ទី១២ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៨:៤៨   (12-08-2017 08:48)
រាជធានី​ភ្នំពេញ ៖ កាលពីវេលា​ម៉ោង​១១​:​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នេះ រាជរដ្ឋាភិបាល​កម្ពុជា បា​នប​ញ្ជួ​ន​កងទ័ព និង​ស​ញ្វ​វុ​ធ​មួយ​ចំនួន ចេញពី​មូលដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ឆ្ពោះទៅ​សមរភូមិ​ជួរ​មុខ ក្នុង​ខេត្តស្ទឹងត្រែង ដើម្បី​កា​ពារ និង​បណ្តេញ​ចោរ​ឈ្លានពាន​ទឹកដី​កម្ពុជា ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប​ថា ៖ នៅ​ពេលវេលា​បន្តិចទៀត​នេះ នឹង​មានការ​ចល័ត​កងទ័ព និង​សព្វាវុធ​មួយ​ចំនួន ចេញពី​មូលដ្ឋាន​នៅ​ក្រុង​តា​ខ្មៅ ឆ្ពោះទៅ​ភូមិភាគ​ឥ​សាន្ត​នៃ​ប្រទេស ដោយ​ត្រូវ​ឆ្លងកាត់​ផ្លូវ​មួយ​ចំនួន​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រួម​មាន​ផ្លូវជាតិ​លេខ​២ មហាវិថី​ព្រះ​នរោត្តម ស្ពាន​ជ្រោយចង្វារ និង​ផ្លូវជាតិ​លេខ​៦ ។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង​សូមកុំ​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ចល័ត​កងទ័ព​សំដៅ​ទៅ​ការពារ​ទឹកដី​នៅ​សមរភូមិ​មុខ ។
កា​រប​ញ្ជួ​ន​ទ័ព​ទៅ​កាន់​សមរភូមិ​មុខ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រទេស​ឡាវ ប​ញ្ជួ​ន​ទាហាន​មក​ចូល​ទឹកដី​កម្ពុជា នៅ​តំបន់​ក្បែរ​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ព្រំដែន​ខេត្តស្ទឹងត្រែង និង​ខេត្ត​អា​តា​ពឺ របស់​ឡាវ ។ ជាមួយ​កា​ផ្គើន​របស់​ទាហាន​ឡាវ​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ថ្នាក់ដឹកនាំ​រាជ​បណ្ឌិតសភា​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទុក​ពេល​៦​ថ្ងៃ​ឲ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា នៅ​ក្នុង​ខេត្តស្ទឹងត្រែង ហើយ​ការ​កំណត់ពេល​នេះ បន្ទាប់​ពី​លិខិត​របស់ សម្តេច បាន​ផ្ញើ​ទៅ​នាយក​រដ្ឋមន្ត្រី​ឡាវ តែ​មិន​មានការ​ឆ្លើយ​តប​វិញ ។
ទន្ទឹម​នឹង​ការ​ប្រកាស​ដាក់​ឱសានវាទ​ឲ្យ​ឡាវ​ដកទ័ព​នេះ ហើយ​នៅ​ថ្ងៃនេះ​ទី​១២ សម្តេច​តេ​ជោ នឹង​ជិះ​យន្តហោះ​ទៅ​កាន់​ប្រទេស​ឡាវ ដើម្បី​ពិភាក្សា​រឿង​ដកទ័ព​នេះ​ផង​ដែរ និង​បាន​បញ្ជា​មេទ័ព​ឲ្យ​ត្រៀមកម្លាំង​ទៅ​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បាន​បញ្ជា​ទៅ​អភិបាល​ខេត្តស្ទឹងត្រែង ឲ្យ​ទៅ​ជួប​អភិបាលខេត្ត​ឡាវ រឿង​ដកទ័ព​នេះ និង​ក៏​បាន​បញ្ជា​ទៅ​មេទ័ព​កម្ពុជា​ឲ្យ​ត្រៀមកម្លាំង​ទៅ​បណ្តេញ​កងទ័ព​ឡាវ​ចេញពី​ប្រទេស​កម្ពុជា​ផង​ដែរ ។
សម្តេច​បាន​បញ្ជាក់​ថា ៖ សម្តេច​បាន​បញ្ជា​ទៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ សម្ដេច ទៀ បាញ់​, នាយ​ឧត្តមសេនីយ៍ ប៉ុ​ល សា​រឿ​ន​, នាយ​ឧត្តមសេនីយ៍ គន់ គី​ម រួច​ហើយ នឹង​បើ​មាន​សភាពការណ៍​យ៉ាងណា កុំ​បន្ទោស​កម្ពុជា​ឲ្យ​សោះ ព្រោះ​សម្តេច​បាន​ទាំង​ហៅ​តាម​ទូរស័ព្ទ និង​ផ្ញើ​សំបុត្រ​រួច​ហើយ ។
សម្តេច​តេ​ជោ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ កុំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ប្រសិនបើ​ឃើញ​មានការ​ចល័ត​ទ័ព ព្រោះ​ទ័ព​ទាំងនោះ ត្រូវ​ចល័ត​ទៅ​កាន់​ខេត្តស្ទឹងត្រែង ដើម្បី​បណ្តេញ​ទ័ព​ឈ្លានពាន​ចេញពី​ដី​កម្ពុជា ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​ភាគី​ឡាវ​ថា មិត្តភក្តិ​ជា​រឿង​មិត្តភក្តិ តែ​មិន​អាច​ឲ្យ​មិត្តភក្តិ​មក​ជាន់​ក្បាល ខ្មែរ នោះ​ទេ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា សម្តេច​បាន​ចាត់ចែង​មេទ័ព​ខ្មែរ​រួច​អស់ហើយ ឲ្យ​ត្រៀមលក្ខណៈ​សម្បត្តិ​បណ្តេញ​ទ័ព​ឡាវ​ចេញពី​ដី​ខ្មែរ ។
យ៉ាងណា​ក៍ដោយ មក​ទល់​នឹង​រសៀល​ម្សិលមិញ មិន​ទាន់​មានការ​ផ្ទុះអាវុធ​នៅឡើយ​ទេ យោធា​នៅ​ព្រំដែន​ខ្មែរ​-​ឡាវ មាន​ភាព​តានតឹង​ខ្លាំង តែ​មិន​ទាន់​ផ្ទុះអាវុធ​ដាក់​គ្នា​នោះ កង​យោធពលខេមរភូមិន្ទ ត្រូវ​បាន​បញ្ជូន​បន្ថែម​ទៅ​កាន់​ខេត្តស្ទឹងត្រែង ទី​ដែល​ទាហាន​ឡាវ​ចូល​មក​ឈ្លានពាន​បូរណភាព​ទឹកដី និង​អធិប​តយ្យ​ជាតិខ្មែរ ។
ចំណែក​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​ថ្លែងប្រាប់​បណ្តាញ​ព័ត៌មាន ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧​នេះ​ថា ៖ កង​យោធពលខេមរភូមិន្ទ បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ប្រឈម​មុខ​តទល់​ជាមួយ​ភាគី​ឡាវ ដោយ​រង់ចាំ​បទបញ្ជា​ពី​ថ្នាក់​កំពូល​តែ​ប៉ុណ្ណោះ ។ នាយ​ឧត្តមសេនីយ៍ ឈុំ សុ​ជាតិ បាន​បញ្ជាក់​ថា កង​យោធពលខេមរភូមិន្ទ មាន​ភារកិច្ច​ការពារ​ទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់ ។ កង​យោធពលខេមរភូមិន្ទ សូម​រក​ក្សា​សិទ្ធិ​ការពារ​នូវ​បូរណភាព​ទឹកដី​របស់​ខ្លួន ហើយ​ប្រឆាំង​ដាច់ខាត​នូវ​ការ​រំលោភ​ព​បំពាន​ណាមួយ​មក​លើ​ទឹកដី​កម្ពុជា ។
សូម​បញ្ជាក់​ថា ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៧ មក យោធា​កម្ពុជា និង​ឡាវ ធ្លាប់​បាន​ប្រឈម​មុខ​គ្នា​ជា​ថ្មី បន្ទាប់​ពី​ភាគី​ឡាវ បាន​ចេញ​មក​ទប់ស្កាត់​គ្រឿងចក្រ​របស់​ភាគី​កម្ពុជា ដែល​ឈូស​ឆាយ​ដើម្បី​ធ្វើ​ផ្លូវ​តាម​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ស្ថិត​នៅ​ក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា ។ ប៉ុន្តែ​ការ​ប្រឈម​មុខ​គ្នា​នេះ បាន​ស្ងប់ស្ងាត់​ទៅ​វិញ បន្ទាប់​ពី​មានការ​សម្របសម្រួល​ដោយ​ភាគី​ទាំង​ពីរ​នៅ​តំបន់​នោះ ។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ភាគី​កងទ័ព​ឡាវ នៅ​មិន​ទាន់​ដកទ័ព​ចេញពី​ព្រំដែន ក្នុង​ទឹកដី​កម្ពុជា​នៅឡើយ​ទេ ។​
ប្រភពពី កោះសន្តិភាព